Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឆ្លង​ចរន្តឆាបឆេះ​ម៉ាស៊ីន​បូម​ប្រេង ក្នុង​ស្ថានីយ៍​ក្រុមហ៊ុន​មិត្តភាព ពែ​កតា ផ្អើលក្រុង​ប៉ោយប៉ែត​

​ក្រុង​ប៉ោយប៉ែត៖ស្ថា​នីយ៍​​ប្រេង​​ឥ​ន្ទ​នៈ​​មួយ​ក​ន្លែងដែល​មាន​​យី​ហោក្រុម​ហ៊ុន​​មិត្ត​ភាពពែ​ក​តាពេ​​ត្រូ​​លីមលី​​មី​​ធិ​តបាន​​ឆ្លង​​ចរ​ន្ត​អ​គ្គិ​ស​នី

​ក្រុង​ប៉ោយប៉ែត ៖ ស្ថា​នីយ៍​​ប្រេង​​ឥ​ន្ទ​នៈ​​មួយ​ក​ន្លែង ដែល​មាន​​យី​ហោ ក្រុម​ហ៊ុន​​មិត្ត​ភាព ពែ​ក​តា ពេ​​ត្រូ​​លីម លី​​មី​​ធិ​ត បាន​​ឆ្លង​​ចរ​ន្ត​អ​គ្គិ​ស​នី ក្នុង​​ម៉ា​ស៊ីន​​សំ​រាប់​​ចាក់​ប្រេង ប​ណ្តា​ល​​ឲ្យ​​ភ្លើង​​ឆាប​ឆេះ តែ​​សំ​ណាង​ល្អ​​មិន​​ប​ណ្តា​ល​​ឲ្យ ឆេះ​​រាល​ដាល​​ថែមទៀត និង​គ្មាន​អ្នករងរបួស​នោះទេ គ្រាន់តែ​ខូចខាត ម៉ាស៊ីន​បូម​ប្រេង​ចំនួន ៣​គ្រឿង ទាំងស្រុង កាលពី​វេលា​ម៉ោង ១៦​និង​១០​នាទី​ល្ងាច ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៤​ត្រង់ចំណុច បរិវេណ​កាស៊ីណូ ហ្គោល​ឌិន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​បុគ្គលិក​ផ្នែក​ចាក់​ប្រេង បាន​ប្រាប់​ឲ្យ​ដឹងថា ពេល​ខ្លួន​កំពុងតែ​ចាក់​ប្រេង ឲ្យ​ម៉ូតូ​មួយគ្រឿង បានឮ​សម្លេង សូរដូច​ខ្យល់​ចេញ ប្រមាណ​ជា ៥​នាទី ទើប​មាន​ក្លិន​ឆួល​ខ្សែរ​ភ្លើង ភ្លាមៗ​នោះ​ខ្លួន​បាន​ដើរ​មើល ជុំវិញ​កន្លែង​ម៉ាស៊ីន​បូ​ប​ប្រេង ក៏​ឃើញ​មាន​អណ្តាតភ្លើង ឆាបឆេះ​តែម្តងទៅ​។​ ​សមត្ថកិច្ច​អាវុធហត្ថ និង​កម្លាំង​សន្តិសុខ​ជាច្រើន យក​ធុង​ពន្លត់អគ្គីភ័យ ចំនួន ២០​ធុង ទៅ​ជួយ​បាញ់​ពន្លត់​បាន​ទាន់ពេលវេលា ទើប​មិន​ឆេះ​រាលដាល​។ ប្រជាព​ល​រដ្ឋ​បាន​រិះគន់ថា ម្ចាស់​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​នេះ ប្រើ​អំណាច​ចង់​សាងសង់​អ្វី ស្រេច​តែ​ចិត្ត​ខ្លួនឯង មិន​គិតពី​សុវត្ថិភាព​អ្នក​ដ៏​ទៃ បន្តិច​សោះឡើយ​៕

Wat 0306356 Wat 030633 Wat 030635 Wat 030638
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item