Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ចុះទៅ​មើលផ្លូវ​ចូល​ផ្ទះដ៏លំបាក ទុក​កូន​ចោល​ក្នុង​ឡាន រអិល​ធ្លាក់​ចូលក្នុង​ទន្លេ លង់ទឹក​ស្លាប់​

​ខេត្តកណ្តាល៖ក្មេង​ប្រុស​​ម្នាក់​​អា​យុ៤​​ឆ្នាំបាន​​ស្លាប់យ៉ាង​​អា​ណោ​ច​អា​ធ័ម​​បំ​ផុតប​ន្ទាប់​ពី​​ជិះ​​រថ​យន្ត២​​នាក់​ឪ​ពុក​​ចូល​ទៅ​​ផ្ទះ

​ខេត្តកណ្តាល ៖ ក្មេង​ប្រុស​​ម្នាក់​​អា​យុ ៤​​ឆ្នាំ បាន​​ស្លាប់ យ៉ាង​​អា​ណោ​ច​អា​ធ័ម​​បំ​ផុត ប​ន្ទាប់​ពី​​ជិះ​​រថ​យន្ត ២​​នាក់ ​ឪ​ពុក​​ចូល​ទៅ​​ផ្ទះ ហើយ​​ដោយ​សារ​​ស្ថាន​ភាព​​ផ្លូវ​លំ​បាក​​ពេក ឪ​ពុក​​បាន​​ឈប់​​រថ​យន្ត ដោយ​​មិន​​ដាក់​​​ហ្វ្រាំង​​មុខ ដើរ​ទៅ​​មើល​ផ្លូវពេលនោះ​រថយន្ត​ក៏​រអិល ធ្លាក់ចូល​ទៅក្នុង​ទន្លេ លង់​កូន​ស្លាប់​តែម្តង កាលពី​វេលា​ម៉ោង ១២​និង​២០ នាទី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៤ ស្ថិតនៅ​មាត់ទន្លេ ភូមិ​ព្រែក​ស្នាយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ក្មេងរងគ្រោះ​មានឈ្មោះ នី រ​ត្ន័ ភេទ​ប្រុស អាយុ ៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ នី អាយុ ៣៨​ឆ្នាំ មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត រស់នៅក្នុង ភូមិ ឃុំ​កើតហេតុ​ខាងលើ ហើយ​រថយន្ត​ដែល​ធ្លាក់ចូល ក្នុង​ទន្លេ​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពុំ​ចាំ​ស្លាក​លេខ​នោះទេ​។ មុនពេល​កើតហេតុ ឪពុក​ក្មេងរងគ្រោះ បាន​បើករថយន្ត​ត្រឡប់​ពី​ភ្នំពេញ លុះ​ទៅដល់​ចំណុចកើតហេតុ ឪពុក​បាន​ឈប់​រថយន្ត ចុះទៅ​មើលផ្លូវ​ចូល​ផ្ទះ ដោយ​ទុក​កូនប្រុស​នៅក្នុង​រថយន្ត ពុំ​បានដាក់​ហ្វ្រាំង​មុខ​នោះទេ​។​

​ខណៈដែល​ឪពុក ចុះ​ពី​រថយន្ត​ទៅ​មើលផ្លូវ​នោះ ស្រាប់តែ​រថយន្ត​ក៏​រអិល ធ្លាក់ចូល​ទៅក្នុង​ទន្លេ បណ្តាល​ឲ្យ​កូន​នៅក្នុង​រថយន្ត​នោះ លង់ទឹក​ស្លាប់​តែម្តង​។ ក្រោ​យ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ ជួយ​អន្តរាគមន៍ និង​បាន​ឲ្យ​ម្ចាស់​រថយន្ត ស្ទូច​រថយន្ត​ដោយ​ខ្លួនឯង​។ គ្រោះថ្នាក់​នេះ កើតឡើង​ដោយសារ​ ការធ្វេស​ប្រ​ហែស​របស់​ឪពុក ដូច្នេះ​សូម​ឲ្យ​បងប្អូន ដែលមាន​រថយន្ត ត្រូវមាន​ការប្រុងប្រយ័ត្ន ចៀសវាង​គ្រោះថ្នាក់​កើតឡើង ជាយថាហេតុ​៕

Wat 240523 Wat 240520
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item