Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មក​ព្យាបាល​ជម្ងឺ​បេះដូង​នៅ​ភ្នំពេញ ដេកស្លាប់​នៅក្នុង​ផ្ទះសំណាក់​ស្រែ​មាស គួរ​ឲ្យ​សង្វេគ​

​រាជធានី​ភ្នំពេញ៖ដោយ​សារ​​ផ្ទះ​​នៅ​​ខេត្ត​​ឆ្ងាយពេល​​ចេញ​ពី​​មន្ទីរ​ពេទ្យគ្មាន​​រថ​យន្ត​ឈ្នួល​​ជិះ​​ទៅស្ដ្រី​​ម្នាក់បាន​​​ចូល​ទៅ​​ដេកក្នុង​​ផ្ទះ​​សំ​ណាក់​​យី​ហោស្រែ​​មាសបន្ទប់​​លេខ​​៤២

​រាជធានី​ភ្នំពេញ ៖ ដោយ​សារ​​ផ្ទះ​​នៅ​​ខេត្ត​​ឆ្ងាយ ពេល​​ចេញ​ពី​​មន្ទីរ​ពេទ្យ គ្មាន​​រថ​យន្ត​ឈ្នួល​​ជិះ​​ទៅ ស្ដ្រី​​ម្នាក់បាន​​​ចូល​ទៅ​​ដេក ក្នុង​​ផ្ទះ​​សំ​ណាក់​​យី​ហោ ស្រែ​​មាស បន្ទប់​​លេខ​​៤២ ស្ថិត​​នៅ​តាម​​​ប​​ណ្ដោ​យ​​ផ្លូវ​​២៧​១ ភូមិ​​ត្រ​ពាំង​​ឈូក ស​ង្កាត់​​ទឹក​ថ្លាខណ្ឌ​សែន​សុខ ហើយ​បាន​ដាច់ខ្យល់ ស្លាប់​តែម្នាក់ឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​សមត្ថកិច្ច បាន​ចុះទៅពិនិត្យ ដល់​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ រក​សាច់ញាតិ​មក​ទទួល យកទៅ​ធ្វើបុណ្យ​។​

​ស្ដ្រី​រងគ្រោះ​មិ​ង​ដឹងថា រស់នៅ​ខេត្ដ​ណា​នោះទេ តែ​គេ​ប្រទះឃើញ មាន​សំបុត្រ​ពេទ្យ​មួយ​សន្លឹក សរសេរ​ឈ្មោះ ស្រី​កា អាយុ ៣៥​ឆ្នាំ មាន​វេជ្ជបញ្ជា​មួយ​សន្លឹក និង​ហ្វីល​ថត​បេះដូង មួយ​សន្លឹក នាំ​ឲ្យ​សមត្ថកិច្ច​សន្និដ្ឋានថា គាត់​មាន​ជំងឺ​បេះដូង ហើយ​ទំនង​មកពី​ខេត្ដ​ឆ្ងាយ ដើម្បី​ព្យាបាល​ជំងឺ នៅ​រាជធានី​ភ្នំពេញ តែម្នាក់ឯង​។ អ្នកគ្រប់គ្រង ផ្ទះសំណាក់​ស្រែ​មាស បានឱ្យដឹងថា កាលពី​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៤ មាន​ភ្ញៀវ​ស្រី ២​នាក់ ជិះ​រថយន្ដ​តាក់ស៊ី មក​ឈប់​នៅមុខ​ផ្ទះ សំណាក់​ស្រែ​មាស ហើយ​ពេលនោះ​ស្ដ្រី​រងគ្រោះ បាន​ចូលទៅ​ជួល​លេខ​បន្ទប់​លេខ ៤២ ដើម្បី​ស្នាក់នៅ​មួយ​យប់ ហើយ​ស្ដ្រី​ម្នាក់ទៀត មិនបាន​ស្នាក់នៅ ជាមួយ​ស្ដ្រី​រងគ្រោះ​នោះទេ​។

​លុះដល់​ម៉ោង ១០​និង​៤០ នាទី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៤ ស្ដ្រី​រងគ្រោះ​បាន មក​បង់ប្រាក់ ថ្លៃ​បន្ទប់​ចំនួន ១២​ដុល្លារ រួច​បាន​ឡើងទៅ​កាន់ បន្ទប់​របស់គាត់​វិញ គេ​មិន​បានឃើញ​ស្ដ្រី​រងគ្រោះ ចាក​ចេញពី​បន្ទប់ ដើម្បី​ទិញ​ចំណីអាហារ យកទៅ​ហូប​នោះទេ ។ រហូតដល់​ម៉ោង  ១០​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៤ ដោយសារ​មិនឃើញ ស្ដ្រី​រងគ្រោះ​ចេញមកក្រៅ ដូច​ភ្ញៀវ​ដទៃទៀត​នោះ ទើប​បុគ្គលិក​សម្អាត​បន្ទប់ ទៅ​គោះទ្វារ​មិនឃើញ​ក្រោក ក៏​យក​សោ​ចាក់​ទ្វារ​បន្ទប់​ចូល​មើល ស្រាប់តែ​ឃើញ​ស្ដ្រី​រងគ្រោះ ស្លាប់បាត់​បង់ជីវិត​ទៅ​ហើយ មិនដឹង​តាំងពី​ពេលណា​នោះទេ ។ សមត្ថកិច្ច​នគរបាល​ជំនាញ  បាន​សន្និដ្ឋានថា ស្ដ្រី​រងគ្រោះ​ស្លាប់​ដោយសារ ជំងឺ​គាំងបេះដូង ហើយ​បានប្រគល់​សព ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕

Wat 030629
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item