Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

តណ្ហា​ដុត​រោល​ទប់​មិន​ជាប់ ចាប់រំលោភ​យាយជី​អាយុ ៧៧​ឆ្នាំ ហើយ​ច្របាច់ក​រហូតដល់​ស្លាប់​

​ខេត្តបាត់ដំបង៖យុវ​ជន​​ស្ទាវ​​ម្នាក់​​បាន​​ផឹក​ស៊ី​​ស្រ​វឹងត​ណ្ហា​​ឡើង​ដល់​​ក​ម្រិត​​ទប់​​មិន​​ជាប់បាន​​បែក​គំ​និត​​ចាប់​រំ​លោភ​​យាយ​ជីអា​យុ៧៧​​ឆ្នាំ​​ម្នាក់ពេល​​កំ​ពុង​​ដេក​ក្នុង​​កុដិហើយ​​ពេល​នោះ​​គាត់​​ប្រឹង​​រើ​​បំ​រាស់

​ខេត្តបាត់ដំបង ៖ យុវ​ជន​​ស្ទាវ​​ម្នាក់​​បាន​​ផឹក​ស៊ី​​ស្រ​វឹង ត​ណ្ហា​​ឡើង​ដល់​​ក​ម្រិត​​ទប់​​មិន​​ជាប់ បាន​​បែក​គំ​និត​​ចាប់​រំ​លោភ​​យាយ​ជី អា​យុ ៧៧​​ឆ្នាំ​​ម្នាក់ ពេល​​កំ​ពុង​​ដេក​ក្នុង​​កុដិ ហើយ​​ពេល​នោះ​​គាត់​​ប្រឹង​​រើ​​បំ​រាស់ ស្រែក​​ខ្លាំ​ង​ៗ​​ឲ្យ​​អ្នក​​នៅ​ក្បែរ​​ខាង​​ជួយក៏ត្រូវ​ជនសង្ស័យ​ខ្ទប់មាត់​បិទ​ច្រមុះ ច្របាច់ក​រហូត​ដាច់ដង្ហើម​ស្លាប់ យ៉ាង​អាណោចអាធ័ម​បំផុត កាលពី​វេលា​ម៉ោង ២១​និង​៣០​ នាទី​យប់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៤ នៅ​វត្ត​អូរ​ស្បែក​ប្រើស ភូមិ​កៀន​ទំនៀប ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។​

​យ៉ាងណាក៏ដោយ បុរស​សង្ស័យ​ត្រូវ​សមត្ថកិច្ច​នគរបាល តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន នៅ​ម៉ោង ៣​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​កើតហេតុ​។ ជនសង្ស័យ​មានឈ្មោះ សារ៉េត គឹម​ហាក់ អាយុ ២២​ឆ្នាំ ស្នាក់​បណ្តោះអាសន្ន ក្នុងភូមិ​កើតហេតុ មាន​ទីលំនៅ​ភូមិ​ព្រៃទទឹង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់​ដំប​ង​។ ចំណែក​យាយជី​រងគ្រោះ មានឈ្មោះ វី​នី អាយុ ៧៧​ឆ្នាំ ស្នាក់​បណ្តោះអាសន្ន ក្នុង​វត្ត​កើតហេតុ មាន​ទីលំនៅ​ក្នុង ភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​ជនសង្ស័យ​ឈ្មោះ សារ៉េត គឹម​ហាក់ បាន​សារភាពថា ខ្លួន​បាន​ផឹកស្រា តាំងពី​ម៉ោង ៣​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៤ រហូតដល់​យប់​ជ្រៅ ស្រវឹង​ជោគ​ជាំ ហើយ​នៅ​ម៉ោង ២១​យប់ មុនពេល​កើតហេតុ ខ្លួន​ស្រេកឃ្លាន​តណ្ហា​ពេក បាន​ឡើងទៅ​កុដិ ចាប់រំលោភ​យាយជី​ពេល​គាត់​កំពុង​ដេក​លង់លក់​។ ពេលធ្វើ​សកម្មភាព​រំលោភ គាត់​រើ​បំរាស់​ស្រែក​ខ្លាំងពេក ខ្លួន​ភ័យខ្លាច​អ្នកផ្សេង​ដឹង ក៏​យកដៃ​ខ្ទប់មាត់ ច្របាច់ក​រហូត​ដាច់ខ្យល់ ស្លាប់​តែម្តង​។ ក្រោយមក បានគេច​ខ្លួន​មួយរយៈ លុះ​ម៉ោង ៣​ទៀបភ្លឺ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៤ ក៏ត្រូវ​នគរបាល​ឃាត់ខ្លួន​តែម្តង​។​

​លោក សុង សុភ័ក្ត្រ អធិការ​ស្រុក​ភ្នំព្រឹក បាន​បញ្ជាក់ថា មុន​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ សាក្សី​ដែល​ឃើញ​បុរស​សង្ស័យ ដើរចូល​កុដិ បាន​ស្រែកហៅ​ឲ្យ​ចេញ តែ​ជនសង្ស័យ​មិន​ព្រម​ចេញ​ទេ​។ ក្រោយមក​ជនសង្ស័យ បាន​ដើរចេញ​ប្រញាប់ប្រញាល់ ក៏មាន​ការសង្ស័យ​ទើប​នាំគ្នា​ចូលទៅ​មើល ឃើញ​យាយជី​ស្លាប់ រួច​រាយ​ការ​ណ៏​ជូន សមត្ថកិច្ច​ឲ្យ​ចុះមក​ពិនិត្យ ឃើញ​មាន​ទឹកកាម នៅជាប់​យោនី​សព និង​ស្នាម​ម្រាមដៃ ជនសង្ស័យ​លើ​មុខ និង​ក ដោយ​សមត្ថកិច្ច​សន្និ​ដ្ឋាន​ថា សព​ត្រូវគេ​រំលោភ​បានសម្រេច ហើយ​ខ្ទប់មាត់​ច្របាច់ក រហូតដល់​ស្លាប់​៕

Wat 200516 Wat 200517 Wat 200519
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item