Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ហៅ​ឌុប​ទៅ​កន្លែង​ស្ងាត់ យក​ពូថៅ​កាប់​ក្បាល​សន្លប់ ប្លន់​យក​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​

​រាជធានី​ភ្នំពេញ៖អ្នក​រត់​ម៉ូ​តូ​ឌុប​​ម្នាក់ត្រូវ​បាន​​ជន​ស​ង្ស័យហៅ​​ជិះ​​ទៅ​​ក​ន្លែង​​ស្ងាត់រួច​​យក​​ពូ​ថៅវាយ​​ចំ​​ក​ញ្ចឹង​ក​​មួយ​​ពូ​ថៅនិង​​ក្បាល​​មួយ​​ពូ​ថៅប​ណ្តា​ល​​ឲ្យ​ដួល​ស​ន្លប់

​រាជធានី​ភ្នំពេញ ៖ អ្នក​រត់​ម៉ូ​តូ​ឌុប​​ម្នាក់ ត្រូវ​បាន​​ជន​ស​ង្ស័យ ហៅ​​ជិះ​​ទៅ​​ក​ន្លែង​​ស្ងាត់ រួច​​យក​​ពូ​ថៅ វាយ​​ចំ​​ក​ញ្ចឹង​ក​​មួយ​​ពូ​ថៅ និង​​ក្បាល​​មួយ​​ពូ​ថៅ ប​ណ្តា​ល​​ឲ្យ​ដួល​ស​ន្លប់ រួច​​ជន​ស​ង្ស័យ​​បាន​​យក​​ម៉ូ​តូ ជិះ​​គេច​ខ្លួន​​ទៅ​​បាត់ កាល​ពី​​វេ​លា​​ម៉ោង ៨​​យប់ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៤ ស្ថិតនៅតាម បណ្តោយ​ផ្លូវ​បេតុង ជិត​វត្ត​គោក​ចំបក់ ហៅ​វត្ត​អង្គ​តា​មិញ ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​ជា​អ្នករត់ម៉ូតូឌុប​ឈ្មោះ ខ្មៅ គឹម​ស្រ៊ុន អាយុ ៣២​ឆ្នាំ មុខរបរ​ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​ម៉ូតូ​ដែល ចោរ​ប្លន់​យកទៅ​បាត់​នោះ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ឡើង​តែម​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AO-1885 ។ មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ឈប់​ម៉ូតូ នៅ​ផ្លូវ​លេខ​២០០៤ ជិត​ស្ថានីយ​ប្រេង​តេ​លា​ដើម្បី​ចាំ​ឌុប​ម៉ូយ ស្រាប់តែ​ជនសង្ស័យ បាន​ហៅ​ជនរងគ្រោះ ឲ្យ​ឌុប​ទៅជិត​វត្ត​អង្គ​តា​មិញ ក្នុងតម្លៃ ១៥០០​រៀល ។

​លុះ​មកដល់​កន្លែងកើតហេតុ ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​បាន​ដក​ពូថៅ ពី​ចង្កេះ​វាយ​ចំ​កញ្ចឹងក  និង​ក្បាល ២​ពូថៅ បណ្តាល​ឲ្យ​ជនរងគ្រោះ សន្លប់​ដេក​ស្តូកស្តឹង នៅនឹងកន្លែង​ហេតុ ។ ក្រោយ​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់ ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​ឲ្យ​សមត្ថកិច្ច ជួយ​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ យកមក​ផ្តន្ទាទោស​តាមច្បាប់ ប៉ុន្តែ​ជនសង្ស័យ បានគេច​ខ្លួន​បាត់ស្រមោល​ទៅហើយ ទម្រាំ​ជនរងគ្រោះ​ងើប​ពី​សន្លប់ មកប្តឹង​សមត្ថកិច្ច​៕

Wat 2205 Wat 22051
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item