Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

តំណាង​ក្រុមហ៊ុន អាន​កូ និង​ប្រជាពលរដ្ឋ ជជែក​ដេញដោល​គ្នា ពី​បញ្ហា​កុង​ទ័​រ​មិន​ប្រក្រតី

​ក្រុង​ប៉ោយប៉ែត៖អា​ជ្ញា​ធរ​​ក្រុងក្រុម​ប្រឹ​ក្សា​​ក្រុងស​មត្ថ​កិច្ច​បាន​​អ​ញ្ជើញ​​​​តំ​ណាង​​ក្រុម​ហ៊ុន​អគ្គិ​ស​នីអាន​​កូព្រម​ទាំង​​ប្រ​ជា​ពល​រដ្ឋជា​ច្រើន​​នាក់

​ក្រុង​ប៉ោយប៉ែត ៖ អា​ជ្ញា​ធរ​​ក្រុង ក្រុម​ប្រឹ​ក្សា​​ក្រុង ស​មត្ថ​កិច្ច​បាន​​អ​ញ្ជើញ​​ ​​តំ​ណាង​​ក្រុម​ហ៊ុន​អគ្គិ​ស​នី អាន​​កូ ព្រម​ទាំង​​ប្រ​ជា​ពល​រដ្ឋ ជា​ច្រើន​​នាក់ មក​រក​ដំ​ណោះ​ស្រាយ ពី​​បញ្ហា​​ចរន្ត​​អគ្គិ​ស​នី និង​​កុង​​ទ័​រ មិន​​ប្រ​ក្រតី នៅ​ក្នុង​​សាល​ប្រ​ជុំ សា​លា​ក្រុង​ប៉ោយប៉ែត កាលពី​ព្រឹក​ថ្ងៃទី​១២​ខែឧសភា ឆ្នាំ​២០១៤ បន្ទាប់ពី​អ្នកស្រុក បាននាំគ្នា​តវ៉ា កាលពី​ប៉ុ​ន្ម​នា​ថ្ងៃ​មុននេះ​។​

​លោក សុខ ខេង តំណាង​ក្រុមហ៊ុន អគ្គីសនី​អាន​កូ មាន​តួនាទី​ជា​ជំនាញ បច្ចេកទេស អគ្គីសនី​បាន​ថ្លែងថា គឺ​ដោយសារ​វត្ថុ មាន​សា​ធាតុ​ម៉ាស់ ប៉ះទង្គិច​និង​ខ្សែរ​ចរន្ត​អគ្គីសនី  អាកាសធាតុ​ក្តៅ ឬ​ប្រសិនជា មាន​ករណី រថយន្ត បុក​ប៉ះ​បង្គោល​ភ្លើង ខ្សែ​រត​ជាប់​ចរន្ត គឺ​រលត់​រហូត ប្រមាណ​ជាមួយ​នាទី ទើប​ចរន្ត​ត​ភ្ជាប់ ដោយ​ស្វ័យប្រវត្តិ​វិញ បើ​មិន​ធ្វើបែបនេះ អាច​បង្ក​គ្រោះថ្នាក់ ។ លោក​បាន​បន្ត ប្រសិនជា​ក្នុងផ្ទះ មាន​ម៉ាស៊ីនត្រជាក់​វិញ យើង​ត្រូវ​បើក​ម៉ាស៊ីន​លេខ​១៦ អង្សារ​សេ ទើប​ត្រជាក់ វា​ក៏​អាច​ភ្លើង​ខ្លាំង ណាមួយ​នៅ​ស្រុក​យើង ក្នុង​ខែ​មិនា ខែមេសា​នេះ គឺមាន​កំណើន​ឡើង​យ៉ាងខ្លាំង ជា​ពិ​សេ​អាកាសធាតុ​ក្តៅ​ខ្លាំង ទើប​មានការ ប្រើ​ភ្លើង​អស់​ច្រើន​។​

​បើតាម​សំដី​ប្រជាពលរដ្ឋ នៅក្នុង​សាលប្រជុំ បាន​លើកឡើងថា ខាង​ក្រុមហ៊ុនអគ្គិសនី​អាន​កូ​មិន​យោគយល់ ចំពោះ​ពួកគាត់​ឡើយ ជាពិសេស​ភ្លើង​អគ្គិសនី ពួកគាត់​ចូល​រាល់ថ្ងៃនេះ គឺមាន​ការឡើង​ទ្វេគុណ ២​ទៅ​៣​ដង ធ្វើ​ឲ្យ​ពួកគាត់​មិនអាច ទទួលយក​បានឡើយ​។ ក្នុងនោះដែរ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត បាន​ថ្លែងថា គឺ​មានតែ​ធ្វើការ សម្របសម្រួល​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ច​ចារ​គ្នា អោយ​ច្បាស់លាស់ មិន​ចង់អោយ​យល់ច្រឡំ ទោះបីជា​យ៉ាង​ណាក៏​ដោយ មិន​ចង់​ឲ្យ​មាន ការប្រឈមមុខ​ដាក់គ្នា​។ លោក​អភិបាលក្រុង បាន​បន្តថា  នេះ​ជាការ​ចរចារ​គ្នា ត្រូវ​លោក​និង​ធ្វើលិខិត​មួយច្បាប់ ដើម្បី​ស្នើរ​សុំ​ឲ្យ​ខាង អគ្គីសនិកម្ពុជា ចុះមក​ត្រួតពិនិត្យ​ចំពោះ​បញ្ហា កុង​ទ័​រ​គីឡូ​វ៉ាត ភ្លើង​និ​មួយៗ ឡើងវិញ ដើម្បី​រក​ឲ្យ​ឃើញថា តើ​គីឡូ​វ៉ាត ក្រុមហ៊ុនអគ្គិសនី អា​កូ ត្រឹមត្រូវ​ដែរឬទេ​។​

​លោក​អភិបាលក្រុង​បាន​បន្ថែមថា សូម​ខាង​ក្រុមហ៊ុនអគ្គិសនី​អាន​កូ មេត្តាជួយ​ភ្ជាប់​ចរន្ត​អគ្គីសនី ឲ្យ​បាន​លឿន​ក្នុង​ការស្នើរ​សុំ ពី​ប្រជាពលរដ្ឋ ឬ​អាជ្ញាធរ​ដែនដី សូម​បុគ្គ​លិ​ត​ទាំងអស់ ត្រូវ​និយាយស្តី​ឲ្យ​បាន​ទន់ភ្លន់ ស្លូតបូត ។ សូមអោយ​ដាក់​កន្លែង សម្រាប់​ប្រជាពលរដ្ឋ មក​បង់ប្រាក់ ថ្លៃ​អគ្គិសនី​ឲ្យ​បាន​ច្រើនជាង​នេះ និង​មិន​ចង់​ឲ្យ​ពលរដ្ឋ ខាត​ពេលវេលា​ច្រើន ដូច​សព្វថ្ងៃ នេះ​ទេ​។ ប្រជាពលរដ្ឋ​មក​ធ្វើការ​តវ៉ា រឿង​ក្រុមហ៊ុនអគ្គិសនី កាលពី​ថ្ងៃទី​៩ ខែឧសភា ទើប​អាជ្ញាធរ អញ្ជើញ​ភាគី​ទាំងសងខាង មក​សម្របសម្រួល នៅ​សាលាក្រុង​ប៉ោយប៉ែត​៕ ដោយ ចិន្តា​

Wat 120512 Wat 120510


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item