ស្វាមីភរិយាដែលទម្លាប់ដេកអាក្រាតកាយ ផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពជីវិតផ្លូវភេទ ?
រាជធានីភ្នំពេញ ៖ គូស្វាមីភរិយាដែលនិយម ភាពស៊ីវិល័យមួយចំនួន ចូលចិត្តដេកអាក្រាតកាយនៅក្នុងភួយ បន្ទាប់ពីពួកគេបានជួប ជាមួយគ្រូពេទ្យ ដែលពន្យល់ប្រាប់ថា ដេកអាក្រាតបែបនេះ វាជួយបង្កើនប្រសិទ្ធភាព និងរក្សាបាននូវសុភមង្គល នៅក្នុងជីវិតស្នេហា ។ ដូច្នេះអ្នកអាចពិគ្រោះជាមួយ គ្រូពេទ្យដែលមានជំនាញ ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជាក់ពីបញ្ហានេះ ថាតើគួរធ្វើឬក៏អត់ ?
ការដេកដោយអាក្រាតកាយ វាមិនងាយស្រួលនោះទេ ដើម្បីទទួលយកវា ប៉ុន្តែតាមការសិក្សាជាច្រើន បានបង្ហាញថា ការគេងបែបនេះ វាផ្តល់ភាពចំណេញជាច្រើន ដល់សុខភាពទៅវិញ ដោយធ្វើឲ្យអារម្មណ៍ របស់ស្ត្រី និងបុរស មានភាពងាយស្រួល។ ការស្លៀកពាក់ ខោក្នុង ពេលគេង វាអាចនឹងធ្វើឲ្យប៉ះពាល់ ដល់និងកៀប សាច់ដុំពងស្វាស និងប៉ះពាល់ដល់ ដំណើរការរបស់ឈាម និងធ្វើឲ្យអាអូនតូច រងរបួសផងដែរ។
ចំណែកស្ត្រី វិញ សម្រាប់ការស្លៀកពាក់ខោក្នុង អំឡុងពេលគេងពេលយប់ វាក៏អាចធ្វើឲ្យប៉ះពាល់ និងប្រឈមចំពោះបញ្ហារោគស្ត្រី ជាច្រើនមុខផងដែរ។ សម្រាប់បុរសគួរតែសិក្សា នូវរបៀបគេង ដោយកាយអាក្រាត ដើម្បីបង្កើនឲ្យ មេជីវិតឈ្មោល មានសុខភាពល្អ និងរឹងមាំតាមបែបធម្មជាតិ ដែលអាចជួយឲ្យមានថាមពល សម្រាប់បង្កើនរសជាតិ ជីវិតលើគ្រែឲ្យកាន់តែមានន័យជ្រៅ។
ការដេកអាក្រាតកាយ ពិតជាផ្តល់ភាពងាយស្រួលមែន ក៏ប៉ុន្តែគួរតែរៀបលក្ខណៈដេក ដោយអាកប្បករិយាត្រឹមត្រូវ មិនមែនគ្រប់គ្នា ត្រូវតែដេកដោយ អាក្រាតរាល់យប់នោះទេ ហើយរឿងដែលល្អ អ្នកគួរតែស្លៀកពាក់ ដោយសម្លៀកបំពាក់ស្តើង ទន់ និងរលុង ដែលជាហេតុមិនធ្វើឲ្យ ប៉ះពាល់ដល់សុខភាពសិច។ យ៉ាងណាក៏ដោយ ក្នុងករណីចង់ដេកអាក្រាត ត្រូវតែបែងចែកបន្ទប់ឬគ្រែ ដាច់ដោយឡែក ការពារកុំឲ្យកូនៗ ឬក្មេងៗ មើលឃើញព្រោះវាជាទម្លាប់មិនល្អ៕
Source from: watphnom-news.com























Loading...




Post a Comment