Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សប្បាយ​ក្លាយជា​ទុក្ខ ផឹកស៊ី​ជួបជុំ​បងប្អូន ទាញ​ក្បាល​មេក្រូ​ច្រៀង​កម្សាន្ត ឆក់​ស្លាប់​ភ្លាមៗ​

​ខេត្តបាត់ដំបង៖ស្ត្រី​​ម្នាក់​​បាន​​ដួល​​ស្លាប់​​ភ្លាម​​មួយ​​រំពេ​ចដោយ​សារ​​ឆក់​​ក្បាល​​មេ​ក្រូនៅ​ក្នុង​​លំ​នៅ​ដ្ឋាន​​របស់​ខ្លួនខ​ណៈ​ដែល​​មាន​ការ​​ជួប​​ជុំ​​បង​ប្អូនហូប​ចុក​បន្តិ​ច​បន្តួចហើយ​​ស្ត្រី​​រង​គ្រោះ​​ដែល​​ទើប​តែ​​ចេញ​ពី​​បន្ទប់​ទឹកបាន​​ដើរ​ទៅ​​ចាប់​​មេ​ក្រូ

​ខេត្តបាត់ដំបង ៖ ស្ត្រី​​ម្នាក់​​បាន​​ដួល​​ស្លាប់​​ភ្លាម​​មួយ​​រំពេ​ច ដោយ​សារ​​ឆក់​​ក្បាល​​មេ​ក្រូ នៅ​ក្នុង​​លំ​នៅ​ដ្ឋាន​​របស់​ខ្លួន ខ​ណៈ​ដែល​​មាន​ការ​​ជួប​​ជុំ​​បង​ប្អូន ហូប​ចុក​បន្តិ​ច​បន្តួច ហើយ​​ស្ត្រី​​រង​គ្រោះ​​ដែល​​ទើប​តែ​​ចេញ​ពី​​បន្ទប់​ទឹក បាន​​ដើរ​ទៅ​​ចាប់​​មេ​ក្រូបំរុង​ច្រៀង​ខារ៉ាអូខេ ក៏ត្រូវ​ឆក់​ស្លាប់​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៤ វេលា​ម៉ោង ១០​យប់ នៅ​ភូមិ​-​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​បុរស​ជា​ប្តី​ឈ្មោះ សួរ បូរ អាយុ ៤២​ឆ្នាំ រស់នៅ​ត្រង់​ចំណុចកើតហេតុ និង​មានកូន​ចំនួន ៤​នាក់​ក្នុងបន្ទុក បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃកើតហេតុ គាត់​ជាមួយនិង​សាច់​ញាតិ​បងប្អូន បាន​ជួបជុំគ្នា ហូបចុក​លេង​នៅក្នុង​ផ្ទះ ដោយ​ដាក់​ខារ៉ាអូខេ ច្រៀង​លេង​កំសាន្ត ហើយ​នោះ​ភរិយា​របស់គាត់​ឈ្មោះ នូវ ផល្លី អាយុ ៤៤​ឆ្នាំ ដែល​ទើបតែ​ចេញចូល ក្នុងផ្ទះ​បាយ​និង​បន្ទប់ទឹក ក៏បាន​ដើរទៅ​ចាប់​ក្បាល​មេក្រូ បំរុង​ច្រៀង​លេង ក៏​ស្រាប់​តែមាន​ការឆ្លង​ចរន្ត ឆក់​ដួល​ស្លាប់​ភ្លាម​មួយ​រំពេច​។​

​ភ្លាមៗ​នោះ​សាច់ញាតិ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​បានបញ្ចប់​កម្មវិធី ដើម្បី​រាយ​កាណ៍​ទៅ​សមត្ថកិច្ច ចុះមក​ត្រួតពិនិត្យ​។ បុរស​ជា​ប្តី​បានធ្វើការ​សន្និដ្ឋានថា ទំនងជា​ពេលនោះ ដៃ​របស់​ភរិយា​របស់គាត់ មាន​សភាព​សើម ព្រោះ​ទើបនឹង​ចេញពី​បន្ទប់ទឹក ដែល​អាច​ឆ្លង​ម៉ាស់​បាន​យ៉ាង​ងាយ​។ ការស្លាប់​របស់​នារីរ​ង​គ្រោះ បាន​​បន្សល់ទុក​នូវ កូនប្រុស​ស្រី​ចំនួន ៥​នាក់ កំព្រា​តែលតោល គ្មាន​ទីពឹង មិន​ខុសពី​ពាក្យចាស់ ដែល​បាន​ពោលថា សប្បាយ​ក្លាយជា​ទុក្ខ​នោះទេ​៕

Wat 21059
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item