Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក សុខ រ័ត្ន មេ​ប៉ូ​លីស​​សេដ្ឋ​កិច្ច​​ក្រ​សួង ប្រ​ចាំ​ខេត្ត​​រត​ន​គិ​រី ក៏​មាន​​ឈ្មោះ​​ក្នុង​​ប​ញ្ជី​ខ្មៅ ដែល​ប្រើ​តួ​នា​ទី​​​​​ប្រ​​មូល​​​លុយ ពី​​​ជំ​នួញ​ឈើ​​ខុស​ច្បាប់

​រាជធានី​ភ្នំពេញ៖ជា​​រឿង​​គួរ​​ឲ្យ​​ភ្ញាក់​ផ្អើលនៅ​ពេល​ដែល​​ប្រ​ភព​ព័ត៌​មាន​​មួយបាន​​ទ​ម្លាយ​​ឈ្មោះ​​ក្រុម​​ឈ្មួញរក​ស៊ី​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់​​ធំៗនៅ​ក្នុង​ខេត្ត​រតន​គិរីប្រ​មា​ណ៣០​​នាក់

​រាជធានី​ភ្នំពេញ ៖ ជា​​រឿង​​គួរ​​ឲ្យ​​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​​ប្រ​ភព​ព័ត៌​មាន​​មួយ បាន​​ទ​ម្លាយ​​ឈ្មោះ​​ក្រុម​​ឈ្មួញ រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់​​ធំៗ នៅ​ក្នុង​ខេត្ត​រតន​គិរី ប្រ​មា​ណ ៣០​​នាក់ ដោយ​មាន​​បែង​ចែក ជា​​ក្រុម​​តូច​ៗ​​ប្រ​ចាំ​​ស្រុក​​នី​មួយ​ៗហើយ​ក្នុងនោះ​ក៏មាន​ការ​រាយ​ឈ្មោះ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន មិនតិចជាង ៨០​នាក់ ដែល​បាន​ប្រមូល​លុយ​ប្រចាំខែ ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជា​ថ្នូរ​នៃ​ការមិន​បង្ក្រាប ហើយ​លោក សុខ រ័ត្ន ជា​មេ​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំខេត្ត​រតនគិរី ក៏មាន​ចំណែក​ឃុបឃិត ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​។​

​ក្នុង​របាយការណ៍​ដែល​ទំនងជា ធ្លាយ​ចេញពី​មន្ត្រី ដែល​មិនបាន​ទទួលផល​ប្រយោជន៍ ពី​ជំនួញ​ឈើ​ខុសច្បាប់ ហើយ​គេ​ជឿថា​របាយការណ៍​នោះ បាន​ដាក់ជូន​អង្គភាព ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​រៀបរាប់​យ៉ាង​លម្អិត​នូវ​ឈ្មោះ របស់​ក្រុម​ឈ្មួញ​ធំៗ ដែល​កំពុង​រកស៊ី​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ ក្នុង​ខេត្តរតនគិរី ប្រមាណ ៣០​នាក់ ដោយមាន​ភ្ជាប់​លេខ​ទូរស័ព្ទ និង​ទីតាំង​ប្រកប​អាជីវកម្ម យ៉ាងច្បាស់​លាស់​។ ដោយឡែក មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រមាណ​ជាង ៨០​នាក់ មកពី​ជាង ៣០​អង្គភាព​ស្ថាប័ន រួមមាន ក្រុម​យោធា គ្រប់​ប្រភេទ​នគរបាល សេដ្ឋកិច្ច និង​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ប្រចាំ​ទិស ប្រចាំខេត្ត ជំនាញ​រដ្ឋបាល​ព្រៃឈើ គ្រប់​ជាន់ថ្នាក់ និង​មន្ត្រី​បរិស្ថាន រួមទាំង​អាជ្ញាធរ​ផងដែរ​។​

​របាយការណ៍​នោះបាន​លាតត្រដាង​ថា ចំពោះ​ក្រុម​ឈ្មួញ ដែលមាន​ឡានតូចៗ សម្រាប់​ដឹកជញ្ជូន​ឈើ​ក្នុង​មួយថ្ងៃ អាច​ដំណើរ​បាន ៣​ឬ​៤ ជើង ក្នុងចំណោម​រថយន្ត ៣​ទៅ​៤ គ្រឿង​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី និង​សមត្ថកិច្ច​ទាំងនោះ ចាប់ពី ១​ម៉ឺន ដល់ ២​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​មួយខែ ហើយ​ឈ្មួញ​ដទៃទៀត ដែល​ត្រូវ​បង់​ប្រចាំ​ជើង គឺ​យ៉ាងហោចណាស់ រថយន្ត​មួយគ្រឿង ត្រូវ​បង់​ចាប់ពី ៥០​ទៅ​២០០ ដុល្លារ​អាមេរិក អាស្រ័យ​ទៅតាម​ទំហំ នៃ​ការដឹកជញ្ជូន​ឈើ និង​ប្រភេទ​ឈើ​។ ឈ្មួញ​ដែល​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅ​ទូទាំង​ខេត្តរតនគិរី សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ របស់លោក វង្ស សុក​សិរី ហើយ​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ ដូចជា​លោក សុខ រ័ត្ន ជាដើម ចាំតែ​ប្រមូល​លុយ​យកទៅ​ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិនដែល​ខ្វល់​ពី​​ការ​បង្ក្រាប​​ទេ​។​

​បើតាម​កំណត់ហេតុ​លាតត្រដាង រឿងអាស្រូវ​ពុករលួយ របស់​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​ឈ្មោះ​ក្រុមមន្ត្រី​ជាង ៨០​នាក់ រួមមាន​លោក សុខ រ័ត្ន ផងដែរ​កំពុង​សប្បាយ​ប្រមូល​លុយ បាន​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ អាច​ចាត់ទុកជា​រឿង​រសើប​បំផុត ហើយ​យ៉ាងហោចណាស់ កំណត់ហេតុ​ដ៏​មានតម្លៃ​នេះ អាចជា​មូលដ្ឋាន សម្រាប់​ស៊ើបអង្កេត វែកមុខ​មន្ត្រី​និង​សមត្ថកិច្ច ពុករលួយ នាំទៅ​ផ្តន្ទាទោស​តាមច្បាប់ ជាការ​ព្រមាន​កុំ​ឲ្យ​មន្ត្រី​ដទៃទៀត យក​គម្រូ​តាម​។ ពាក់​ព័ន្ធ​នឹង​សកម្មភាព រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅ​ទូទាំង​ខេត្តរតនគិរី គឺ​មិនអាច​លាក់បាំង ពី​ក្រសែភ្នែក​របស់ មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ របស់​លោក សុខ រ័ត្ន នោះទេ ប៉ុន្តែ​រឿង​ដែល​គ្មាន​ការបង្ក្រាប ក៏​ព្រោះតែ​លោក សុខ រ័ត្ន ទទួលបាន​ផលប្រយោជន៍​ជាប់​ជាប្រចាំ ពី​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់​៕

Wat 13054 Wat 1305


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item