Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​ពេជ្រ​ OCIC​ របស់​ឧកញ៉ា​ ពុង​ ឃាវ​សែ​ ចាក់​ដី​លុប​សឹង​បាត់​ទន្លេបាសាក់​ទើប​ផ្អើល​ដល់​សមត្ថកិច្ច​

​ឈាន​ចូល​មក​ដល់​ចុងខែ​ឧសភា​ឆ្នាំ​២០១៤​នេះ​ មន្ត្រី​ជំនាញ​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ភ្ញាក់ខ្លួន​ខ្លះៗ​ ហើយ​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​សកម្មភាព​របស់​ក្រុមហ៊ុន​ OCIC​ ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​ពេជ្រ​របស់​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ ដែល​ចាក់​ដី​លុប​ទន្លេបាសាក់​យ៉ាង​គគ្រឹកគគ្រេង​ទាំង​យប់​ទាំង​ថ្ងៃ​សឹង​បាត់បង់​ផ្ទៃ​ទន្លេ​ទាំងមូល​ ដោយ​ក្រសួង​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​កាយ​ដី​ និង​ថ្ម​ចាក់​លុប​ទន្លេ​លើស​ពី​ទំហំ​រាជរដ្ឋាភិបាល​កំណត់​ចេញ​វិញ​ ។​

​តាម​ការ​សិក្សា​ និង​ផ្តល់​យោបល់​របស់​ឯកឧត្តម​ លឹ​ម​ គាន​ហោ​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ និង​ជា​ប្រធាន​គណៈកម្មាធិការ​កំណត់​ផ្ទៃ​ទីតាំង​បឹងបួរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ នាំ​ឲ្យ​រាជរដ្ឋាភិបាល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​ប្រមុខ​សម្រេច​កំណត់​ផ្ទៃដី​កោះ​ពេជ្រ​ឋិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ទំហំ​៧៦,២៨​ហិ​កតា​ សម្រាប់​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​កាលពី​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០០៨​ ដោយ​ប្រគល់​ឲ្យ​ទៅ​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ អគ្គនាយក​ក្រុមហ៊ុន​ OCIC​ និង​ជា​អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា​ ។

​បទដ្ឋាន​បច្ចេកទេស​ទាក់ទង​នឹង​របប​ជលសា​ស្ដ្រ​ក្នុង​ការ​អនុវត្ដ​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​នោះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ក្នុង​ជំហាន​ទី​១​ដូច​ខាងក្រោម​ ៖

១-​ទន្លេបាសាក់​តូច​ ៖​ ត្រូវ​ស្ដារ​ទទឹង​មាត់​លើ​ពី​៩០-១០០​ម៉ែត្រ​ ទទឹង​បាត​ក្រោម​ពី​៤០-៥០​ម៉ែត្រ​ និង​ក្រិត​កម្ពស់​បាតទន្លេ​ក្រោយ​ពី​ស្ដារ​ហើយ​ស្មើនឹង​-១​ម៉ែត្រ​(​ធៀប​នឹង​កម្ពស់​ទឹកសមុទ្រ​)​ ពោល​គឺ​ទាប​ជាង​កម្ពស់​ទឹក​នៅ​រដូវប្រាំង​១,៥០​ម៉ែត្រ​ និង​មាន​ជម្រាល​ជើងទេរ​ទន្លេ​(m=1:5,00)​។​ ក្នុង​ករណី​អនុវត្ដន៍​លក្ខខណ្ឌ​នេះ​មិន​បាន​ ចាំ​ បាច់​ត្រូវ​ធ្វើការ​រុះរើ​សំណង់​ការពារ​ច្រាំង​ដែល​បាន​ធ្វើ​រួច​កន្លង​មក​។​

