Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប៉ូលីស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ចុះបង្ក្រាប​ទីតាំង​តម្លើង​ឡាន​ចង្កូត​ស្តាំ រឹបអូស​បាន ២​គ្រឿង​

​រាជធានី​ភ្នំពេញ៖រថ​យន្ត​​ច​ង្កូត​​ស្តាំ​​ដែល​​ច្បាប់​​ហាម​ឃាត់នៅ​តែ​​ប​ន្ត​​ច​រា​ចរណ៍​​លក់​​លើ​​ទី​ផ្សារ​​ក​ម្ពុ​ជាហើយ​​តែង​​ប​ង្ក​​គ្រោះ​ថ្នាក់​​ចរា​ច​រណ៍ជា​រឿយ​ៗ​​នៅ​ក្នុង​ប្រ​ទេស​​ក​ម្ពុជាហើយ​​នៅ​​ថ្ងៃ​ទី​​៣​ខែ​មិ​ថុ​នាឆ្នាំ​​២០​១៤

​រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​ច​ង្កូត​​ស្តាំ​​ដែល​​ច្បាប់​​ហាម​ឃាត់ នៅ​តែ​​ប​ន្ត​​ច​រា​ចរណ៍​​លក់​​លើ​​ទី​ផ្សារ​​ក​ម្ពុ​ជា ហើយ​​តែង​​ប​ង្ក​​គ្រោះ​ថ្នាក់​​ចរា​ច​រណ៍ ជា​រឿយ​ៗ​​នៅ​ក្នុង​ប្រ​ទេស​​ក​ម្ពុជា ហើយ​​នៅ​​ថ្ងៃ​ទី​​៣ ​ខែ​មិ​ថុ​នា ឆ្នាំ​​២០​១៤ ស​មត្ថ​កិច្ច​​នគរ​បាល ក្រ​សួង​មហាផ្ទៃ បាន​ចុះបង្ក្រាប​ទីតាំង នាំចូល​​រថ​យន្ត​​ច​​ង្កួ​ត​​ស្តាំ​​ខុស​ច្បាប់ និង​​ត​ម្លើង​រថ​យន្ត ដោយ​​ខុស​ច្បាប់​​មួយ​ក​ន្លែង នៅ​​ចំ​ណុច​​ផ្ទះ​លេខ​​៩ ផ្លូវ​៦០៨ ស​ង្កាត់​​បឹង​កក់​​២ ខណ្ឌ​ទួល​គោក រាជ​ធា​នី​​ភ្នំ​ពេញ​។​

​ការចុះ​បង្ក្រាប​នេះ មានការ​ដឹកនាំ​បញ្ជា​ពី អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក ជា សុ​មេធី ដោយ​មាន​អ​នុ​ប្រ​ធាន​នា​យក​ដ្ឋាន​, ម​ន្ត្រី​​តុ​លា​ការ អា​ជ្ញាធរ​​មូល​ដ្ឋាន និង​​មន្ត្រី​​ពាក់​ព័ន្ធ មួយ​ចំ​នួន​ទៀត បាន​ចូលរួម​ផងដែរ​។ អនុប្រ​ធាន​នាយ​កដ្ឋាន ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ លោក ឡុង ស្រេង បាន​ឲ្យ​ដឹងថា កត្តា​ចាត់ទុកថា រថយន្ត​ច​ង្កួ​ត​ស្តាំ​នេះ​ខុសច្បាប់ ដោយសារតែ​ប្រទេស​កម្ពុជា ជា​ប្រទេស​ប្រើ​រថយន្ត​ចង្កូត​ឆ្វេង ហើយ​ការធ្វើ​ចរាចរណ៍ គឺ​ត្រូវ​ប្រកាន់​ស្តាំ ដែលមាន​ជា​ទម្លាប់ ដ៏​យូរលង់​មកហើយ​។​

​មន្ដ្រីនគរបាល ដែល​ចូលរួម​នៅក្នុង ប្រតិ​ប​ត្ដិ​ការ​ខាងលើនេះ បាន​និយាយថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា ក្នុង​យានដ្ឋាន​មួយ​នោះ រកស៊ី​ដំឡើងរថយន្ដ ចង្កូត​ស្ដាំ​ខុសច្បាប់ តាមរយៈ​ការនាំ​ចូល​ពី​បរទេស ប្រធាន​នាយកដ្ឋាន បាន​បញ្ជា​ឱ្យកម្លាំង​នគរបាល ដោយមាន​ការអនុញ្ញាត​ពី​តំណាង​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ ចុះទៅ​កាន់​ទីនោះ​ភ្លាម ហើយ​រឹបអូស​រថយន្ដ​ចំនួន​២ គ្រឿង​ផងដែរ គឺ​ធុន​ធំ​ផ្ទុក​ទម្ងន់​បាន ៥​តោន​ចំនួន ២​គ្រឿង មាន​ម៉ាក់​នីសា​ន់ ប្រើ​ម៉ា​ស៊ូ​ត​ផលិត​ឆ្នាំ​១៩៩៥ មានតែ​ក្បាលម៉ាស៊ីន​, សាក់​ស៊ី តែ​គ្មាន​ទ្រុង ដែល​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​៕

Wat 030617 Wat 030619
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item