Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ដឹងឮ​ដែរ​តែ​គ្មាន​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​មច្ឆា​ជាតិ​ក្នុង​បឹង​ទន្លេ​សាបព្រោះ​រុំ​ព័ទ្ធ​ដោយ​អំពើពុករលួយ​

បឹង​ទន្លេសាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ល្បីល្បាញ​ខាង​សម្បូរ​ណ៌​ត្រី​ជាងគេ​នោះ នាពេល​បច្ចុប្បន្ននេះ​កំពុង​ប្រឈម​នឹង​ការថយចុះ និង​បាត់បង់​ប្រភេទ​ពូជ​ត្រី​ខ្នាត​ធំៗ​ដូចជា បបែល​យក្ស ត្រី​រាជ និង​ត្រី​គល់រាំង​… ជាដើម ដោយសារ​ការនេសាទ​ហួសកំណត់ និង​អំពើ​ល្មើស​នេសាទ​ខុសច្បាប់ ដោយ​ប្រើ​មង អួន សំណាញ់​ធំៗ និង​គ្រឿង​ប្រដាប់​ឆក់ ព្រមទាំង​ការកាប់​បំផ្លិចបំផ្លាញ​រុក្ខជាតិ​ដែលជា​ជម្រក​ត្រី​នៅតាម​ដង​ទន្លេ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​បន្ត​ពូជ​ត្រី​។​

​លទ្ធផល​នៃ​ការ​ហិនហោច​មច្ឆា​ជាតិ​ខ្នាត​ធំៗ​នេះ (​ត្រី​គល់រាំង​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​មច្ឆា​សម្រាប់​ជា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥) គឺ​មន្ត្រីក្រោមឱវាទ និង​ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រាកដជា​បានដឹង បានឮ​យ៉ាងច្បាស់ ដ្បិត​សូម្បីតែ Page មួយ​នៅក្នុង​បណ្តាញ​ព័ត៌មាន​សង្គម Facebook ដែល​ប្រើប្រាស់​ឈ្មោះ និង​រូបថត​បុរស​ខ្លាំង​ធ្វើជា Profile និង​មាន​អ្នក Likes Page ចំនួន​៣៣០.៨២៦ Accounts ដែល​គេ​អាច​សន្និដ្ឋានថា គ្រប់គ្រង​ដោយ​មន្ត្រី​ដង្ហែ និង​គាំទ្រ​បុរស​ខ្លាំង​នោះបាន Post ចាប់អារម្មណ៍​អំពី​បញ្ហា​នេះដែរ ដោយ​ផ្តល់​ជា​គំនិត​យោបល់​ថា «​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​បាត់បង់​ពូជ​ត្រី​ដ៏​កម្រ​ពី​ប្រទេស និង​ទប់ស្កាត់​នូវ​ការនេសាទ​ដែល​បំផ្លាញ​ដល់​ការបន្ត​ពូជ​ត្រី​គ្រប់​ប្រភេទ ក្រសួង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវតែ​រឹតបន្តឹង និង​ឃ្លាំមើល​ជាប្រចាំ​ចំពោះ​ការចូល​នេសាទ​ដោយ​ខុសច្បាប់​នៅតាម​ទីតាំង​ហាមឃាត់ ដើម្បី​ការពារ​មច្ឆា​ជាតិ​គ្រប់​ប្រភេទ​ឲ្យ​បាន​គង់វង្ស​»​។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា បាន​លើកឡើងថា ចំណាត់ការ​រប​ស់បុរ​ស​ខ្លាំង​ទៅលើ​បទល្មើស​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ គឺ​បាន​ត្រឹម​អំពាវនាវ និង​«​សូម​អង្វរករ​» តែប៉ុណ្ណោះ គឺ​មិនមាន​ប្រសិទ្ធភាព​ឡើយ ពីព្រោះ​សង្គម​ក្រោម​ការដឹកនាំ​រប​ស់បុរ​ស​ខ្លាំង​បច្ចុប្បន្ន​បាននិងកំពុង​រុំ​ព័ទ្ធ​យ៉ាង​ជុំជិត​ដោយ​អំពើពុករលួយ​ពីលើ​ដល់​ក្រោម​ជា​ប្រព័ន្ធ​យ៉ាងរឹងមាំ​អស់​ទៅហើយ​៕​

10507160_682145038500663_5162499992991387712_o

10306087_682145008500666_3206576892863317235_n

10440662_682145041833996_5574558443682020870_n 10463974_682145035167330_495189567923630269_n

10464031_682145228500644_7320237450124787964_n 


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item