Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ករណី​ប្រជាជន​លើកគ្នា​មក​រំដោះ​យក​ឈើ​ល្មើស​ពី​រដ្ឋ​បាន​ព្រៃឈើ​សៀម​ប៉ា​ង​ ប្រយ័ត្ន​មាន​ជនខិលខូច​ប្រើប្រាស់​ប្រជាជន​ជា​ខែល​

​ប្រភព​ព័ត៌មាន​ពី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ មាន​លេច​ចេញ​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ គឺ​ក្រុម​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​បាន​កេណ្ឌ​គ្នា​មក​ធ្វើ​សកម្មភាព​វាយ​កម្ទេច​សោ​របង​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សៀម​ប៉ា​ង​ រំដោះ​យក​គោ​យន្ត​កន្ត្រៃ​ ទូក​ និង​ឈើ​ប្រណីត​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​តុលាការ​  បង្ក្រាប​ចាប់​បាន​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ដោយ​ក្រុម​ប្រជាជន​ទាំងនោះ​អះអាង​ថា​ ពួក​គាត់​ខឹងសម្បា​នឹង​សមត្ថកិច្ច​បង្ក្រាប​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​ឈើ​ប្រណីត​បន្តិចបន្តួច​របស់​ពួក​គាត់​ ហើយ​មើល​រំលង​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​ទៅ​វិញ​ ។​

​សមត្ថកិច្ច​រដ្ឋបាល​ព្រែ​ឈើ​ស្រុក​សៀម​ប៉ា​ង​បាន​ឲ្យ​ដឹង​ថា​ គោ​យន្ត​កន្ត្រៃ​ដែល​ក្រុម​ប្រជាជន​រំដោះ​យក​ទីនោះ​ មាន​ចំនួន​២​គ្រឿង​ ទូក​១​គ្រឿង​ និង​ឈើ​ប្រណីត​ជា​ច្រើន​ទៀត​ ប៉ុន្តែ​មិន​ទាន់​ដឹង​អំពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ ។​

​មន្ត្រី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ករណី​ស្រ​ដៀង​គ្នា​នេះ​ធ្លាប់​បាន​កើត​មាន​រួច​ម្តង​មក​ហើយ​ កាលពី​ឆ្នាំ​កន្លង​ទៅ​ ដែល​រឿងរ៉ាវ​ដូច្នេះ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​មាន​មន្ត្រី​ពោរពេញ​ដោយ​អំណាច​នៅ​ក្នុងស្រុក​សៀម​ប៉ា​ង​ប្រើប្រាស់​កម្លាំង​ប្រជាជន​ធ្វើ​ជា​ខែល​ ដើម្បី​ការពារ​ផលប្រយោជន៍​ រកស៊ី​ឈើ​ខុសច្បាប់​របស់​ខ្លួន​ និង​បក្ខពួក​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ប​នា​លើក​ឡើង​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​គប្បី​ស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​មេខ្លោង​ខិលខូច​ដែល​ប្រើប្រាស់​កម្លាំង​ប្រជាជន​មក​រំដោះ​យក​ឈើ​ខុសច្បាប់​ដល់​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ដូច្នេះ​ ពីព្រោះ​វា​នឹង​អាច​ក្លាយជា​វប្បធម៌​ដ៏​អាក្រក់​បំផុត​កើត​មាននៅ​ខេត្ត​ភូមិភាគ​ឦសាន​មួយ​នេះ​ ៕​

Stoengtreng-102.jpgrtrtStoengtreng-101


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item