Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ថ្លើមធំ​ហ៊ាន​កេងប្រវ័ញ្ច លុយ​សេវា​ទិដ្ឋាការ​ជាង ១៥​ម៉ឺន​ដុល្លារ នៅ​អគ្គ​កុងស៊ុល​កម្ពុជាស្រះកែវ

​ខេត្តបន្ទាយមានជ័យ៖បុគ្គ​លិក​​ប​ណ្តែត​​នៃ​​ស្ថានអគ្គ​​កុង​ស៊ុល​​ក​ម្ពុជាប្រ​ចាំ​ខេត្ត​​ស្រះ​កែវ ទទួ​ល​ប​ន្ទុក​​ផ្នែក​​ទិ​ដ្ឋា​ការ​​ម្នាក់ត្រូវ​បាន​​ក​ម្លាំ​ង​​កង​រាជ​អា​វុធ​ហត្ថខេត្ត​ប​ន្ទាយ​មាន​ជ័យឃាត់​ខ្លួន​តាម​​ប​ណ្តឹង

​ខេត្តបន្ទាយមានជ័យ ៖ បុគ្គ​លិក​​ប​ណ្តែត​​នៃ​​ស្ថាន អគ្គ​​កុង​ស៊ុល​​ក​ម្ពុជា ប្រ​ចាំ​ខេត្ត​​ស្រះ​កែវ  ទទួ​ល​ប​ន្ទុក​​ផ្នែក​​ទិ​ដ្ឋា​ការ​​ម្នាក់ ត្រូវ​បាន​​ក​ម្លាំ​ង​​កង​រាជ​អា​វុធ​ហត្ថ ខេត្ត​ប​ន្ទាយ​មាន​ជ័យ ឃាត់​ខ្លួន​តាម​​ប​ណ្តឹង របស់​​អគ្គ​​កុង​ស៊ុល ពី​បទ​​រំ​លោភ​​លើ​​សេ​ច​ក្តី​ទុកចិត្ត ទាក់ទង​រឿង​យកលុយ​សេវា​ទិដ្ឋាការ​ជាង ១៥​ម៉ឺន​ដុល្លារ ទៅ​ចាយវាយ​ផ្ទាល់ខ្លួន និង​គេចវេះ​មិន​ព្រម​ចូលខ្លួន មក​ទូទាត់​បំណុល​។​

​ជនសង្ស័យ​មានឈ្មោះ ប៉ែន សុវណ្ណ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីកន្លែង​កំណើត ភូមិ​បី​ម៉ែត្រ ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ស្នាក់​បណ្តោះអាសន្ន ក្នុងស្រុក​អារញ្ញ ប្រទេស​ថៃ មាន​តួនាទី​ជា​បុគ្គលិក​បណ្តែត ផ្នែក​ទិដ្ឋាការ នៅ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ ។ ជននេះ​ត្រូវបាន​ឃាត់ខ្លួន កាល​សៀ​លពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ នៅឯ​ស្រុកកំណើត​របស់គេ តាម​ពាក្យបណ្តឹង​របស់លោក នេ​ត សេរី ជា​អគ្គ​កុងស៊ុល​ខ្មែរ ប្រចាំខេត្ត​ស្រះកែវ ចុះ​ថ្ងៃទី​១៨ ឧសភា ២០១៤ ពីបទ​យកលុយ​ថ្លៃ​សេវា​ទិដ្ឋាការ របស់​ស្ថាន​អគ្គ​កុងស៊ុល ចាប់តាំងពី​ឆ្នាំ ២០១១ ដល់​បច្ចុប្បន្ន អស់​ទឹកប្រាក់​ចំនួន ដប់​បួន​ម៉ឺន បួន​ពាន់​ដុល្លារ និង​ប្រាក់​បាត​ថៃ​ចំនួន សែសិប​ម៉ឺន​បាត ។

​យោងតាម​ការស៊ើបអង្កេត របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន តាំងពី​លោក នេ​ត សេរី ចូលកាន់​តំណែង​ជា​អគ្គ​កុងស៊ុល បានប្រគល់​ភារៈកិច្ច ឲ្យ​ទៅ​ឈ្មោះ ប៉ែន សុវណ្ណ ជា អ្នកទទួលខុសត្រូវ​ផ្នែក​ទិដ្ឋាការ ។ ក្រោយមក​លោក នេ​ត សេរី បាន​ត្រួតពិនិត្យ​ថ្លៃ​សេវា ទិដ្ឋាការ​ឃើញថា មានកា​រា​បាត់បង់​ទឹក​ប្រាក់ សរុប​ជា​ប្រាក់​ដុល្លារ ចំនួន ១៤,៤០០០ ដុល្លារ និង​ប្រាក់​ថៃ ចំនួន ៤០,០០០០​បាត​។ ដោយ​ត្រួតពិនិត្យ​ដឹងថា បាត់​លុយ ជនសង្ស័យ​ខាងលើ​បាន​និយាយ​កុហក ភូតភរ​ថា និង​សងលុយ​វិញ លុះ​មកដល់ពេលនេះ នៅតែ​មិនទាន់​សង ។ ដោយ ផ្អែក​តាម​តំរុយ នៃ​បទល្មើស សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​កសាង​សំ​ណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅកាន់​តុលាការ កាលពី​ព្រឹក​ថ្ងៃទី​២០ ឧសភា ២០១៤  ដើម្បី​ចាត់ការ​បន្ត​៕

Wat 20055

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item