Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ជនជាតិ​ចិន​ស្រវឹង បើកឡាន​ឡិច​ស៊ី​ស​បុក​ម៉ូតូ របួស​ប្រុស​ស្រី ៣​នាក់ ហើយ​ក្រឡាប់​ផ្ងារជើង​

​រាជធានី​ភ្នំពេញ៖រថ​យន្ត​​ឡិច​​​ស៊ី​សLX​470បើក​បរ​​ដោយបុរ​ស​​ជន​ជាតិ​​ចិន៣​​នាក់ស្រ​វឹង​ស្រាបាន​​ជ្រុល​​ទៅ​បុក​​ម៉ូ​តូ​​ពី​ក្រោយ

​រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​ឡិច​​​ស៊ី​ស LX​470 បើក​បរ​​ដោយ បុរ​ស​​ជន​ជាតិ​​ចិន ៣​​នាក់ ស្រ​វឹង​ស្រា បាន​​ជ្រុល​​ទៅ​បុក​​ម៉ូ​តូ​​ពី​ក្រោយ យ៉ាង​​ពេញ​ទំ​ហឹង អូស​​ជាង ១០០​​ម៉ែត្រ ប​ណ្ដា​ល​​ឲ្យ​​ក្រ​ឡាប់​​ផ្ងារ​ជើង​​ច្រ​ងាង កាល​ពី​​វេ​លា​​ម៉ោង ១២​​និង​​៣០នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ឡាក់​គី តាមផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន បណ្តាល​ឲ្យ​យុវជន​ម្នាក់ និង​នារី ២​នាក់ ជិះ​ម៉ូតូ​រងរបួស​ធ្ងន់​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត ម៉ាក​ឡិច​ស៊ី​ស LX470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2E-2529 បើកបរ ដោយ​បុរស​ជនជាតិ​ចិន ៣​នាក់ ដែល​បាន​បើក​បុក រថយន្ត​ម៉ាក​កាមរី​ឆ្លាម ខណៈ​ចត​ស្ងៀម ស្ថិតក្នុង​ភូមិសាស្ត្រ ខណ្ឌដូនពេញ បណ្តាល​ឲ្យ​រង​ការខូចខាត ហើយ​បាន​ព្យាយាម​បើក​រត់ រហូតដល់​ផ្លូវ​ព្រះ​សីហនុ មុខ​ផ្សារ​ទំនើប​ឡាក់​គី ក៏​ជ្រុល​បុក​ម៉ូតូ ម៉ាក​ស្កុប​ពី​ពណ៌​ស លាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1CC-8557 ជិះ​គ្នា ៣​នាក់ ក្នុងនោះ​មាន​នារី ២​នាក់ រួម​ដំណើរ​ជាមួយ ធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយ​អូស​ជាង ១០០​ម៉ែត្រ បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ រងរបួស​ធ្ងន់ ចំណែក​រថយន្ត​បង្ក ក្រឡាប់​ផ្ងារជើង​ច្រងាង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរ​នេះ បណ្តាលមកពី​អ្នកបើកបរ ស្ថិតក្នុង​សភាព​ស្រវឹង បើក​បុក​គេ​ហើយ​មិន​ឈប់ ព្យាយាម​បើក​គេច ក៏​ជ្រុល​បុក​និង​កិន​ម៉ូតូ  បណ្តាល​ឲ្យ​ក្រឡាប់​តែម្តង​។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​ដឹកបញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​បាន​ចុះមក​វាស់វែង និង​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន ដើម្បី​រងចាំ​ដោះស្រាយ តាម​នីតិវិធី​៕

Wat 22056 Wat 220510

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item