Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

តាម​ចាប់​ឃាត់ខ្លួន​ជនល្មើស​ដល់​ក្នុងផ្ទះ បន្ទាប់ពី​ប្រើ​កាំបិត ធ្វើ​សកម្មភាព​ប្លន់​អ្នករត់ម៉ូតូឌុប​

​ខេត្តបន្ទាយមានជ័យ៖កម្លាំ​ង​​កង​រាជ​អាវុធ​ហត្ថក្រុង​​ប៉ោយ​ប៉ែតបាន​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ​​ម្នាក់កាល​ពី​​វេ​លា​​ម៉ោង៥​​ល្ងាច​​ថ្ងៃ​ទី​​០២ខែ​មិ​ថុ​នាឆ្នាំ​​២០​១៤

​ខេត្តបន្ទាយមានជ័យ ៖ កម្លាំ​ង​​កង​រាជ​អាវុធ​ហត្ថ ក្រុង​​ប៉ោយ​ប៉ែត បាន​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ​​ម្នាក់ កាល​ពី​​វេ​លា​​ម៉ោង ៥​​ល្ងាច​​ថ្ងៃ​ទី​​០២ ខែ​មិ​ថុ​នា ឆ្នាំ​​២០​១៤ នៅ​​នឹង​ផ្ទះ​​ជន​ស​ង្ស័យ ពី​បទ​​ប្លន់​​ជន​រង​គ្រោះ ជា​​អ្នក​រត់​ម៉ូតូ​ឌុប ហើយ​​បាន​​ក​សាង​​សំ​ណុំ​រឿង បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន មានឈ្មោះ សឺ​ន កំសត់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ គ្មាន​មុខ​របប​ពិតប្រាកដ រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ សង្កាត់​.​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ នៅពេល​ចាប់ខ្លួន ជនសង្ស័យ​ឈ្មោះ សឺ​ន កំសត់ គឺ​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បានទទួល​ពាក្យបណ្តឹង ពី​ជនរងគ្រោះ​ឈ្មោះ អ៊ី​ដេ​ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ  មុខ​របប​អ្នករត់ម៉ូតូឌុប ដែល​រស់នៅ​ភូមិ មិត្តភាព សង្កាត់​.​ក្រុង ប៉ោយប៉ែត ដែល​បាន​ប្តឹង​ជនជាប់ចោទ ពីបទ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​។​

​ជនរងគ្រោះ​បាន​រំលឹកថា នៅពេលដែល​ជនរងគ្រោះ បើក​ម៉ូតូ​ទៅ​ឌុប​ជនសង្ស័យ ដល់​កន្លែង​ស្ងាត់ ស្រាប់តែ​ជនសង្ស័យ បាន​យក​កាំបិត​ចាក់​ចំព​ង់ក ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ រងរបួស​ធ្ងន់ នៅពេល​ប្រតាយប្រតប់​គ្នា ដណ្តើមយក​ម៉ូតូ តែ​មិនបាន​សម្រេច ហើយ​ជនសង្ស័យ បាន​រត់គេចខ្លួន បាត់ស្រមោល កាលពី​វេលា​ម៉ោង ២​និង​២០ នាទី រសៀល​ពីថ្ងៃ​ទី​០១ មិថុនា ២០១៤ ចំណុច​ផ្លូវលំ ក្នុងភូមិ​ប៉ា​លេ​យ្យ​២ សង្កាត់​.​ក្រុង ប៉ោយប៉ែត​៕

Wat 030630 Wat 030623

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item