Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បុក​រះ​ម៉ូតូ រ៉ឺម៉ក និង​រថយន្ត​របួស​ម​នុស្ស ហើយ​ព្យាយាម​បើក​រត់​ទៅបុក ខឿន​ស្ពាន​អាកាស​

​រាជធានី​ភ្នំពេញ៖រថ​យន្ត​​កូ​រ៉ូ​ឡាបើក​​បុក​​រះ​​ម៉ូ​តូនិង​​រថ​យន្តរួច​​បុក​​ស្លាក​​ស​ញ្ញាបង្ហា​ញ​​ទិស​ដៅ​​ច​រា​ចរ​ណ៍តែ​​រថ​យន្ត​​នៅ​​មិន​ទាន់​​អស់​​ល្បឿនបាន​​ជ្រុល​​ទៅ​បុក

​រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​កូ​រ៉ូ​ឡា បើក​​បុក​​រះ​​ម៉ូ​តូ និង​​រថ​យន្ត រួច​​បុក​​ស្លាក​​ស​ញ្ញា បង្ហា​ញ​​ទិស​ដៅ​​ច​រា​ចរ​ណ៍ តែ​​រថ​យន្ត​​នៅ​​មិន​ទាន់​​អស់​​ល្បឿន បាន​​ជ្រុល​​ទៅ​បុក ខឿន​​ចិ​ញ្ចើម​ផ្លូវ នៅ​​ខាង​ក្រោម​​ស្ពាន​​អា​កា​ស​​ក្បាល​ថ្នល់ ទើប​​ទៅ​មុខ​​លែង​រួចចំណែក​អ្នកបើករថយន្ត រងរបួស​បែកក្បាល កាលពី​ម៉ោង ៩​យប់ ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវបំបែក​ភ្លើងស្តុប ច្រមុះជ្រូក​ក្បាលថ្នល់ ស្ថិតក្នុង​សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

​សាក្សី​បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​ម៉ាក​តូយ៉ូតា កូរ៉ូឡា ពាក់​ស្លាក​លេខ ភ្នំពេញ 2L-3877 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាមផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង​។ ខណៈ​មកដល់​ចំណុច ភ្លើងស្តុប​បូកគោ រថយន្ត​បាន​ប៉ះ​ជាមួយ ម៉ូតូ​ស៊ុយ​ស៊ូ​គី​និក បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ រងរបួស​ស្រាល​។ រថយន្ត​មិន​ព្រម​ឈប់ នៅ​កន្លែងកើតហេតុ ដើម្បី​ដោះស្រាយ​គ្នា​ទេ គឺ​បាន​ព្យាយាម​បើក​រត់ រហូតមកដល់​ចំណុច​ផ្លូវបំបែក​ភ្លើងស្តុប ច្រមុះជ្រូក​ក្បាលថ្នល់ រថយន្ត​បាន​ជ្រុល​ប៉ះ​ម៉ូតូ​ស្មាស់ បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​ស្រាល​។​

​ដោយសារ​មិនទាន់​អស់​ល្បឿន រថយន្ត​បាន​ជ្រុល​ទៅបុក ម៉ូតូ​ស្មាស់​មួយគ្រឿង​ទៀត គៀប​ជាប់​នឹង​រនាំង​ដែក ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​ស្លាក​សញ្ញា ប្រាប់​ទិស​រាប​ដល់​ដី​។ ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម បើក​រត់​ទៅបុក ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ក្រឡាប់ បណ្តាល​ឲ្យ​អ្នកបើក​រ៉ឺម៉ក រងរបួស​ស្រាល ហើយ​រថយន្ត​ជ្រុល​ទៅបុក រថយន្ត​រ៉េវ​ហ្វ​រ ពីក្រោយ​មួយគ្រឿង​ទៀត​។ ទីបំផុត​រថយន្ត​បង្ក បាន​បើក​រត់​ទៅបុក​ខឿន​ចិញ្ចើមផ្លូវ នៅ​ខាងក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ គៀប​ជាប់​ទៅមុខ​លែងរួច បណ្តាល​ឲ្យ​អ្នកបើករថយន្ត រងរបួស​បែកក្បាល ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាយ័ន​៕

Wat 120527


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item