Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ជិះ​ម៉ូតូ​ធុន​ធំ​បុក​នារី​វ័យក្មេង​នៅ​ស្តុ​ប​ទួល​ទំពូង ហើយ​បើក​រត់ គ្មាន​នរណា​ហ៊ាន​ឃាត់​សួរនាំ​

​រាជធានី​ភ្នំពេញ៖នារី​​ម្នាក់​​បាន​​រង​របួស​​ស្រាលខ​ណៈ​ដែល​​ជិះ​​ម៉ូ​តូ​​ស្កូ​ប​​ពីមួយ​គ្រឿងឆ្លង​កាត់​​ផ្លូវ​បែក​​ជា​​បួនក៏​ត្រូវ​​ម៉ូ​តូ​​ធុន​​ធំ​​ម៉ាកFZជិះ​​​ដោយ​​បុរ​ស​​ម្នាក់

​រាជធានី​ភ្នំពេញ ៖ នារី​​ម្នាក់​​បាន​​រង​របួស​​ស្រាល ខ​ណៈ​ដែល​​ជិះ​​ម៉ូ​តូ​​ស្កូ​ប​​ពី មួយ​គ្រឿង ឆ្លង​កាត់​​ផ្លូវ​បែក​​ជា​​បួន ក៏​ត្រូវ​​ម៉ូ​តូ​​ធុន​​ធំ​​ម៉ាក FZ ជិះ​​​ដោយ​​បុរ​ស​​ម្នាក់ បុក​ចំ​ពាក់​​ក​ណ្ដា​ល​​ម៉ូតូ ប​ណ្ដា​ល​ឲ្យ​ម៉ូតូ​​ទាំង ២​​ដួល រង​​ការ​ខូច​ខាត ហើយ​​ខ​ណៈ​នោះ​​ជនបង្ក បាន​លើ​ម៉ូតូ​ជិះ​គេចខ្លួនបាត់ កាលពី​វេលា​ម៉ោង ៩​និង​១០ នាទី​យប់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៤ ត្រង់ចំណុច​ស្ដុ​ប​ផ្សារ​ទួល​ទំពូង តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ​លេខ​៤០៨ ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។    

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​នារី​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 1BP-4705 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៦៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​ខណៈ​មកដល់​ស្ដុ​ប​ទួល​ទំពូង ដោយ​នារី​រងគ្រោះ ជិះ​ម៉ូតូ​ឆ្លង​ស្ដុ​ប ក៏​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក FZ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ  ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម បណ្ដោយ​ផ្លូវ​លេខ​៤០៨ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​មក​បុក​ចំ​ម៉ូតូ​នារី​រងគ្រោះ ចំពាក់​កណ្ដាល​បណ្ដាលអោយ​ម៉ូតូ​ទាំង​២ គ្រឿង​ដួល​គរ​លើ​គ្នា​។​

​ក្នុង​ហេតុការណ៍​នោះ អាច​ចាត់ទុកជា​សំណាង​ហើយ ដោយសារ​ម្ចាស់​ម៉ូតូ​ទាំង​២ គ្រាន់តែ​រងរបួស​ស្រាល ហើយ​ភ្លាមៗ​នោះ ម្ចាស់​ម៉ូតូ FZ បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន បាត់​ពី​កន្លែងកើតហេតុ ដោយ​មិន​ទទួលខុសត្រូវ​។ ចំពោះ​ករណី​ខាងលើនេះ មាន​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ផងដែរ តែ​មិន​ហ៊ាន​ឃាត់​ម៉ូតូ របស់​ជនបង្ក​នោះឡើយ ទោះ​ជាមាន​ប្រជាពលរដ្ឋ អះអាងថា ជា​ម៉ូតូ​បង្កហេតុ​ក៏ដោយ ហើយ​នៅ​ទីបំផុត​នារី​រងគ្រោះ បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក​នាង​ទៅផ្ទះ​វិញ តែប៉ុណ្ណោះ​ព្រោះ​ភាគី​ម្ខាង​ទៀត រត់​បាត់ទៅហើយ​៕

Wat 2005
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item