Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ស្រវឹង​ជោក​បើក​កូរ៉ូឡា បុក​ឡាន​ឡិច​ស៊ី​ស កំពុង​ឈប់​ភ្លើងស្តុប​ក្រសួងមហាផ្ទៃ លាន់​ដូច​រន្ទះ​

​រាជធានី​ភ្នំពេញ៖រថ​យន្ត​​កូ​រ៉ូ​ឡា​​មួយ​គ្រឿងបើក​​យ៉ា​ង​​លឿន​​ទៅ​បុក​​ជា​មួយរថ​យន្ត​​ឡិច​​ស៊ី​សRX​300កំ​ពុង​​ឈប់​​ភ្លើង​ស្តុបប​ណ្តា​ល​ឱ្យ​​រថ​យន្ត​​កូរ៉ូ​ឡារង​ការ​ខូច​ខាត​​មួយ​​កំ​ណាត់​​មុខ

​រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​កូ​រ៉ូ​ឡា​​មួយ​គ្រឿង បើក​​យ៉ា​ង​​លឿន​​ទៅ​បុក​​ជា​មួយ រថ​យន្ត​​ឡិច​​ស៊ី​ស RX​300 កំ​ពុង​​ឈប់​​ភ្លើង​ស្តុប ប​ណ្តា​ល​ឱ្យ​​រថ​យន្ត​​កូរ៉ូ​ឡា រង​ការ​ខូច​ខាត​​មួយ​​កំ​ណាត់​​មុខ និង​​បែក​​ពោង​​ការ​ពារ ចំ​ណែ​ក​ឯ​​រថ​យន្ត​​ឡិច​​ស៊ី​ស ផ្លោង​​និង​បង្វិល​ក្បាល ទៅ​ប៉ះ​និង​ខ្លោងទ្វារ​ចូល​ក្រសួងមហាផ្ទៃ ប៉ុន្តែ​អ្នកបើកបរ​មិនមាន​រងរបួស​នោះទេ គ្រាន់តែ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៨​និង​១០​នាទី យប់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​កែង​ស្តុ​ប ក្រសួងមហាផ្ទៃ ស្ថិតនៅក្នុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​សាក្សី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កូរ៉ូឡា មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-9559 បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ ដោយ​បុរស​ម្នាក់ទៀត យ៉ាង​លឿន ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ តាមផ្លូវ​ព្រះ​ន​រោ​ត្ថ​ម ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុចកើតហេតុ ក៏បាន​ទៅ​បុក​ជាមួយ រថយន្ត​ឡិច​ស៊ី​ស RX300 មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-19 69 កំពុង​ឈប់​ចាំ​ស្តុ​ប យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​កូរ៉ូឡា រង​ការខូចខាត​មួយ​កំណាត់​មុខ​។​

​នៅពេល​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះទៅពិនិត្យ​កន្លែងកើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ពាក់អាវ​ពណ៌​ខ្មៅ ជា​តៃកុង​រថយន្ត​កូរ៉ូឡា ហើយ​មាន​អាកា​រៈ​ស្រវឹង​ជោកជាំ បាន​ជេរប្រមាថ​យ៉ាង​ចាស់ដៃ ទៅលើ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស និង​សមត្ថកិច្ច ព្រមទាំង​គំរាម​រក​វ៉ៃ ទាំង​សមត្ថកិច្ច​និង​ម្ចាស់​រថយន្ត ឡិច​ស៊ី​ស​ទៀតផង ។ យ៉ាង​ណាក៏​ដោយ បុរស​បើករថយន្ត​កូរ៉ូឡា ដែល​ជេរប្រមាថ និង​គំរាម វ៉ៃ​សមត្ថកិច្ច និង​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស ត្រូវ​បញ្ជូនទៅ​សាកសួរ នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕

Wat 030613 Wat 030620 Wat 030618
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item