Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប៉ងចាក់​សម្លាប់​ម្ចាស់​សិប្បកម្ម ដោយសារ​ជម្លោះ​ពាក្យសម្តី ឃាត់ខ្លួន​បាន ៣​នាក់ រត់​រួច​ម្នាក់​

​រាជធានី​ភ្នំពេញ៖កម្លាំង​​ស​មត្ថ​កិច្ច​​បាន​​ចាប់​ខ្លួនបុរស​​ជន​ជាតិ​​វៀត​ណាម៣​​នាក់ភ្លាម​ៗបន្ទាប់​ពី​​បាន​​ប្រើ​​អំ​ពើ​ហិ​ង្សាយក​​កូន​កាំ​បិត​​ចាក់​​ទៅលើ​​ស្ដ្រី​​ជន​ជាតិ​វៀត​ណាម

​រាជធានី​ភ្នំពេញ ៖ កម្លាំង​​ស​មត្ថ​កិច្ច​​បាន​​ចាប់​ខ្លួន បុរស​​ជន​ជាតិ​​វៀត​ណាម ៣​​នាក់ ភ្លាម​ៗ បន្ទាប់​ពី​​បាន​​ប្រើ​​អំ​ពើ​ហិ​ង្សា យក​​កូន​កាំ​បិត​​ចាក់​​ទៅ លើ​​ស្ដ្រី​​ជន​ជាតិ​វៀត​ណាម ជា​​ថៅ​កែ​​សិ​ប្ប​កម្ម ប​ណ្ដា​ល​ឱ្យ​​រង​របួស​​ធ្ងន់ ត្រូវ​​ដឹក​​ប​ញ្ជូន​ទៅ​​ស​ង្គ្រោះនៅ​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង ៨ និង​២៥ នាទី​យប់ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ស្ថិតនៅ​ផ្ទះ​ធ្វើ​តុទូ ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ជនជាតិ​វៀតណាម​ទាំង ៣​នាក់​នោះ រួម​មា​ឈ្មោះ ង៉ូ វ៉ាន់​ឌិ​ញ អាយុ ២៤​ឆ្នាំ ជា​ជនដៃដល់ ឈ្មោះ ចាង វ៉ាន់​ឌឿ​ង អាយុ ២៤​ឆ្នាំ ជាជាង​ឈើ និង​ឈ្មោះ ឡេ វ៉ាន់​ណុង អាយុ ២៤​ឆ្នាំ រីឯ​ជនសង្ស័យ​ម្នាក់ទៀត ជា​ជនជាតិខ្មែរ បាន​រត់​គេចខ្លួនបាត់​ស្រមោល​។ ដោយឡែក​ស្ដ្រី​រងគ្រោះ ជា​ម្ចាស់​សិប្បកម្ម និង​ត្រូវជា​សាច់ញាតិ របស់​ថៅកែ​ផ្ទះ​ធ្វើ​តុទូ ឈ្មោះ ង្វៀង ជី​បេ អាយុ ២២​ឆ្នាំ រងរបួស​ដៃ​និង​ស្មា ដោយសារតែ​យកដៃ​រង នៅពេលដែល​ជនបង្ក​ទាំងនោះ បាន​យក​កាំបិត​ចាក់​។​

​មុនពេល​កើតហេតុ ស្ដ្រី​រងគ្រោះ នៅផ្ទះ​ធ្វើ​តុទូ ដែលជា​សាច់ញាតិ​របស់ខ្លួន ទំនងជា​ឈ្លោះទាស់ទែង​ពាក្យសំដី ជាមួយ​ជនបង្ក​ទាំង ៤​នាក់ ទើប​ជនដៃដល់​ឈ្មោះ ង៉ូ វ៉ាន់​ឌិ​ញ  បាន​យក​កាំបិត​ចុង​ស្រួច ចាក់ទៅលើ​នាង ប៉ុន្ដែ​បាន​យកដៃ​រង បណ្ដាលឱ្យ​ត្រូវរបួស​ត្រង់​ដៃ និង​លើ​ស្មា ត្រូវបញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ភ្លាមៗ ។ បច្ចុប្បន្ន​ជនបង្ក​ទាំង ៣​នាក់ ត្រូវបាន​ឃុំខ្លួន​ជា បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់ ៕

Wat 190516 Wat 19058
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item