Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ត្បូងឃ្មុំ ៖ ពិធីសំណេះសំណាល ជាមួយនិវត្តន៍ជន អតីតយុទ្ធជនជនក្រីក្រ និងពលករ ដែលទើប ត្រឡប់មកពីប្រទេសថៃ ត្រូវបានប្រារព្ធធ្វើឡើង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថិតនៅក្នុងភូមិពោធិ ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ គណៈប្រតិភូ អមដំណើរ អាជ្ញាធរមូលដ្ឋាន និវត្តន៍ជន បងប្អូនអតីតយុទ្ធជនជនក្រីក្រ និងពលករ ដែលទើបត្រឡប់ មកពីប្រទេសថៃសរុបប្រមាណ៨៥០នាក់ ។

យោងតាមរបាយការណ៍របស់លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មុខសញ្ញាអតីតមន្រ្តីរាជការស៊ីវិល មានចំនួន ១,៧១៥នាក់ កូន ២៤២ នាក់ ប្រពន្ធ១,១៩៩នាក់, មុខសញ្ញាអតីតយុទ្ធជន មានចំនួន ១,៦៦០នាក់ កូន៩០២នាក់ ចំណែកពលករ ដែលទើបមកពីប្រទេសថៃ គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ មានចំនួន ៦,៨៨៦ នាក់ ក្នុងនោះស្រីមាន ២,៨៨៨នាក់ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា មានប្រសាសន៍ថា ការរៀបចំពិធីនាពេលនេះ គឺចំពេលដែលព្រះរាជាណាចក្រកម្ពុជាទាំងមូល បាន និងកំពុងប្រារព្ធខួបលើកទី៧ ទិវាអតីតយុទ្ធជន ដែលជាព្រឹត្តការណ៍ជាតិ ប្រកបដោយអត្ថន័យ យ៉ាងជ្រាលជ្រៅបំផុ តសំដៅធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូប ត្រូវចងចាំនូវពលីកម្មដ៏ថ្លៃថ្លា ចំពោះអតីតយុទ្ធ ជនយុទ្ធនារី ប្រជាជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន នៅគ្រប់ជំនាន់ និងដំណាក់កាលនីមួយៗ ។

លោករដ្ឋមន្រ្តីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះមុខសញ្ញា និវត្តន៍ជន អតីតយុទ្ធជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ តាមរយៈការដាក់ចេញនូវគោលនយោបាយ ជាតិ ផ្អែកតាមគោលការណ៍អភិបាលកិច្ចល្អ មានតម្លាភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយ តបទៅនឹងគុណបំណាច់របស់ពួកគាត់ សំដៅលើកស្ទួយនូវសិទ្ធិសេរីភាព និងជួយឧបត្ថម្ភគាំទ្រ ជីវភាព ឲ្យបានល្អប្រសើរ ។

លោកបានគូសបញ្ជាក់ទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវ វិធានការ ពង្រឹងពង្រីកកម្មវិធីសង្គ្រោះបន្ទាន់ សម្រាប់ជនក្រីក្រងាយរងគ្រោះ ទប់ស្កាត់ទុរគតភាព និងជា ពិសេស ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន ជាក់ស្តែងពេលថ្មីៗកន្លងមកនេះ អាជ្ញាធរថៃ បាន បញ្ជូនពលករ ខ្មែរប្រមាណជាង ២០ម៉ឺននាក់ ដែលកំពុងធ្វើការមកប្រទេសកំណើតវិញ ។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការសង្គ្រោះបន្ទាន់ប្រកបដោយប្រសិទ្ធិភាព ជាពិសេស គឺបានបង្កលក្ខណៈងាយស្រួល ដល់បងប្អូនពលករ ដែលពុំមានជំនាញច្បាស់ ឲ្យទទួលនូវ ឱកាសបណ្តុះបណ្តាលមុខជំនាញ ស្របតាមតម្រូវការទីផ្សារការងារ ដើម្បីបងប្អូនមានលទ្ធភាពស្វែងរកការងារធ្វើ និងប្រកបរបរអាជីវកម្មខ្លួនឯង បង្កើនប្រាក់ចំណូល លើកស្ទួយកម្រិតជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បាន នាំយកនូវអំណោយមួយចំនួនជូនដល់និវត្តន៍ជន អតីតយុទ្ធជន ជនក្រីក្រ និងពលករដែលទើបត្រឡប់មកពីប្រទេសថៃ សរុបចំនួន ៧០០នាក់ដោយម្នាក់ៗទទួលបានសម្ភារៈប្រើប្រាស់, គ្រឿងឧបភោគបរិភោគ ថវិកា ៥ ម៉ឺនរៀល និង មេភូមិ/មេឃុំ នៅក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន ៦៤នាក់ ដោយម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល ៕


------------

Source from: Dap-news

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item