ឡានបុករ៉ឺម៉កដឹកទឹកកក ក្រឡាប់ស្លាប់ម្នាក់ របួសធ្ងន់ ២នាក់ ហើយបើករត់បាត់ស្រមោល
រាជធានីភ្នំពេញ ៖ រ៉ឺម៉កដឹកទឹកកក និងរថយន្ដមួយគ្រឿង ដែលគេមិនស្គាល់ម៉ាក បានវាក់អឺបោលបុកគ្នា នៅលើផ្លូវជាតិលេខ៥ ទល់មុខច្រកចូលបូរីពិភពថ្មី សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ បណ្ដាលឱ្យរ៉ឺម៉កក្រឡាប់ ចាក់អ្នកជិះពីក្រោយពីរនាក់ បោកក្បាលទៅនឹងថ្នល់ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ រីឯអ្នកបើករ៉ឺម៉ក បានរងរបួសស្រាល កាលពីវេលាម៉ោង ៨និង៣០ នាទី យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ។
មុនពេលកើតហេតុ គេបានឃើញរ៉ឺម៉ក ដឹកទឹកកកមួយគ្រឿង បើកដោយបុរសម្នាក់ បានធ្វើដំណើរតាមផ្លូវ ជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់មុខក្លោងទ្វារចូល ទៅក្នុងបូរីពិភពថ្មី ស្រាប់តែមាន រថយន្ដមួយគ្រឿង ធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយបត់ចូល ទៅក្នុងបូរីពិភពថ្មី ធ្វើឱ្យអ្នកបើកជាន់ហ្វ្រាំងទាំងបង្ខំ ក្រឡាប់ចាក់អ្នកជិះខាងក្រោយ បោកនឹងថ្នល់ ស្លាប់និងរបួស នៅកន្លែងកើតហេតុតែម្ដង ។
សាក្សីបានឲ្យដឹងថា ក្រោយពេលក់តហេតុ អ្នកបើករថយន្ដបង្ក ដែលគេមិនស្គាល់អត្ដសញ្ញាណ បានបើកបង្ហួសចូលទៅក្នុង បូរីពិភពថ្មី បាត់ស្រមោលតែម្ដង ហើយកម្លាំងសមត្ថកិច្ច បានចុះទៅអន្ដរាគមន៍ហៅរថយន្ដ ដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ ពីអត្ដសញ្ញាណ របស់ជនរងគ្រោះនៅឡើយទេ ប៉ុន្ដែសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
Source from: watphnom-news.com























Loading...




Post a Comment