Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

TUNDRA​ ពាក់​ស្លាក​លេខ​ខ​.​ម​បុក​រះម៉ូតូ​២​គ្រឿង​ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់​និង​ដក​កាំភ្លើង​ភ្ជង់​គំរាម​អ្នក​ឃើញ​ហេតុការណ៍​ត្រូវ​ Land​ Cruiser​ ពាក់​ស្លាក​លេខ​ ន​.​ប​ រំដោះ​ជនល្មើស​

​កាលពី​វេលា​ម៉ោង​០៣​និង​១៥​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៤​នេះ​ នៅ​ចំណុច​ភ្លើងស្តុប​ចំការមន​  ផ្លូវ​ប្រសព្វ​រវាង​មហាវិថី​ព្រះ​នរោត្តម​ និង​មហាវិថី​ម៉ៅសេ​ទុង​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ បង្ក​ដោយ​រថយន្ត​ទំនើប​ម៉ាក​ TUNDRA​ ពណ៌​ស​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​៩.២-១១៣៣​ បុករះ​ទៅ​លើ​ទោច​ក្រ​យានយន្ត​ចំនួន​២​គ្រឿង​ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ​ បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ និង​បុរស​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ ខណៈ​ដែល​អ្នកបើកប​រថយន្ត​បង្ក​បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​ទៅ​លើ​អ្នក​ឃើញ​ហេតុការណ៍​ថែម​ទៀត​ ។​

​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​បង្ក​បាន​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​មហាវិថី​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​ជ្រុល​ទៅ​បុក​ទោចក្រយានយន្ត​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ (​ប្រុស​ម្នាក់​ឌុ​ប​ស្រី​ម្នាក់​)​ពីក្រោយ​ពេញទំហឹង​ បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ស្លាប់​ភ្លាមៗ​នៅ​ក្រោម​រថយន្ត​ និង​បុរស​ជា​អ្នក​ឌុ​បរង​របួសធ្ងន់​ និង​ក្រោយមក​បាន​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។​ ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​ទៅ​លើ​ទោចក្រយានយន្ត​មួយ​គ្រឿង​នោះ​រួច​ហើយ​ រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​ទេ​ ក៏​បន្ត​ជ្រុល​ទៅ​បុក​ទោចក្រយានយន្ត​មួយ​គ្រឿង​ទៀត​ជិះ​ម្នាក់ឯង​ បណ្តាល​ឲ្យ​អ្នកបើកបរ​ទោចក្រយានយន្ត​រង​របួសធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ និងបុករបងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាក់អស់មួយផ្ទាំងធំ ។​

​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ ម្ចាស់​រថយន្ត​បង្ក​ដែល​ទំនងជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ផង​នោះ​ បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​ទៅ​លើ​អ្នក​ឃើញ​ហេតុការណ៍​ ពេល​ជន​នោះ​ធ្វើ​សកម្មភាព​ដោះ​ស្លាក​លេខ​រថយន្ត​ចេញ​កុំ​ឲ្យ​គេ​ស្គាល់​ ។​ បន្ទាប់​មក​ មាន​រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ ពាក់​ស្លាក​លេខ​នគរបាល​ និង​រថយន្ត​ទំនើប​២​គ្រឿង​ទៀត​មក​ជម្លៀស​រំដោះ​ជនល្មើស​យក​ទៅ​បាត់​ស្រមោល​ ដោយ​មិន​ខ្ចី​ខ្វល់រ​វីរ​វល់​នឹង​ជន​រង​គ្រោះ​ស្លាប់​ និង​របួស​ឡើយ​ ។​

​បច្ចុប្បន្ន​ រថយន្ត​បង្ក​និង​ទោចក្រយានយន្ត​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួចរាល់​ ដើម្បី​ទុក​ដោះស្រាយ​តាម​ច្បាប់​ ខណៈ​ដែល​ជន​រង​គ្រោះ​ និង​ជន​បង្ក​គេ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​នោះ​ទេ​ ។​

​អនុលោម​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ និង​ប្រកាស​របស់​ក្រសួងការពារជាតិ​លេខ​០៦៤​ប្រ​.​ក​/២០០៩​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​ចេញ​ប័ណ្ណ​ ស្លាក​លេខ​ចរាចរណ៍​ និង​សញ្ញាណ​សម្គាល់​ស្ថាប័ន​ កងឯកភាព​ក្នុង​កង​យោធពលខេមរភូមិន្ទ​ គឺ​រថយន្ត​បង្ក​ម៉ាក​ TUNDRA​ ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​៩.២-១១៣៣​នោះ​ ត្រូវ​ប្រើប្រាស់​ក្នុង​ស្ថាប័ន​កងរាជអាវុធហត្ថ​នៃ​កង​យោធពលខេមរភូមិន្ទ​ ៕​

Car30Car32Car33


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item