Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បើក​ម៉ូតូ​លឿន​ដូច​ព្រួញ​ជ្រុល​បុក​គ្នា ស្លាប់​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​របួសធ្ងន់​ម្នាក់​

​ខេត្តបន្ទាយមានជ័យ៖យ៉ាង​ហោច​ណាស់ម​នុ​ស្ស​ម្នា​ក់​បាន​​ស្លាប់នៅ​ពេល​​ប​ញ្ជូន​​ដល់​​មន្ទីរ​ពេទ្យនិង​​ម្នាក់​ទៀតរង​របួស​​ធ្ងន់ដោយ​សារ​​ម៉ូ​តូ​​បុក​​ជា​មួយ​​ម៉ូ​តូកាល​ពី​​វេ​លា​​ម៉ោង

​ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់ ម​នុ​ស្ស​ម្នា​ក់​បាន​​ស្លាប់ នៅ​ពេល​​ប​ញ្ជូន​​ដល់​​មន្ទីរ​ពេទ្យ និង​​ម្នាក់​ទៀត រង​របួស​​ធ្ងន់ ដោយ​សារ​​ម៉ូ​តូ​​បុក​​ជា​មួយ​​ម៉ូ​តូ កាល​ពី​​វេ​លា​​ម៉ោង ៧​​និង​​២៥ នា​ទី​​យប់​​ថ្ងៃ​ទី​​២ ខែ​មិ​ថុ​នា ឆ្នាំ​​២០​១៤ នៅ​លើ​​កំ​ណាត់​​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​មុខ ហាង​លក់​ទូរស័ព្ទ​សេរីភាព ក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត មានឈ្មោះ លឿង ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ បើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១E-៩៤០៣​។ ជនរងគ្រោះ​ម្នាក់ទៀត បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១E-៩១០៥ ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​រូបនេះ សមត្ថកិច្ច​ពុំទាន់​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​មុនពេល​កើតហេតុ គេ​ឃើញ​អ្នកជិះ​ម៉ូតូ ពាក់​ស្លាក​លេខ ១E-៩១០៥ បើក​ម៉ូតូ​ម្នាក់ឯង ចេញពី​ទិសខាងកើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត បើក​ចេញពី​ផ្លូវ ផ្សារ​សិរីសោភ័ណ ជិះ​ដោយ​ជនរងគ្រោះ បាត់បង់​ជីវិត​ខាងលើ​តែម្នាក់ឯង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បម្រុង​បត់​ឆ្វេង​។ រំពេច​នោះ​ក៏ត្រូវ​ម៉ូតូ ដែល​បើកបរ​ក្នុងទិសដៅ ពី​លិចទៅ​កើត បុក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំង​០២​គ្រឿង ផ្លោង​បោក​ក្បាល​នឹង​ថ្នល់ រងរបួស​ធ្ងន់​ទាំង​២​នាក់​។

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង ២​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ហើយដោយ​សារ ស្ថានភាព​របួសធ្ងន់​ធ្ង​រ​ពេក ជនរងគ្រោះ​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់​។ ចំណែក​ម្នាក់ទៀត នៅមាន​ដង្ហើម​ចង្រឹត ដេក​សន្លប់​បាត់ស្មារតី ពុំទាន់​មាន​សាច់ញាតិ មក​សួរសុខទុក្ខ​នៅឡើយ​ទេ​។ មូលហេតុ​បង្ក​ឲ្យ​មាន គ្រោះថ្នាក់​នេះ គឺ​អ្នកស្លាប់​បើក​ម៉ូតូ មិន​គោរព​សិទ្ធិ​អាទិភាព និង​អ្នករងរបួស​ធ្ងន់ បើក​ម៉ូតូ​លឿន ហួស​ល្បឿន​កំណត់ ក្នុង​ទីប្រជុំជន​។ ម៉ូតូ​ទាំង​០២​គ្រឿង ត្រូវ​សមត្ថកិច្ច អូស​យកមក​រក្សាទុក​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

Wat 030611 Wat 030610
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item