Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ស្រវឹង​ជោកជាំ​បើកឡាន​ទៅបុក ២​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់ និង​ជ្រុល​ទៅបុក​ផ្ទះ​អ្នកស្រុក​

​ខេត្តកណ្តាល៖ប៉ូ​លិស​​ស្រុក​​ស្អាងបាន​​ចាប់​​ឃាត់​ខ្លួន​​បុរស​​ម្នាក់បន្ទា​ប់​ពី​​បើ​ក​រថ​យន្តក្នុង​ស្ថាន​ភាព​​ស្រ​វឹង​​ជោក​ជាំជ្រុល​​ទៅ​បុក​​អ្នក​ដំ​ណើរពីរ​​នាក់​​ប្តី​​ប្រ​ពន្ធប​ណ្តា​ល​​ឲ្យ​​រង​របួស​​ធ្ងន់

​ខេត្តកណ្តាល ៖ ប៉ូ​លិស​​ស្រុក​​ស្អាង បាន​​ចាប់​​ឃាត់​ខ្លួន​​បុរស​​ម្នាក់ បន្ទា​ប់​ពី​​បើ​ក​រថ​យន្ត ក្នុង​ស្ថាន​ភាព​​ស្រ​វឹង​​ជោក​ជាំ ជ្រុល​​ទៅ​បុក​​អ្នក​ដំ​ណើរ ពីរ​​នាក់​​ប្តី​​ប្រ​ពន្ធ ប​ណ្តា​ល​​ឲ្យ​​រង​របួស​​ធ្ងន់ និង​​ជ្រុល​​ទៅ​បុក ផ្ទះ​​ប្រ​ជា​ពល​រដ្ឋ​​ម្នាក់​ទៀត ប​ណ្តាល​​ឲ្យ​​ខូច​ខាត កាលពី​វេលា​ម៉ោង ជិត ១០​យប់ ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​កោង ផ្លូវ​លេខ​២១ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង តែ​សំណាងល្អ​ម្ចាស់ផ្ទះ និង​តៃកុង​រថយន្ត​បង្ក មិនមាន​គ្រោះថ្នាក់​ទេ​។​
    
​ជនរងគ្រោះ​ឈ្មោះ អឿង ប្រុស​ហាន អាយុ ២៣​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ លន សៀង​លុយ អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​ជា​កម្មករ រោងចក្រ​កាត់ដេរ ទាំងពីរ​នាក់ ប្តី​ប្រពន្ធ​។ តៃកុង​រថយន្ត​បង្ក​ឈ្មោះ ណា ណា​ង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត រស់នៅ ភូមិ​ព្រែក​សែម ឃុំ​សំពៅ​ពូន ស្រុក​កោះធំ បើកបរ​រថយន្ត​ម៉ាក Hyundai ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ កណ្តាល 2A-2803​។ ចំណែក​ម្ចាស់ផ្ទះ​រងគ្រោះ ឈ្មោះ សេង គាង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​លក់ដូរ​នៅ ភូមិ​ឃុំ​កើតហេតុ​៕

Wat 120528 Wat 120526


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item