Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ជំពាក់​លុយ​គេ​ច្រើនពេក ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន ផ្តាំម្តាយឲ្យជួយមើល​ប្តី​និង​កូន ៤​នាក់​

​ខេត្តតាកែវ៖ស្ត្រី​​ម្នាក់​​បាន​​ដាច់​ចិត្ត​​ធ្វើ​អត្ត​ឃាតដោយ​​យក​​ខ្សែ​ពួរ​​ចង​កព្យូ​រ​​នឹង​​ដំ​បូល​ផ្ទះស្លាប់​ចោល​​ប្តី​​និង​​កូនយ៉ាង​​អា​ណោ​ច​អា​ធ័ម​​បំ​ផុតស្ថិត​នៅ​​ក្នុង​ភូមិ​​សំ​ណរ​ខ្មៅឃុំ​​ធ្លក

​ខេត្តតាកែវ ៖ ស្ត្រី​​ម្នាក់​​បាន​​ដាច់​ចិត្ត​​ធ្វើ​អត្ត​ឃាត ដោយ​​យក​​ខ្សែ​ពួរ​​ចង​ក ព្យូ​រ​​នឹង​​ដំ​បូល​ផ្ទះ ស្លាប់​ចោល​​ប្តី​​និង​​កូន យ៉ាង​​អា​ណោ​ច​អា​ធ័ម​​បំ​ផុត ស្ថិត​នៅ​​ក្នុង​ភូមិ​​សំ​ណរ​ខ្មៅ ឃុំ​​ធ្លក ស្រុក​​ទ្រាំង ខេត្ត​តា​កែវ កាល​ពី​​ថ្ងៃ​ទី​១៤ ខែ​ឧស​ភា ឆ្នាំ​​២០​១៤ ហើយ​​សមត្ថកិច្ច បាន​អះអាងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ម៉ិ​ញ គឿន អាយុ ៣៤​ឆ្នាំ បាន​ចងក​សម្លាប់ខ្លួន ដោយសារ​មាន​វិបត្តិ ក្នុង​គ្រួសារ និង​ជំពាក់​លុយ​គេ​វណ្ឌ​ក​។​

​សាកសព​ត្រូវបាន គេ​ប្រទះឃើញ​នៅ​នឹង​ផ្ទះ​ខ្លួនឯង ដោយបាន​ចងក ជាមួយ​ខ្សែពួរ ជាប់​ជាមួយនឹង​ឃ្នាប​ដំបូលផ្ទះ ដោយ​ក្រុមគ្រួសារ បាន​និយាយប្រាប់​ប៉ូលីស​ថា មូលហេតុ​នៃ​ការសម្លាប់​ខ្លួន​នេះ មកពី​ស្ត្រី​រងគ្រោះ​ពិបាកចិត្ត ដោយសារតែ ជំពាក់​លុយ​គេ​ច្រើនពេក​។ ម្តាយ​របស់​ស្ត្រី​រងគ្រោះ បានអោយដឹងថា មុនពេល​កើត​ហេតុ​មួយថ្ងៃ កូនស្រី​គាត់ បាន​ហៅ​គាត់​មក​និយាយ​ពិភាក្សាគ្នា រឿង​ជំពាក់​លុយ​គេ​ច្រើន ហើយ​បាន​និយាយ ផ្តាំ​ប្រាប់​គាត់​ថា ឱ្យជួយ​មើល​ប្តី និង​កូន​ទាំង​បួន​នាក់​ឱ្យ​ផង ។ ពេលនោះ  គាត់​ក៏​មិនបាន ចាប់អារម្មណ៍​អី​ទេ លុះដល់​ពេលយប់​រំលង​អា​ធ្រា​ត កូន​គាត់​ក៏​ចងក​សម្លាប់ខ្លួន ដោយ​បន្សល់ទុក​ប្តី របស់​នាង​និង​កូន ៤​នាក់​ទៀត អោយ​គាត់​មើលថែ​៕

Wat 150524 Wat 16051

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item