Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឡាន​ដឹក​ដី​បើក​បុក​ជាមួយ​តាក់ស៊ី​ផ្តាច់​ព្រលឹង ឆាបឆេះ​ខ្មួលខ្មាញ់ របួសធ្ងន់​ស្រាល ៧​នាក់​

​ខេត្តកំពង់ធំ៖រថ​យន្ត​​ធុន​​យក្ស​​ដឹក​​ដីរបស់​​ក្រុម​ហ៊ុន​​សាង​សង់ផ្លូវ​ជាតិ​​លេខ​​៦បាន​​បើក​​បុក​​ជា​មួយ​រ​ថ​យន្ត​​តាក់​ស៊ីផ្តាច់​​ព្រ​លឹង​​ប្រ​ភេទ​​តូ​​រី​សយ៉ាង​​ពេញ​ទំ​ហឹង​លាន់​​ដូច​​រន្ទះ

​ខេត្តកំពង់ធំ ៖ រថ​យន្ត​​ធុន​​យក្ស​​ដឹក​​ដី របស់​​ក្រុម​ហ៊ុន​​សាង​សង់ ផ្លូវ​ជាតិ​​លេខ​​៦ បាន​​បើក​​បុក​​ជា​មួយ ​រ​ថ​យន្ត​​តាក់​ស៊ី ផ្តាច់​​ព្រ​លឹង​​ប្រ​ភេទ​​តូ​​រី​ស យ៉ាង​​ពេញ​ទំ​ហឹង​លាន់​​ដូច​​រន្ទះ ប​ណ្ដា​ល​​ឲ្យ​​ឆាប​ឆេះ និ​ង​​ធ្វើ​​ឲ្យ​​អ្នក​រួម​ដំ​ណើរ របួស​ធ្ងន់ ៣​​នាក់និង​ស្រាល ៤​នាក់ កាលពី​វេលា​ម៉ោង ១០​និង​២០ នាទី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៤ នៅត្រង់ចំណុច​វាល​ស​សៃ ស្ថិតនៅ​ភូមិ​តាំងគោគ ឃុំ​ស្រ​យោង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​ដឹក​ដី របស់​ក្រុមហ៊ុន​សាងសង់​ផ្លូវ កំពុងតែ​ដឹក​ដី ក៏​ស្រាប់​តែមាន​រថយន្ត ផ្តាច់​ព្រលឹង​ប្រភេទ​តូ​រី​ស ពណ៌​លឿង បាន​បើក​យ៉ាង​លឿន គេច​នឹង​ជង្ហុក​ក៏​ជ្រុល​ទៅបុក​គ្នា ជាមួយ​រថយន្ត​ធុន​យ​ក្យ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1344 ក្នុងទិសដៅ​បញ្ច្រាស​គ្នា ពី​លិចទៅ​កើត បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ខ្សែភ្លើង ឆាបឆេះ​សន្ធោសន្ធៅ នៅ​កន្លែងកើតហេតុ ហើយ​ជួន​ពេលនោះ រថយន្ត​របស់​កាកបាទ​ក្រហម មកដល់​ក៏​លើក​ជនរងគ្រោះ មកកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​។​

​ក្នុងករណីនេះ គេ​មិន​ស្គាល់​អត្តសញ្ញាណ ជនរងគ្រោះ​ដែល​រងរបួស​នោះទេ ចំណែក​តៃកុង​ឡាន​ទាំងសងខាង ក្រោយពេល​កើតហេតុ ក៏​ចុះ​ពីលើ​រថយន្ត ដាក់​មេ​ប្រូច​បាត់ស្រមោល តែម្តងទៅ​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ កន្លែងកើតហេតុ ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​កុំ​ឲ្យ​មានការ កកស្ទះ​ចរាចរណ៍ នៅលើ​ដងផ្លូវ ចំណែក​រថយន្ត​បង្កហេតុ​ទាំងពីរ​គ្រឿង ត្រូវបាន​បញ្ជូន​មកកាន់ អធិការដ្ឋាន​ស្រុក​បារាយណ៍ ដើម្បី​រងចាំ​ភាគី​ទាំងសងខាង ចូលមក​ដោះស្រាយ តាម​សន្តិវិធី​៕

Wat 030612 Wat 030616
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item