Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

នៅពេល​ស្ត្រី​ឱប​បុរស​ជាទី​ស្រឡាញ់ ក្រោយពេល​បញ្ចប់​ការរួមរ័ក ផ្តល់​ថាមពល​យ៉ាងខ្លាំង​ក្លា​

​រាជធានី​ភ្នំពេញ៖ការ​បាត់​បង់​​មនុ​ស្ស​​ជា​ទី​​ស្រ​ឡាញ់ឬ​​នៅ​ក្នុង​​អា​រម្មណ៍មាន​​ភាព​​សោក​សៅក​ម្លាំង​​ប្រា​ថ្នា​​នៃ​​ផ្លូវ​​សិចនិង​​កើន​​ទ្វេ​ដងព្រោះ​​តាម​​ការ​សិ​ក្សា​​ផ្នែក​​ចិត្ត​វិទ្យាបាន​​បង្ហាញ​ថា

​រាជធានី​ភ្នំពេញ ៖ ការ​បាត់​បង់​​មនុ​ស្ស​​ជា​ទី​​ស្រ​ឡាញ់ ឬ​​នៅ​ក្នុង​​អា​រម្មណ៍ មាន​​ភាព​​សោក​សៅ ក​ម្លាំង​​ប្រា​ថ្នា​​នៃ​​ផ្លូវ​​សិច និង​​កើន​​ទ្វេ​ដង ព្រោះ​​តាម​​ការ​សិ​ក្សា​​ផ្នែក​​ចិត្ត​វិទ្យា បាន​​បង្ហាញ​ថា ក្រោយ​ពេល​​ម​នុស្ស​​យើង មាន​​អារ​ម្មណ៍​​សោក​សៅ គិត​​ទៅលើ​រឿង​ណាមួយ ខ្លាំងជាងគេ​នោះ នឹងធ្វើ​ឲ្យ​នឹកឃើញ​ដល់​សិច ដែល​អាចជួយ​ទាញអារម្មណ៍ ចេញពី​រឿង​ទាំងអស់នោះ​។ ទោះបី​អ្នក​កំពុងមាន​ស្ថានភាព សោក​សង្រេង​យ៉ាងណាក៏ដោយ សិច​ពិតជា​អាចជួយ​ទាញ​ស្មារតី របស់​អ្នក​មកវិញ តាមរយៈ​ការ​បបោសអង្អែល ពី​ភាគី​ម្ខាង​ទៀត​។​

​ទាំងអស់នេះ វា​ជា​អារម្មណ៍​ក្លៀវក្លា ពោរពេញ​ទៅដោយ​ថាមពល ទោះបី​ជីវិត​របស់​អ្នក កំពុងមាន​សភាព ច្របូកច្របល់​ក៏ដោយ វា​ពិតជា​អាចធ្វើ​ឲ្យ​អ្នក មាន​អារម្ម​ណ៍​​ថា ខ្លួនឯង​នៅតែ​អាច​ដកដង្ហើម​បាន និង​មាន​មនុស្ស នៅក្បែរ​ជានិច្ច​នោះឯង​។ យោងតាម​លទ្ធផល​សិក្សា ស្រាវជ្រាវ ហើយ​បាន​ត្រូវគេ​យក ទៅ​បោះពុម្ពផ្សាយ នៅក្នុង Biological Psyhology បាន​រកឃើញថា នៅពេល​ស្ត្រី ឱប​បុរស​ជាទី​ស្រឡាញ់ និង​ក្រោយ​បញ្ចប់​ការងារ​សិច គឺជា​ទង្វើ​មួយ ជួយ​ភ្ញោ​ច​កម្រិត អុក​ស៊ី​តូ​ស៊ីន ដែលជា​អ័រម៉ូន នៃ​ក្តី​ស្រឡាញ់ ជួយ​ស្រូប​ទាញ​អ្នក​ទាំងពីរ ឲ្យ​រ​មួ​ត​ចូលគ្នា​។

​ដូច្នេះ​ពេល​មាន​សិច គួរ​ស្រូបខ្យល់​ដង្ហើម​ឲ្យ​បាន​វែងៗ ដើម្បី​ឲ្យ​រាងកាយ​បាន​ធូរស្បើយ បើកឱកាស​ឲ្យ​ថាមពល ហូរ​ឆ្លងកាត់​គ្នា​ទៅវិញទៅមក ប្រៀបដូចជា​ការ​ចម្ល​ង ថាមពល​ឲ្យ​គ្នា ជាពិសេស​ផ្លាស់ប្តូរ​គំនិត និង​ទីបំផុត បោះបង់ចោល​នូវ ភាព​សោកសៅ អស់​គ្មាន​សល់​។ នៅពេល​អ្នក កំពុង​ទប់ទល់​ភាព​សោកសង្រេង ការទ​ទួល​បាន ការ​បបោសអង្អែល ពី​មនុស្ស​ជា​ដៃគូ គួបផ្សំ​នឹង​ការ​មាន ទំនុកចិត្ត​ជឿជាក់ វា​ជា​កម្លាំងចិត្ត មួយ​យ៉ាងសំខាន់ ជួយ​រុញច្រាន​ឲ្យ​អ្នក​ទាំងពីរ បោះជំហាន​ឆ្លង​ផុត រឿងរ៉ាវ​អាក្រក់​ទាំង​ប៉ុន្មាន ទៅបាន​យ៉ាង​រលូន ហួស​ពី​ការ​ស្មាន​ទុក​។

​មានន័យថា សិច​ក្នុងស្ថានភាព​អារម្មណ៍​ស្រឡះ​ល្អ ឯ​វិធី​នៃ​ការងារ​សិច​របស់​អ្នក គ្មាន​ឧបសគ្គ​មករា​រាំង​ដែរ​។ ផ្ទុយទៅវិញ ប្រសិនបើ​ពេលនោះ អ្នក​មិនអាច​ទប់ទល់ ជាមួយ​អារម្មណ៍​កំពុង​សោកសៅ ប្រកប​ដោយហេតុ និង​ផល​នោះទេ ផល​ដែល​នឹង​ទទួលបាន តាម​ក្រោយ អាចមាន​ផល​ផ្ទុយស្រឡះ ពីគ្នា​ដូច​មេឃ​និង​ដី​។ ដូច្នេះ​អ្នក​គួរ​សួរ​ខ្លួនឯង ឲ្យ​បាន​ច្បាស់ មុនពេល​ចាប់​ផ្តើមធ្វើ កុំ​អន្ទះសារ​ប្រញាប់ប្រញាល់ ក្នុងការ​សម្រេចចិត្ត ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ បញ្ហា​ដែល​អ្នក​ប្រាថ្នា នឹង​ចៀស​ចេញ​ឲ្យ​ផុតពី​វា​នោះ នឹង​បាន​ជួប​កាន់តែ​ធ្ងន់ លើស​ដើម​ជាមិនខាន​៕

Wat 09034 Wat 09035

 

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item