Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បុរស​ខ្លាំង​គួរតែ​បញ្ចេញ​កណ្តាប់ដៃ​ដែក​ចាត់ការ​ចៅក្រម​អគតិ​កាត់ក្តី​លម្អៀង​ឲ្យ​មាន​អំពើ​អយុត្តិធម៌​

​យោង​តាម​របាយការណ៍​លេខ​ពិសេស​ ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ចៅ​ តុល​ បញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ដឹង​ឮ​ពី​សំណាក់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ុយ​ ពិសិដ្ឋ​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ ដែល​បាន​គោរព​រាយការណ៍​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​ នៅ​ក្នុង​សំណុំរឿង​វិវាទ​រវាង​លោក​ឧត្តមសេនីយ៍ទោ​យោធា​ ជា​ តារា​ អត្តលេខ​០១០០៨៩​ នាយ​រង​សេនាធិការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ ប្រចាំការ​ដឹកនាំ​បញ្ជា​អាវុធ​គាំទ្រ​នៅ​ទិស​ជួរ​មុខ​សមរភូមិ​ប្រាសាទព្រះវិហារ​ និង​លោក​ ឌឿ​ន​ សុវណ្ណ​ អតីត​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០២១៦៩​ មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ឯក​ និង​អតីត​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​នោះ​ បាន​ចង្អុលបង្ហាញ​ឲ្យ​ឃើញ​ថា​ ចៅក្រម​នៃ​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​ បាន​វិនិច្ឆ័យ​សេចក្តី​ផ្តល់​នូវ​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់​ទៅ​លើ​លោក​ឧត្តមសេនីយ៍ទោ​យោធា​ ជា​ តារា​ ដ្បិត​លោក​ ឌឿ​ន​ សុវណ្ណ​ ជា​មនុស្ស​ស្និទ្ធស្នាល​ជាមួយ​ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​តុលាការ​កំពូល​ ។​

​ទំនងជា​បាន​ឈ្វេងយល់​ឃើញ​ថា​ លោក​ឧត្តមសេនីយ៍ទោ​យោធា​ ជា​ តារា​ ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​ដូច​របាយការណ៍​លើក​ឡើង​របស់​មេទាហាន​កំពូលៗ​នោះ​ ទើប​បុរស​ខ្លាំង​ប្រើប្រាស់​បុព្វសិទ្ធិ​តាម​មាត្រា​៧៧​នៃ​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ ធ្វើ​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ លើកលែងទោស​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ​យោធា​ ជា​ តារា​ ដែល​មានឈ្មោះ​ជា​ទណ្ឌិត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៤/៥៧៣​ ចុះ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៤​ ។​

​ឯកសារ​ជា​ព័ស្តុតាង​បាន​បង្ហាញ​ថា​ ដំណើរការ​នីតិវិធីរឿងក្តី​នៅ​ស្ថាប័ន​តុលាការ​ ចាប់តាំងពី​សាលាដំបូង​រាជធានី​ភ្នំពេញ​រហូត​ដល់​សាលាឧទ្ធរណ៍​ និង​តុលាការ​កំពូល​ សុទ្ធតែ​បាន​វិនិច្ឆ័យ​សេចក្តី​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ​យោធា​ ជា​ តារា​ ចាញ់ក្តី​លោក​ ឌឿ​ន​ សុវណ្ណ​ ដោយ​ចៅក្រម​ជំនុំជម្រះ​សម្រេច​ផ្តន្ទាទោស​លោក​ ជា​ តារា​ ដាក់​ពន្ធនាគារ​កំណត់​០៨​ខែ​ និង​បង្គាប់​ឲ្យ​លោក​ ជា​ តារា​ សងជំងឺចិត្ត​ឲ្យ​ទៅ​លោក​ ឌឿ​ន​ សុវណ្ណ​ ចំនួន​២០​លាន​រៀល​ ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ តាម​សាលដីកា​ព្រហ្មទណ្ឌ​លេខ​៣០០​ ចុះ​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ។​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មាន​លោក​ កែវ​ មុនី​ ជា​ចៅក្រម​ជំនុំជម្រះ​,​ នៅ​សាលាឧទ្ធរណ៍​មាន​លោក​ចៅក្រម​ អ៊ុំ​ សា​រិ​ទ្ធ​ អាយុ​៦៧​ឆ្នាំ​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​នៅ​តុលាការ​កំពូល​មាន​ឯកឧត្តម​ចៅក្រម​ ឃឹម​ ប៉ុណ្ណ​ អាយុ​៧៤​ឆ្នាំ​ អនុប្រធាន​តុលាការ​កំពូល​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ។​

​ដូច្នេះ​ ក្នុង​ករណី​លោក​ឧត្តមសេនីយ៍​យោធា​ ជា​ តារា​ ទទួល​រង​គ្រោះ​ក្នុង​អំពើ​អយុត្តិធម៌​ដោយ​ការ​កាត់ក្តី​របស់​អស់លោក​ចៅក្រម​បម្រើ​ការងារ​នៅ​ស្ថាប័ន​តុលាការ​ទាំងនោះ​ រហូត​ដល់​ធ្លាក់ខ្លួន​ជាប់​ពន្ធនាគារ​ និង​អាប់ឱន​កិត្តិយស​ដូចដែល​មេទាហាន​របស់​បុរស​ខ្លាំង​ និង​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ព្រមទាំង​ភរិយា​របស់​បុរស​ខ្លាំង​បាន​ជ្រាប​ស្រាប់​ហើយ​ តើ​គួរ​ឲ្យ​អស់លោក​ចៅក្រម​កាត់ក្តី​ប្រកបដោយ​អគតិ​ បាន​រួចខ្លួន​ឬ​យ៉ាងណា​ ?​ ឬ​ក៏​តម្រូវ​ឲ្យ​បុរស​ខ្លាំង​បញ្ចេញ​កណ្តាប់ដៃ​ដែក​ចាត់ការ​ទៅ​លើ​ចៅក្រម​ទាំងនោះ​ ដើម្បី​ឲ្យ​រាងចាល​ផង​ និង​ដើម្បី​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ផង​ ?

​មជ្ឈដ្ឋាន​អ្ក​ន​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ទទួល​បាន​ប្រសិទ្ធភាព​នោះ​  បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ត្រូវ​តែ​បញ្ចេញ​កណ្តាប់​ដែ​ដែក​ចាត់ការ​ទៅ​លើ​ចៅក្រម​ខិលខូច​ទាំងឡាយ​ដែល​កាត់ក្តី​លុះ​ក្នុង​អគតិ​ នាំ​ឲ្យ​មាន​អំពើ​អយុត្តិធម៌​នៅ​ក្នុង​រឿង​វិវាទ​នានា​ ៕​

pii Chea-Dara


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item