២-​ទន្លេបាសាក់​ធំ​ ៖​ ត្រូវ​ស្ដារ​ដី​នៅ​ច្រាំង​ជាប់​នឹង​កោះ​ពេជ្រ​ដោយ​រក្សា​ជម្រាល​ជើងទេរ​ទន្លេ​ជាប់​កោះ​ពេជ្រ​(m=1:7,00)​នៅ​ផ្នែក​ខាងលើ​ក្រិត​កម្ពស់​ទឹក​អប្បបរមា​ និង​(m=1:10)​ នៅ​ផ្នែក​ខាងក្រោម​ក្រិត​កម្ពស់​ទឹក​អប្បបរមា​ ហើយ​និង​ទទឹង​មាត់​លើ​ពី​៤២០-៤៥០​ម៉ែត្រ​នៅ​រដូវវស្សា​ ។​

៣-​ច្រាំង​ទន្លេ​នៅ​ប៉ែក​ខាង​កោះន​រា​ ៖​ ចាំបាច់​ត្រូវ​ធ្វើការ​ការពារ​ច្រាំង​ដំណាលគ្នា​នឹង​ការ​អនុវត្ដ​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​ ។​

​ក្រោយមក​ទៀត​ រាជរដ្ឋាភិបាល​បាន​សម្រេច​កំណត់​បន្ថែម​ផ្ទៃដី​ចំនួន​២៣,៧២​ហិ​កតា​ នៅ​ផ្នែក​ខាងជើង​ង​និង​ខាងកើត​កោះ​ពេជ្រ​ឱ្យទៅ​ក្រុមហ៊ុន​OCIC​ របស់​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ សម្រាប់​អនុវត្ដន៍​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​០៩​ខែមីនា​ឆ្នាំ​២០១០​ ។​

​បទដ្ឋាន​បច្ចេកទេស​ទាក់ទង​នឹង​របប​ជលសា​ស្ដ្រ​ក្នុង​ការ​អនុវត្ដ​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​ជំហាន​ទី​២​នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ដូច​តទៅ​ ៖​ ពង្រឹង​ច្រាំង​ទន្លេបាសាក់​ផ្នែក​ខាង​កោះន​រា​ ដោយ​ត្រូវ​ចាក់​បំពេញ​និង​កែសម្រួល​ច្រាំង​មាន​ប្រវែង​ពី​៣០-៥០​ម៉ែត្រ​ពី​មាត់ច្រាំង​បច្ចុប្បន្ន​ ។​ ផ្នែក​ទន្លេបាសាក់​ធំ​ ត្រូវ​រក្សា​ទទឹង​ទន្លេ​ ប្រវែង​៣៨២​ម៉ែត្រ​(​ខាងជើង​)​ និង​រួម​តូច​ដល់​ប្រវែង​២៩០​ម៉ែត្រ​ (​ខាងត្បូង​)​ ។​ កាយ​ផ្ទៃដី​ដែល​ដុះ​ចាក់​បំពេញ​លើស​ចំនួន​១៨,៣០​ហិ​កតា​ចេញ​ដើម្បី​រៀបចំ​ច្រាំង​កោះ​ពេជ្រ​ ។​

​យោង​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ទាំង​ពីរ​លើក​ លើ​ការ​អនុវត្ដ​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​នេះ​ គឺ​ផ្ទៃដី​កោះ​ពេជ្រ​សរុប​ចំនួន​១០០​ហិ​កតា​ត្រូវ​បាន​ប្រគល់​ឱ្យទៅ​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ អគ្គនាយក​ក្រុមហ៊ុន​OCIC​ ធ្វើការ​អភិវឌ្ឍន៍​កោះ​ពេជ្រ​ទាំងមូល​ ។​

​បច្ចុប្បន្ន​ ដើម្បី​ឈាន​ទៅ​សម្រេច​គម្រោង​អភិវឌ្ឍន៍​ទីតាំង​កោះ​ពេជ្រ​របស់​ខ្លួន​នោះ​ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ បាន​ធ្វើ​សកម្មភាព​ចាក់​ដី​លុប​ផ្ទៃ​ទន្លេបាសាក់​នៅ​ផ្នែក​ខាងជើង​និង​ខាងកើត​កោះ​ពេជ្រ​យ៉ាង​សកម្ម​ទាំង​យប់​ទាំង​ថ្ងៃ​ ។​

