Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

តៃកុង​ឡាន​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ ខេត្ដ​កំពង់ចាម បើក​បុក​ម៉ូតូ​ស្លាប់ ២​នាក់​ប្តី​ប្រពន្ធ​គួរ​ឲ្យ​រន្ធត់​

​ខេត្ដ​កំពង់ចាម៖រថ​យន្ដ​​ហាយ​​ឡែ​ន​​ឌ័​រ​​មួយ​គ្រឿងដែល​​គេ​​ស្គាល់​​ថាជា​​របស់​​ប្រ​ធាន​​មន្ទីរ​​សេ​ដ្ឋ​កិច្ច​​និង​​ហិ​រញ្ញ​វត្ថុខេត្ដ​​កំ​ពង់​ចាមបាន​​បើក​​ទៅ​បុក​​គោ​យន្ដ១​គ្រឿង

​ខេត្ដ​កំពង់ចាម ៖ រថ​យន្ដ​​ហាយ​​ឡែ​ន​​ឌ័​រ​​មួយ​គ្រឿង ដែល​​គេ​​ស្គាល់​​ថា ជា​​របស់​​ប្រ​ធាន​​មន្ទីរ​​សេ​ដ្ឋ​កិច្ច​ ​និង​​ហិ​រញ្ញ​វត្ថុ ខេត្ដ​​កំ​ពង់​ចាម បាន​​បើក​​ទៅ​បុក​​គោ​យន្ដ ១​គ្រឿង នៅ​តា​ម​​ប​ណ្ដោ​យ​​ផ្លូវ​ជា​តិ​​លេ​ខ​៦ ក្នុង​ភូមិ​​រវៀង ឃុំ​​ថ្ម​​ដំ​បង ស្រុក​​ជើង​ព្រៃហើយ​បាន​ជ្រុល​ទៅបុក ប្ដី​ប្រពន្ធ​កំពុង​ជិះ​ម៉ូតូ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ ទាំង ២​នាក់​គួរ​ឲ្យ​រន្ធត់​បំផុត កាលពី​វេលា​ម៉ោង​៥ ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ដ ហាយ​ឡេ​ន​ឌ័​រ  ពាក់​ស្លាក​លេខ​រដ្ឋ បើក​ដោយ​បុរស​ម្នាក់ និង​អ្នកជិះ​ខាងក្នុង គឺ​លោកស្រី លី ធីតា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្ដ​កំពង់ចាម បាន​បើក​ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ពី​ខេត្ដ​កំពង់ចាម ឆ្ពោះទៅ​ភ្នំពេញ​។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ដ​នេះ​បាន​ជ្រុល ទៅបុក​គោយន្ដ​ដែល​ចត​លើផ្លូវ​កំពុង​ជួសជុល ក្នុងទិសដៅ​បញ្ច្រាស​គ្នា យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​បុរស អ្នកបើក​គោយន្ត​រងរបួស រួច​បន្ដ​ទៅបុក​ម៉ូតូ​សង់​កូរ៉េ ដែល​កំពុងបើក​ឌុប​គ្នា ២​នាក់ ប្ដី​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។

​ជនរងគ្រោះ ២​នាក់​ប្ដី​ប្រពន្ធ ដែល​ត្រូវ​រថយន្ដ​របស់ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្ដ​កំពង់ចាម បុក​ឱ្យស្លាប់ ឈ្មោះ ឃុ​ត សល អាយុ ៣៧​ឆ្នាំ​ជា​ប្តី រីឯ​ប្រពន្ធ​ឈ្មោះ ខាំ ស្រី​ឡឹង អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​កណ្ដាល ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ដ​កំពង់ចាម​។ ចំណែក​អ្នកបើកបរ រថយន្ដ ឱ្យ​ប្រធាន​មន្ទីរ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​រត់​គេចខ្លួនបាត់​ស្រមោល ក្រោយពេល​កើតហេតុ តែ​គេ​ស្គាល់ឈ្មោះ វុ​ធ ។ រីឯ​អ្នក​គោយន្ដ​ឈ្មោះ ម៉េង ស្រ៊ុន អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ឆ្វេង ឃុំ​ច្បារអំពៅ ស្រុក​បាធាយ ខេត្ដ​កំពង់ចាម បាន​រងរបួស​ធ្ងន់ ។

​ចំណែក​ប្រធាន មន្ទីរ​ហិរញ្ញវត្ថុ​រូបនេះ បាន​ចាក​ចេញពី​រថយន្ដ ដោយមាន​រថយន្ដ​មួយគ្រឿងទៀត បានមក​ដឹក​ចេញពី​កន្លែងកើតហេតុ ដែល​គេ​សង្ស័យថា ទៅរក​កន្លែង​លាក់ខ្លួន ដើម្បី​ព្យាបាល​របួស​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង រួច​យក​មធ្យោបាយ ទាំងអស់ ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ។ ចំណែក​សព​ប្ដី ប្រពន្ធ​ទាំង ២​នាក់ ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង ឱ្យ​ក្រុមគ្រួសារ​មក​ទទួល យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Wat 220515 Wat 220513
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item