Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ស្លាប់​ម្នាក់​និង​របួសធ្ងន់​-​ស្រាល​ជិត​១០​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​រថយន្ត​ទួ​រី​ស​និង​ Hilux​ Vigo

​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ​ និង​មនុស្ស​ជិត​១០​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​-​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ នា​វេលា​ម៉ោង​១៤​រសៀល​ ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៤​នេះ​ នៅ​ភូមិ​សាមគ្គី​ ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​ បង្ក​ដោយ​រថយន្ត​ម៉ាក​ Hilux​ Vigo​ មួយ​គ្រឿង​ បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​ជាមួយ​រថយន្ត​ប្រភេទ​ទួ​រី​ស​មួយ​គ្រឿង​ទៀត​ដឹក​អ្នកដំណើរ​ជិត​១០​នាក់​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​ម៉ាក​ Hilux​ Vigo​ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2M-4658​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​ Hilux​ Vigo​ នេះ​បាន​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​ប្រភេទ​ទួ​រី​ស​មួយ​គ្រឿង​ទៀត​ ពាក់​ស្លាក​លេខ​ស្ទឹង​ត្រែង​ 2A-0216​ ដឹក​អ្នកដំណើរ​ជិត​១០​នាក់​ បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ មាន​ទិស​ដៅ​បញ្ច្រាស​គ្នា​ បណ្តាល​ឲ្យ​អ្នកបើកបរ​ Hilux​ Vigo​ បាក់​ក​ស្លាប់​កៀប​នឹង​ចង្កូតរថយន្ត​យ៉ាង​អាណោចអាធ័ម​ និង​អ្នកដំណើរ​ក្នុង​រថយន្ត​ទួ​រី​សរង​របួសធ្ងន់​-​ស្រាល​ជិត​១០​នាក់​ ដោយ​រថយន្ត​ទទួល​រង​ការ​ខូចខាត​ទាំង​សងខាង​ ។​

​សមត្ថកិច្ច​មិន​ទាន់​បាន​ផ្តល់​អំពី​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ និង​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​នៅឡើយ​ទេ​ ដោយ​ជាប់​មមាញឹក​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​អ្នក​រង​របួស​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ និង​វាស់វែង​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ។​

​សូមអ្នក​បើកបរ​យានយន្ត​ទាំងអស់​ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ និង​បើកបរ​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​បញ្ចៀស​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ពីព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ គឺជា​ឃាតក​លាក់​មុខ​ដ៏​សាហាវ​បំផុត​ ៕​

StoengtrengStoengtreng-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item