​ក្រុម​មន្ដ្រីរាជការ​និង​និស្សិត​ដែល​បាន​និង​កំពុង​សិក្សា​ផ្នែក​របប​ជលសា​ស្ដ្រ​ បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ទៅ​លើ​សកម្មភាព​ចាក់​ដី​លុប​ផ្ទៃ​ទន្លេបាសាក់​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​ពេជ្រ​ ដែល​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​របប​ជលសា​ស្ដ្រ​នៃ​ទន្លេចតុមុខ​(​ទន្លេ​បួន​មុខ​)​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ចរាចរណ៍​បន្លាស់​ទី​របស់​មច្ឆា​ជាតិ​ចូល​បឹង​ទន្លេសាប​ទៀត​ផង​។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ដំណើរការ​អភិវឌ្ឍន៍​កោះ​ពេជ្រ​របស់​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ ដោយ​ធ្វើការ​ចាក់​ដី​លុប​ផ្ទៃ​ទន្លេបាសាក់​ជា​ប្រវត្ដិសាស្ដ្រ​នោះ​ គ្មាន​យន្ដការ​ណាមួយ​អាច​ទប់ស្កាត់​បាន​ឡើយ​ ពីព្រោះ​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ អគ្គនាយក​ក្រុមហ៊ុន​ OCIC​ និង​ជា​អគ្គនាយក​ ធនាគារ​កា​ណា​ឌី​យ៉ា​ និង​រាជរដ្ឋាភិបាល​ ជា​ពិសេស​ជាមួយ​“​សម្ដេច​តេ​ជោ​សែន​”​សឹង​ក្លាយទៅជា​មនុស្ស​តែ​មួយ​ និង​ទ្រព្យសម្បត្ដិ​ភាគហ៊ុន​តែ​មួយ​ទៅ​ហើយ​ ។​

​គួរ​រម្លឹក​ជូន​ដែរ​ថា​ ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​នេះ​ គឺ​មជ្ឈមណ្ឌល​កម្សាន្ដ​កោះ​ពេជ្រ​ធ្លាប់​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​សោកនាដកម្ម​ជា​ប្រវត្ដិសាស្ដ្រ​មួយ​ ដោយ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ចំនួន​៣៥៣​នាក់​ និង​រង​របួស​ជាង​៤០០​នាក់​នៅ​លើ​ស្ពាន​ពេជ្រ​ (​ឥឡូវ​គេ​វាយ​កម្ទេច​ចោល​អស់ហើយ​)​នា​រាត្រី​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១០​កន្លង​មក​ ខណៈ​ដែល​ប្រជាពលរដ្ឋ​មក​ចូលរួម​សប្បាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ រៀបចំ​ដោយ​រាជរដ្ឋាភិបាល​ ។​ មន្ដ្រី​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​កម្មវិធី​បុណ្យ​ និង​ឯកឧត្ដម​ ឧកញ៉ា​ ពុង​ ឃាវ​សែ​ អគ្គនាយក​ក្រុមហ៊ុន​ OCIC​ ជា​ម្ចាស់​ទីតាំង​ បង្ក​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​រាប់រយ​នាក់​នោះ​ មិន​បាន​ទទួលទោស​ទណ្ឌ​ក្នុង​នាម​ជា​អ្នក​ទទួលខុសត្រូវ​លើ​ករណី​នេះ​ទេ​ ។​

​លោក​ ពុង​ ឃាវ​សែ​ អគ្គនាយក​ក្រុមហ៊ុន​ OCIC​ និង​ជា​អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​ រដ្ឋមន្ដ្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៨/១០៨៣​ ចុះ​ថ្ងៃ​ទី​០៤​ខែតុលា​ឆ្នាំ​២០០៨​ មាន​ងារ​ជា​ឯកឧត្ដម​(​ក្រោយ​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​លើ​ផ្ទៃដី​ទំហំ​១០០​ហិ​កតា​)​។​

​បន្ទាប់​មក​ លោក​ ពុង​ ឃាវ​សែ​ ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៧៥​ ចុះ​ថ្ងៃ​ទី​២៦​ខែមេសា​ឆ្នាំ​២០០៩​ ៕​

Koh-Pich--01 Koh-Pich-03Koh-Pich-02Koh-Pich-020


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item