Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ក្រុមចោរ​ប្រដាប់​ដោយ​ឣា​វុ​ធ AK ពូថៅ​និង​ដំបង ចូល​កាប់​ប្រហារ ប្លន់​អ្នករត់​តាក់ស៊ី​ដល់ផ្ទះ​

​ខេត្តកំពត៖ក្រុម​ចោរ​ប្លន់​​មាន​​គ្នា៦​​នាក់ស្លៀក​ពាក់​​ស៊ី​វិលបិត​​ម៉ា​ស់​មុខ​​ទាំង​​ឣ​ស់​​គ្នាបាន​​ប្រើ​ប្រាស់​​ឣា​​វុ​ធAKចំ​នួន​​ពីរ​​ដើម

​ខេត្តកំពត ៖ ក្រុម​ចោរ​ប្លន់​​មាន​​គ្នា ៦​​នាក់ ស្លៀក​ពាក់​​ស៊ី​វិល បិត​​ម៉ា​ស់​មុខ​​ទាំង​​ឣ​ស់​​គ្នា បាន​​ប្រើ​ប្រាស់​​ឣា​​វុ​ធ AK ចំ​នួន​​ពីរ​​ដើម ពូ​ថៅ​​ពីរ​​ដើម និង​​ដំ​បង​​ចំ​នួន​​មួយ​ដើម បាន​ធ្វើ​​ស​កម្ម​ភាព​ប្លន់​ប្រ​ជា​ពល​រដ្ឋ នៅ​វេ​លា​​ម៉ោង ៧​​និង​​៤០ នា​ទី​​យប់ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤ នៅក្នុង​ផ្ទះ​របស់​ជនរ​ង​គ្រោះ ឪពុក​និង​កូន ចំណុច​ខាងលិច​ស្ពាន ព្រែក​ស្មាច់ ចម្ងាយ ១៥០​ម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ។​

​ជនរងគ្រោះ​ដែល​ត្រូវ​ចោរប្លន់​នោះ មានឈ្មោះ ហោរ ប៊ុន​ហ៊ុ​ង ភេទ​ប្រុស ឣា​យុ ៥០​ឆ្នាំ មុខរបរ ឣ្ន​ករ​ត់​ឡាន​តាក់ស៊ី និង​ឈ្មោះ ហ៊ុ​ង ហេង ភេទ​ប្រុស ឣា​យុ ២៥​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ឈ្មោះ ហោរ ប៊ុន​ហ៊ុ​ង មាន​ទីលំនៅ​ក្នុង ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ក្រុមចោរប្លន់​បានធ្វើ​សកម្មភាព ភ្ជង់​គំរាម​ប្លន់ និង​បាន​ប្រើប្រាស់ ខ្នងពូថៅ​វ៉ៃ​ទៅលើ ក្បាល​ជនរងគ្រោះ ទាំងពីរ​នាក់​ឪពុក​និង​កូន  បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បែក​មុខ ផុង​លលាដ៍ ហូរឈាម​ស្រោច​ខ្លួន​។​

​សាច់ញាតិ​ជនរងគ្រោះ​បាន​បំភ្លឺថា ក្រុមចោរ​បាន​ដើរចូល ពី​ខាងក្រោយ​ផ្ទះ ធ្វើ​សកម្មភាព​គំរាម​ប្លន់ យកបាន​លុយ​ខ្មែរ​ចំនួន ១៩០០០០០ រៀល (​មួយ​លាន កៅសិប​ម៉ឺន​) និង​មាស​ផ្លាក​ទីន ចំនួន​ប្រាំពីរ​ជីក​ន្លះ (​ខ្សែក​មួយ​ខ្សែ​ទម្ងន់ ពីរ​ជី​,​ខ្សែដៃ​មួយ​ខ្សែ ទម្ងន់​ពីរ​ជីក​ន្លះ និង​ចិញ្ចៀន​ចំនួន​បី​វង់ ស្មើនឹង​បី​ជី​។ ក្រោយពេល​ក្រុមចោរ ធ្វើ​សកម្មភាព​ប្លន់ យកលុយ​និង​ទ្រព្យសម្បត្តិ បានសម្រេច​ហើយ ក៏​គេចខ្លួន​តាម​ក្រោយ​ផ្ទះ បាត់ស្រមោល​តែម្តង​។

​ជនរងគ្រោះ​ពីរ​នាក់​ឪពុក​និង​កូន ត្រូវបាន​ក្រុមគ្រួសារ និង​ញាតិមិត្ត​ដឹក​យកទៅ សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ប​ង្អែក ខេត្តកំពត ប៉ុន្តែ​ដោយសារ​ឪពុក​ឈ្មោះ ហោរ ប៊ុន​ហ៊ុ​ង របួស​ក្បាល មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏​ដឹក​បន្ត​តាម​រថយន្ត​សាមុយ នាំយកទៅ​ព្យាបាល នៅ​ប្រទេស​វៀតណាម​បន្តទៀត​។ សមត្ថកិច្ច​បាន​ចុះ​ទៅដល់ កន្លែងកើតហេតុ​ភ្លាមៗ និង​ធ្វើការ​ស្រាវជ្រាវ តាមរក​មុខសញ្ញា​ក្រុមចោរ ដើម្បី​នាំទៅ​ផ្តន្ទាទោស​តាមច្បាប់​៕

Wat 160516 Wat 16059
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item