Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មេ​រដ្ឋប្រហារ​យោធា​ថៃ​ហាមប្រាម​អតីត​នាយក​រដ្ឋមន្ត្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ និង​មន្ត្រី​១៥៥​នាក់​ផ្សេង​ទៀត​មិន​ឲ្យ​ចេញពី​ប្រទេស​

​ក្រោយ​ពី​បាន​ធ្វើ​រដ្ឋប្រហារ​យោធា​ប្រកបដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ម្សិលមិញ​ និង​បាន​តែងតាំង​ខ្លួនឯង​ជា​នាយក​រដ្ឋមន្ត្រី​ ដោយ​អះអាង​ថា​ ក្នុង​គោលបំណង​គ្រប់គ្រង​ស្ថានការណ៍​ប្រទេស​ជាតិ​ឲ្យ​មាន​របៀបរៀបរយ​ឡើង​វិញ​រួច​មក​ លោក​ឧត្តមសេនីយ៍​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ អគ្គមេបញ្ជាការ​កំពូល​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ថៃ​ បាន​កោះ​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ និង​មន្ត្រី​ស្និទ្ធ​លោកស្រី​ចំនួន​២២​នាក់​ឲ្យ​មក​ចូលរួម​ប្រជុំ​នៅ​ការិយាល័យ​យោធា​នា​ថ្ងៃ​សុក្រ​ ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៤​នេះ​ ដោយ​សម្រេច​ហាមប្រាម​លោកស្រី​អតីត​នាយក​រដ្ឋមន្ត្រី​ សាច់ញាតិ​របស់​លោកស្រី​ លោកនាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​ Niwatthamrong​ Boonsongpaisan​ ព្រមទាំង​ជាន់ខ្ពស់​ចំនួន​ជាង​១៥០​នាក់​ផ្សេង​ទៀត​ មិន​ឲ្យ​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ​ ។​

​កងកម្លាំង​យោធា​បាន​ត្រួតពិនិត្យ​ និង​សម្រេច​ឲ្យ​មានការ​ផ្អាក​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ ដូច​ជា​ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ លេខ​៧​ លេខ​៩​ លេខ​១១​ និង​ប៉ុស្តិ៍​PBS​ វៀរលែងតែ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​យោធា​ បន្ទាប់​ពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​យោធា​ភ្លាមៗ​ ។​ ជាមួយ​គ្នា​នេះ​ ការ​ជួបជុំ​របស់​ក្រុម​បាតុករ​ប្រឆាំង​ក៏​ត្រូវ​ដាក់​បម្រាម​ និង​បម្រាម​គោចរ​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​ដាក់​ចេញ​ផង​ដែរ​ចាប់ពី​ម៉ោង​២២​យប់​រហូត​ដល់​ម៉ោង​០៥​ទៀប​ភ្លឺ​ ។​

​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​ នៅ​រាត្រី​ថ្ងៃ​សុក្រ​ ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៤​នេះ​ ទូរទស្សន៍​ប៉ុ​ស្តិ័​លេខ​៣​ លេខ​៧​ លេខ​៩​ និង​លេខ​១១​ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ដំណើរការ​ផ្សព្វផ្សាយ​ប្រក្រតី​ឡើង​វិញ​ លើកលែងតែ​ទូរទស្សន៍​ប៉ុស្តិ៍​PBS​ ត្រូវ​បាន​បន្ត​បិទ​ ខណៈ​ដែល​នៅ​ទីក្រុង​បាងកក​មាន​សភាព​ស្ងប់ស្ងាត់​ ។​ សកម្មភាព​ប្រកប​មុខរបរ​រកស៊ី​របស់​ប្រជារាស្ត្រ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ ប៉ុន្តែ​សាលារៀន​រហូត​ដល់​កម្រិត​ថ្នាក់​មហាវិទ្យាល័យ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​សិន​ ។​ មាន​ប្រជារាស្ត្រ​ខ្លះ​បាន​ផ្តល់​បទ​សម្ភាសន៍​ថា​ ពួក​គេ​ពេញចិត្ត​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​របស់​កម្លាំងយោធា​ ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​ប្រទេស​ជាតិ​ឡើង​វិញ​ បន្ទាប់​ពីរ​លក​នៃ​ការ​បះបោរ​តវ៉ា​រាប់​ខែ​នាំ​ឲ្យ​បែកបាក់​នូវ​ផ្ទៃក្នុង​ជាតិ​ ។​

​នេះ​គឺជា​សកម្មភាព​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​លើក​ទី​១៩​ហើយ​ ពាក់ព័ន្ធ​នឹង​ដំណើរការ​ដឹកនាំ​ប្រទេស​នៃ​ព្រះរាជាណាចក្រ​ថៃ​ ដែល​អង្គ​ព្រះមហាក្សត្រ​មាន​ព្រះរាជ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​កង​កម្លាំងយោធា​ ៕​

Prayuth-Chan-O-cha thai-Armythai-Army-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item