Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឈ្មោះ សឿត សល់ រក​ស៊ី​​ដឹក​​​ឈើ​​ប្រ​ណីត ឆ្លង​កាត់​​ក្រុង​​បាត់​ដំ​បង​​ទាំង​​ថ្ងៃ គ្មាន​​នរ​ណា​​ហ៊ាន​​ក្អក ស​ង្ស័យ​​ស​មត្ថ​កិច្ច និង​​មេ​ព្រៃ មាន​​របប​​ប្រ​ចាំ​ខែ ?

​ខេត្តបាត់ដំបង៖ប្រ​ជា​ពល​រដ្ឋនិង​​ម​ន្ត្រី​​តូច​តាច​​មួយ​ចំ​នួនបាន​​ប​ង្ហើប​​ឲ្យ​​ដឹង​ថាឈ្មោះសឿតសល់បាន​​​រក​​ស៊ី​​​ដឹក​ជ​ញ្ជូន​ឈើ​​​ប្រ​ណិត

​ខេត្តបាត់ដំបង ៖ ប្រ​ជា​ពល​រដ្ឋ និង​​ម​ន្ត្រី​​តូច​តាច​​មួយ​ចំ​នួន បាន​​ប​ង្ហើប​​ឲ្យ​​ដឹង​ថា ឈ្មោះ សឿត សល់ បាន​​​រក​​ស៊ី​​​ដឹក​ជ​ញ្ជូន​ឈើ​​​ប្រ​ណិត ឡើង​​ដុះ​​ស្លែ​​ទៅ​ហើយ នៅ​​ស្រុក​​គាស់​ក្រ​ឡ ស្រុក​​បា​ណន់ និង​​ស្រុក​​សំ​ឡូត មាន​​ម​ន្ត្រី​​ធំ​ៗ​​ធ្វើ​ជា​​បង្អែក​​ក្រោយខ្នង គ្មាន​អ្នកណា​ហ៊ាន​បង្ក្រាប​នោះទេ បើទោះបីជា​ឈ្មោះ សឿត សល់ ដឹកឈើ​តាម​រទេះ កាត់​ក្រុង​បាត់ដំបង ទាំង​ថ្ងៃ​ក៏​មិន​ដែលមាន​នរណា​ហ៊ាន​ក្អក ដូចជា​កាលពី​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៤ ឈ្មោះ សឿត សល់ បាន​ដឹកឈើ តាម​សង្កាត់​រតនៈ ឆ្ពោះទៅ​សង្កាត់​ព្រែក​ព្រះស្តេច យ៉ាង​រំភើយ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ឈ្មោះ សឿត សល់ ជា​ឈ្មួញ​រកស៊ី​ឈើប្រណិត តាម​ស្រុក​ចំនួន​៣ គឺ​ស្រុក​គាស់ក្រឡ ស្រុក​បាណន់ ស្រុក​សំឡូត និង​ក្រុង​បាត់ដំបង មិន​ដែលមាន​សមត្ថកិច្ច​ណា ហ៊ាន​បង្ក្រាប​ទេ ព្រោះ​នៅ​ពី​ក្រាយ​ខ្នង ឈ្មោះ សឿត សល់ មាន​អ្នកការពារ​ហែរ​ហម​ច្រើន​។​សមត្ថកិច្ច​នៅតាម​ស្រុក ពេល​ពេល​ប្រទះឃើញ​ឈ្មោះ សឿត សល់ ដឹកឈើ​ចូលក្នុង​ខេត្ត មិនដែល​ហ៊ាន​ក្អក​ឡើយ​។ ពីមុន​ឈ្មោះ សឿត សល់ ទិញ​ឈើ​យកមក​ស្តុក​នៅផ្ទះ ក្នុងភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ក្រោយមក​បាន​ទិញ​ឈើ មក​ស្តុក​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។ ពេល​អ្នកសារព័ត៌មាន រាយការណ៍​ជូន សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ឲ្យ​ចុះទៅពិនិត្យ​ហើយ​យកប្រាក់ មិន​ឃាត់​ឈើ​ទេ តាំងពី​ពេលនោះ មកដល់ពេលនេះ ឈ្មោះ សឿត​សល់ ឡើង​កូត​រហូត ដោយ​គ្មាន​អ្នកណា​ហ៊ាន​បង្ក្រាប និង​ប៉ះពាល់​បន្តិច​ណា​ឡើយ​។​

​ពាក់ព័ន្ធ​ករណីនេះ អ្នកយកព័ត៌មាន បានធ្វើការ​ទំនាក់ទំនង តាម​ទូរស័ព្ទ​ជាមួយ​លោក ម៉ៅ​លៀប​ផេង នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​បាត់ដំបង ជាច្រើន​ខ្សែ​តែ​មិន​ចូល មិនអាច​សុំ​ការបំភ្លឺ​បាន​។ ហើយ​កាលពី​សប្តាហ៍ ដើមខែ​ឧសភា ឆ្នាំ​២០១៤ ក្រុម​សង្កាត់រដ្ឋបាល​ព្រៃឈើ បាន​កាក់​រទេះដឹក​គ្រែ​កែច្នៃ នៅ​ចំណុច​មុខ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ជំរិត​ទារប្រាក់ ៣០​ម៉ឺន​រៀល ក្រោយមក​សម្របសម្រួល​សល់ ២០​ម៉ឺន​រៀល ទើប​មិន​បញ្ជូនទៅ​សង្កាត់ រដ្ឋបាល​ព្រៃឈើ ហើយ​ចំណែក​ឈើប្រណិត របស់​ឈ្មោះ សឿត សល់ ដឹក​កាត់​ក្រុង ហេតុអ្វី​មិន​បង្ក្រាប ឬ​មាន​របប​ប្រចាំខែ​៕

Wat 120514 Wat 120511


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item