Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ផ្ទុះ​ឆេះ​នាវា​ដឹក​ប្រេង​នៅក្នុង​ដែនសមុទ្រ​ជប៉ុន​

​សារព័ត៌មាន​AFP​ដែល​បាន​ដកស្រង់​ប្រសាសន៍​របស់លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន ប្រកាស​ទៅកាន់​រដ្ឋសភា​នា​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៤​នេះ ឲ្យ​ដឹងថា នាវា​ដឹក​ប្រេង​សូ​កូ​ម៉ា​រូ​មួយគ្រឿង​ត្រូវបាន​ផ្ទុះ​ឆេះ នៅក្នុង​តំបន់​ដែនសមុទ្រ​ជិត​កំពង់ផែ​ហ៊ី​មេជី ខេត្ត​ហ៊ី​យូ​ហ្គោ ភាគ​ខាងលិច​ប្រទេស​ជប៉ុន ខណៈដែល​កម្លាំង​ការពារ​ដែនសមុទ្រ​ជប៉ុន​កំពុង​រិះរក​គ្រប់​វិធីសាស្ត្រ​និង​មធ្យោបាយ​ទប់ទល់​នឹង​ហេតុការណ៍​ផ្ទុះ​ឆេះ​នាវា​ដឹក​ប្រេង​ក្នុង​ដែនសមុទ្រ​អធិបតេយ្យភាព​ជប៉ុន​នេះ ។​

​អ្នកនាំពាក្យ​កម្លាំង​ទាហានជើងទឹក​ជប៉ុន​បាន​ឲ្យ​ដឹងថា កងកម្លាំង​ការពារ​ដែនសមុទ្រ​បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ស្រប​ពេលដែល​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​ទៅលើ​អាកាស​កម្ពស់​ជាង​១០០​ម៉ែត្រ ។​

​គេ​មិនទាន់​បានដឹង​ពី​វាសនា​របស់​នា​វឹក​ទាំង​៨​នាក់​នៅលើ​នាវា ដែល​ផ្ទុះ​ឆេះ នៅឡើយ ខណៈដែល​សារព័ត៌មាន​ក្នុង​តំបន់​បាន​ផ្សាយ​ជាបឋម​ថា មាន​នា​វឹក​ម្នាក់​បាត់​ខ្លួន​និង​៤​នាក់​ទៀត​រងរបួស ៕​

5t4er56


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item