Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អាជ្ញាធរ​ម៉ិច​ស៊ិ​ច​កូ​ភ័យ​ខ្លួន​និង​ប្រកាស​អាសន្ន​ក្រោយ​ពេល​ធ្វេសប្រហែស​ឲ្យ​ក្រុម​ចោរ​មានឱកាស​ប្លន់​សារធាតុ​វិទ្យុសកម្ម​

​កាលពី​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ រដ្ឋាភិបាល​ប្រទេស​ម៉ិច​ស៊ិ​ច​កូ​បាន​ធ្វើការ​ប្រកាស​អាសន្ន​នៅ​ទូ​ទាំង​ប្រទេស​ ក្រោយ​ពេល​ដែល​អាជ្ញាធរ​មានការ​ធ្វេសប្រហែស​ បណ្តាល​ឲ្យ​ក្រុម​ខ្មាន់​កាំ​ភ្លី​ង​មានឱកាស​វាយប្រហារ​ប្លន់​យក​សារធាតុ​វិ​ទ្យ​សកម្ម​ ដែល​ជា​សារធាតុ​គ្រោះថ្នាក់​បំផុត​ចេញពី​ទីតាំង​ស្រាវជ្រាវ​របស់​រដ្ឋ​ ។

​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ AP​ បាន​ឲ្យ​ដឹង​ថា​ សារធាតុ​វិទ្យុសកម្ម​ប្រភេទ​ Cesium-137​និង​ Americium-Beryllium​ ត្រូវ​បាន​ក្រុម​ចោរប្លន់​យក​ចេញពី​ឃ្លាំង​ស្រុក​សម្រាប់​ធ្វើការ​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​ឋិត​នៅ​ជាយក្រុង​ តំបន់​ Tultillan​ ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ម៉ិច​ស៊ិ​ច​កូ​ បាន​បញ្ជាក់​ថា​ ការ​ប្រើប្រាស់​សារធាតុ​វិទ្យុសកម្ម​ទាំងនោះ​ខុស​គោលដៅ​ និង​បង្ក​ឲ្យ​មាន​សោកនាដកម្ម​កើតឡើង​ ដ្បិត​សារធាតុ​វិទ្យុសកម្ម​ដែល​គ្មាន​ក្លិន​ គ្មាន​ពណ៌​ អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយស្រួល​ ដោយសារ​វា​សាយភាយ​ទៅ​ក្នុង​ខ្យល់អាកាស​។​

​ក្រៅពី​ការ​ប្រកាស​អាសន្ន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​នោះ​ អាជ្ញាធរ​ម៉ិច​ស៊ិ​ច​កូ​ក៏​បាន​ខ្នះខ្នែង​តាម​ស្វែង​រុករក​មុខសញ្ញា​ក្រុម​ចោរប្លន់​សារធាតុ​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់​នេះ​ភ្លាមៗ​ដែរ​ ៕​

Internatoinal Internatoinal-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item