Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សង្ស័យ​អ្នក​កាន់​ស្តង់ដា​១១៩ ត្រូវ​ថ្នាំ​សណ្តំ ​អត់​សូវ​ឃើញ​ឡានពេទ្យ​រដ្ឋ ចេញ​ដឹក​អ្នករបួស​

​រាជធានី​ភ្នំពេញ៖ក្រុម​បង​ធំ​​បង​តូចមាន​​គ្នា​​ប្រ​មាណ២០​​នាក់បាន​​ព្រួត​​វាយ​​បុរ​ស​​ម្នាក់ប​ណ្តា​ល​​ឲ្យ​​រង​របួសបែក​ក្បាល​​ផុង​​ល​លា​ដ៏ហូរ​ឈាម​​ស្ទើរ​​ខ្សោះ​​ខ្លួន

​រាជធានី​ភ្នំពេញ ៖ ក្រុម​បង​ធំ​​បង​តូច មាន​​គ្នា​​ប្រ​មាណ ២០​​នាក់ បាន​​ព្រួត​​វាយ​​បុរ​ស​​ម្នាក់ ប​ណ្តា​ល​​ឲ្យ​​រង​របួស បែក​ក្បាល​​ផុង​​ល​លា​ដ៏ ហូរ​ឈាម​​ស្ទើរ​​ខ្សោះ​​ខ្លួន សន្លប់​​នៅ​​ក​ន្លែង​កើត​ហេតុ លើ​​គំ​នរ​​សំ​រាម ទើប​​រថ​យន្ត​​ស​ង្គ្រោះ ដឹក​​យក​ទៅ​​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត កាលពី​វេលា​ម៉ោង ១​និង​៤០ នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៤ នៅមុខ​រោងចក្រ​យ៉ុង​វ៉ា តាមផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​មុនពេល​កើតហេតុ ភាគី​ទាំង​២ បាន​ចាក​ចេញពី​ក្លឹប ហើយដោយ​សារ មានទំនាស់​គ្នា​ក្នុង​ក្លឹប  ពេល​ចេញមក​ខាងក្រៅ ក៏​ដេញ​កាប់​គ្នា ដេក​ដួល​លើ​គំនរ​សំរាម ដោយ​គ្មាន​អ្នកដឹង​រាប់​ម៉ោង ។ នៅពេល​ប្រជាពលរដ្ឋ​ដឹងថា មាន​អ្នករងរបួស​ធ្ងន់ បាន​ទូរស័ព្ទ​ហៅ រថយន្ត​សង្គ្រោះ របស់​មន្ទីរពេទ្យ​រដ្ឋ និង​ពេទ្យ​ឯកជន តែ​អត់​មាន​រថយន្ត​ណាមួយ ទៅ​ដឹក​ភ្លាមៗ​ទេ តាំងពី​ម៉ោង ១​និង​៤០ នាទី​រំលងអធ្រាត្រ ទុក​ឲ្យ​ជនរងគ្រោះ នៅ​ដេក​សន្លប់​ក្នុង​ថ្លុកឈាម រហូតដល់​ម៉ោង ៣​និង​៣០ នាទី ទើប​មាន​រថយន្ត របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត មក​ដឹក​យកទៅ​ព្យាបាល ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា រថយន្ត​សង្គ្រោះ របស់​មន្ទីរពេទ្យ​រដ្ឋ ក្នុង​មួយថ្ងៃៗ ពិសេស​ពេលយប់​តែម្តង មិនដែល​ឃើញ ចេញមក​ដឹក​ជនរងគ្រោះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​បទល្មើស​ផ្សេងៗ បាន​មួយ​ករណី​ផង ឃើញតែ​រថយន្ត​សង្គ្រោះ របស់​គ្លីនិក​ឯកជន ជា​អ្នកចេញ​ដឹក​ទាំងអស់ មិនដឹងថា សេវា​ឯកជន​បង់​ខែ ឲ្យ​អ្នក​កាន់​ស្តង់ដា​១១៩ ក្នុង​មួយខែ​ប៉ុន្មាន​ទេ  បានជា​សហការគ្នា យ៉ាង​ល្អ​បែបនេះ មិន​ព្រម​ឲ្យ​រថយន្ត​សង្គ្រោះ របស់​មន្ទីរពេទ្យ​រដ្ឋ ចេញទៅ​ដឹក​ជនរងគ្រោះ​សោះ ហើយ​បើសិនជា អ្នករងគ្រោះ ជា​ជនអនាថា ឬ​អត់​មាន​សាច់ញាតិ​ច្បាស់​ជា អត់​មាន​រថយន្ត​សង្គ្រោះ​ណាមួយ ចេញទៅ​ដឹក​ទេ ព្រោះ​អត់​មាន​លុយ បង់ថ្លៃ​ពេទ្យ ៕

Wat 22052

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item