
ស្រវឹងបើកម៉ូតូបុកបង្គោលភ្លើង ហើយជ្រុលទៅបុករបងសង្ក័សី ប្រកាច់ស្លាប់ម្នាក់ភ្លាមៗ
ខេត្តកណ្តាល ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង ២នាក់ទៀត រងរបួសស្រាល ដោយសារបើកម៉ូតូ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ហើយជ្រុលទៅបុករបងសង្ក័សី របស់អ្នកស្រុក កាលពីវេលាម៉ោង ៩និង៣០ នាទី យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅត្រង់ចំណុចផ្លូវកោង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
មុនពេលកើហេតុ គេបានឃើញយុវជន ២នាក់ បើកម៉ូតូម៉ាក SCOOPY ពណ៌ក្រហម ស្លាកលេខ កណ្តាល 1M-5678 ជើងមកត្បូង ក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុកបង្គោលភ្លើង រួចក៏ជ្រុលមកបុក ជាមួយរបងសង្ក័សី បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ និងអ្នករួមដំណើររងរបួសស្រាល ។ ជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះ វី សុភណ្ឌ័ អាយុ ២២ឆ្នាំ រស់នៅ ភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង រីឯអ្នកជិះម៉ូតូពីក្រោយ មានឈ្មោះ កែម ភារត្ន័ អាយុ ១៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា៕
Source from: watphnom-news.com
Post a Comment