Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ជិះ​មូ​តូ​ឌុប​គ្នា​ជ្រុល​ទៅបុក បង្គោល​ភ្លើង​ចំណុច​ជើងកប ប្រកាច់​ស្លាប់ ២​នាក់ និង​របួសធ្ងន់​ម្នាក់​

​ខេត្តកណ្តាល៖យ៉ាង​ហោច​ណាស់​​ម​នុស្ស២​​នាក់បាន​​ស្លាប់​​ភ្លាម​ៗនៅ​នឹង​ក​ន្លែង​​កើត​ហេតុនិង​​ម្នាក់​ទៀត​​រង​របួស​​ធ្ងន់ដោយ​សារ​​ជិះ​​​ម៉ូតូ​​មួយ​​គ្រឿងឌុប​​គ្នា​​ក្នុង​ល្បឿន​​លឿន

​ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​​ម​នុស្ស ២​​នាក់ បាន​​ស្លាប់​​ភ្លាម​ៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ និង​​ម្នាក់​ទៀត​​រង​របួស​​ធ្ងន់ ដោយ​សារ​​ជិះ​​​ម៉ូតូ​​មួយ​​គ្រឿង ឌុប​​គ្នា​​ក្នុង​ល្បឿន​​លឿន ជ្រុល​​ទៅ​បុក​​ប​ង្គោល​​ភ្លើង កាល​ពី​​វេលា​​ម៉ោង ១​​និង​​១៥ នា​ទី​​រំលង​​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ដើម​មាន សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​មានឈ្មោះ ធី សី​លិ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស្តេ​ប ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ 1AD-9989 និង​អ្នករួមដំណើរ ២​នាក់ ទៀត រួមមាន​ឈ្មោះ ប៉ក់ ភេទ​ស្រី អាយុ ២៦​ឆ្នាំ នៅ​ភូមិ​ភ្នំ​គង ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ស្នាក់​ផ្ទះជួល​ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល អ្នក​ទាំង​២ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត ឈ្មោះ ប៊ូ ជីវី ភេទ​ស្រី អាយុ ២០​ឆ្នាំ​រស់ នៅ​ភូមិ​ឃុំ​ជាមួយ នារី​រងគ្រោះ​ខាងលើ និង​ស្នាក់នៅ​ផ្ទះជួល ជាមួយគ្នា របួសធ្ងន់ ត្រូវបញ្ជូន​ទៅកាន់​គ្លីនិក ចាក់អង្រែ ដើម្បី​សង្គ្រោះបន្ទាន់​៕


​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item