សង្ស័យរឿងគំនុំព្រួតវាយកាប់សិស្សរួមសាលា នៅក្នុងបុរីចំការដូង របួសក្បាលដេរច្រើនថ្នេរ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ កាលពីវេលាម៉ោង ២១និង៣០ នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចក្នុងបុរី ចំការដូង ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារក្រុមជនសង្ស័យ មានគ្នា២នាក់ ព្រួតវាយកាប់ ខណៈដែលជនរងគ្រោះ ឌុបមិត្តភក្តិទៅផ្ទះ ដែលករណីនេះ គេសង្ស័យជារឿងគំនុំ ព្រោះពួកគេជាសិស្ស រៀនជាមួយគ្នា ហើយក្រោយពេលកើតហេតុ ជនសង្ស័យបានរត់បាត់ស្រមោល។
យុវជនរងគ្រោះមានឈ្មោះ អ៊ុំ សំខាន់ ភេទប្រុស អាយុ ១៩ឆ្នាំ ជាសិស្សរៀននៅ វិទ្យាល័យទួលអំពិល មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ មុនពេលកើតហេតុ ជនរងគ្រោះបានចូលរួមកម្មវិធី ជប់លៀងមួយនៅក្នុងភូមិខ្វា។ ក្រោយចប់កម្មវិធី ជនរងគ្រោះបានឌុបមិត្តភក្តិទៅផ្ទះ នៅក្នុងបុរីចំការដូង ស្រាប់តែមានឈ្មោះ វណ្ណី ដែលធ្លាប់មាន ទំនាស់គ្នាកន្លងមក ជិះម៉ូតូកាន់កាំបិតបុ័ងតោ កាប់ជនរងគ្រោះបណ្តាលឲ្យ រងរបួសដៃ និងក្បាលដេរជាច្រើនថ្នេរ៕
Source from: watphnom-news.com























Loading...




Post a Comment