Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្រើ​វិធានការ​ញុះញង់ បង្ក្រាប​មុខសញ្ញា​លក់​ចែកចាយ​ថ្នាំញៀន​តាមផ្លូវ បាន​ចំនួន ២​នាក់​

​ខេត្តបាត់ដំបង៖កម្លាំង​​នគរ​បាល​​ស្រុក​​កំ​រៀងបាន​​ចាប់​​ឃាត់​ខ្លួន​​បុរ​ស២​​នាក់ដក​ហូត​​ថ្នាំ​ញៀន​​យ៉ា​ម៉ា​​ចំ​នួន៣១៨​​គ្រាប់និង​​ស​ម្ភារៈ​​មួយ​ចំ​នួន​ទៀតជា​បន្ត​ប​ន្ទាប់

​ខេត្តបាត់ដំបង ៖ កម្លាំង​​នគរ​បាល​​ស្រុក​​កំ​រៀង បាន​​ចាប់​​ឃាត់​ខ្លួន​​បុរ​ស ២​​នាក់ ដក​ហូត​​ថ្នាំ​ញៀន​​យ៉ា​ម៉ា​​ចំ​នួន ៣១៨​​គ្រាប់ និង​​ស​ម្ភារៈ​​មួយ​ចំ​នួន​ទៀត ជា​បន្ត​ប​ន្ទាប់ ពេល​​ជន​ស​ង្ស័យ​​យក​​ថ្នាំ​ញៀន ទៅ​​លក់​​តាម​ផ្លូវ កាល​ពី​​វេ​លា​​ម៉ោង ១១​​ដល់​ម៉ោង ១​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ កំពង់ចំលង​ក្រោម ឃុំ​តា​ក្រី ស្រុក​កំរៀង​។​

​លោក ស្រី វុ​ឌ្ឍី អធិការរង​ស្រុក​កំរៀង បានអោយដឹងថា មុន​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ សមត្ថកិច្ច​បាន​ប្រើ​វិធានការ​ញុះញង់ ទិញ​ថ្នាំញៀន​ពី​ជនស​ង្ស័យ ដែល​ត្រូវបាន​ឃាត់ខ្លួន​ទី​១-​ឈ្មោះ មិន ផន អាយុ ៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ឃាត់ខ្លួន​នៅ​ម៉ោង ១១​ព្រឹក ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ កំពង់ចំលង​ក្រោម ឃុំ​តា​ក្រី ស្រុក​កំរៀង ដកហូត​បាន​ថ្នាំញៀន យ៉ាម៉ា​ចំនួន ៣១៨ គ្រាប់​ទូរស័ព្ទ ១​គ្រឿង ខ្សែក​កាឡៃ​១​ខ្សែ​ម៉ូតូ ១​គ្រឿង​។

​បុរស​សង្ស័យ​ទី​២-​ឈ្មោះ ស្រេង ឆាយ​ពៅ អាយុ ៣៩​ឆ្នាំ ឃាត់ខ្លួន​នៅ​ចំការ កាលពី​វេលា​ម៉ោង ១​រសៀល​ថ្ងៃ​ដដែល មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ដារ​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ដកហូត​បាន​ម៉ូតូ ១​គ្រឿង ។ បុរស​សង្ស័យ​ឈ្មោះ មិន ផន បាន​សារភាពថា ថ្នាំញៀន​យ៉ាម៉ា ចំនួន ៣១៨​គ្រាប់ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ស្រេង ឆាយ​ពៅ មាន​ទីលំនៅ ភូមិ​អូរ​ដារ​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង​។​ក្រោយ​មកពី​សមត្ថកិច្ច បានដាក់​វិធានការ ក​ម្ម៉​ង់​ទិញ​ថ្នាំញៀន ពី​ឈ្មោះ ស្រេង ឆាយ​ពៅ ចំនួន​៥ ០​គ្រាប់​ទៀត​។ ពេលមកដល់​កន្លែង​ណាត់ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន តែ​ឆែកឆេរ​លើ​ខ្លួន​បុរស​សង្ស័យ មិនឃើញ​ថ្នាំញៀន​ឡើយ​៕

Wat 220511
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item