Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

នៅ​ទីបំផុត​មេបញ្ជាការ​កងទ័ពជើងគោក​ថៃ ធ្វើ​រដ្ឋប្រហារ​ទម្លាក់រ​ដ្ឋា​ភិ​បាល​ចាំផ្ទះ បានសម្រេច​

​ក្រុង​បាងកក៖នៅ​​ទី​បំ​ផុត​​មេ​ប​ញ្ជា​ការកង​ទ័ព​ជើង​គោក​​ថៃកាល​ពី​​វេលា​​ម៉ោង៥​​ល្ងាច​​ថ្ងៃ​ទី​​២២ខែ​ឧស​ភាឆ្នាំ​​២០​១៤បាន​ធ្វើ​​រដ្ឋ​ប្រ​ហារ

​ក្រុង​បាងកក ៖ នៅ​​ទី​បំ​ផុត​​មេ​ប​ញ្ជា​ការ កង​ទ័ព​ជើង​គោក​​ថៃ កាល​ពី​​វេលា​​ម៉ោង ៥​​ល្ងាច​​ថ្ងៃ​ទី​​២២ ខែ​ឧស​ភា ឆ្នាំ​​២០​១៤ បាន​ធ្វើ​​រដ្ឋ​ប្រ​ហារ ទ​ម្លាក់​​រដ្ឋា​ភិ​បាល​ចាំ​ផ្ទះ តែ​រយៈ​ពេល ៣​​ថ្ងៃ ក្រោយ​ពី​​ការ​ដាក់​​ប្រ​ទេស នៅ​ក្រោម​​ច្បាប់​អា​ជ្ញា​សឹក និង​​ប​ន្ទាប់​ពី​ទម្លាក់ លោកស្រី យី​ង​ឡាក់  ចេញពី​តំណែង ហើយ​គណៈរដ្ឋមន្ត្រី​ចាំផ្ទះ ចំនួន ១៨​រូប ត្រូវបាន​កោះហៅ ឲ្យ​ទៅ​បង្ហាញមុខ​នៅ​ទីបញ្ជាការ យោធា​ផងដែរ​។​

​មុខ​ឈានដល់​ការ ប្រកាស​ធ្វើ​រដ្ឋប្រហារ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ លោក ប្រា​យុទ្ធ ចាន់​អូ​ឆា បាន ប្រកាស​ដាក់​ប្រទេស ឲ្យ​ស្ថិតនៅក្រោម​ច្បាប់ អាជ្ញាសឹក ក្រោយពី​វិបត្តិ​នយោបាយ នៅក្នុង​ប្រទេស បាន​ជាប់គាំង​អស់ ជាច្រើន​ខែ​មក​នោះ​។ ការប្រកាស​ដាក់​ប្រទេស ក្រោម​ច្បាប់អាជ្ញាសឹក រហូត​ឈានដល់ ការធ្វើ​រដ្ឋប្រហារ​នេះ បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​ថៃ បានប្រកាស​ទម្លាក់​លោក​ស្រី យី​ង​ឡាក់ ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​។​

​លោក ប្រា​យុទ្ធ ចាន់​អូ​ឆា ដឹកនាំ​មេបញ្ជាការ​គ្រប់​ស្ថាប័ន នៃ​កងកម្លាំងប្រដាប់អាវុធ ថ្លែង​តាម​ទូរទស្សន៍​ថា ការធ្វើ​រដ្ឋប្រហារ ដោយសារ​ស្ថានការណ៍ មាន​ភាព​អសន្តិសុខ អាចឈាន​ទៅរក​ការបង្ហូរ​ឈាម ដែល​បង្ក​ផលប៉ះពាល់ ដល់​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​ជីវិត ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ និង​ដើម្បី​រក្សា សណ្តាប់​ធ្នាប់​ប្រទេស ឲ្យ​ត្រឡប់​ទៅរក​ភាពប្រក្រតី លឿន​បំផុត និង​បង្កើត​ឲ្យ​មានការ​ផ្សះផ្សារ និង​សាមគ្គី​ជាតិ រហូតដល់​មានការ កំណែទម្រង់​នយោបាយ សេដ្ឋកិច្ច សង្គម និង​ផ្សេងៗ​ទៀត ដែល​គ្រប់ភាគី អាច​ទទួលយកបាន​៕

Wat 220521 Wat 220522


​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item