Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ត្រូវ​ចោរប្លន់​លុយ​២​ម៉ឺន​ដុល្លារ​ទើបដឹង​ថា​ជា​អ្នក​រត់ការ​សេវា​លុយ​ឲ្យ​ក្រុមហ៊ុន​ប្តូរ​ប្រាក់​លី​ហួរ​

​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​បាន​ចុះ​ផ្សាយ​ថា​ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ត្រូវ​បាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​ចំនួន​២​នាក់​ ជិះ​ទោចក្រយានយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ​អស់ប្រាក់​ប្រមាណ​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​កំពុង​ជិះ​ទោចក្រយានយន្ត​ម្នាក់ឯង​ម៉ាក​ Honda​ Dream​ C125​ ស៊េរី​ឆ្នាំ​២០១៤​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CN-1936​ តាម​បណ្តោយ​វិ​ថី​ព្រះ​មុនី​រ៉េ​ត​ ទល់មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​ប្រមាណ​០៨​និង​១៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​ភ្ជង់​ប្លន់​យក​កាបូប​លុយ​នោះ​ មានឈ្មោះ​ ទី​ន​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ និង​ធ្វើ​ជា​អ្នក​រត់ការ​សេវា​លុយ​យក​ទៅ​ដាក់​តាម​ខេត្ត​ សាខា​ក្រុមហ៊ុន​ប្តូរ​ប្រាក់​លី​ហួរ​ទៀត​ផង​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ផង​ និង​រិះគន់​ផង​ថា​ មាន​បុគ្គល​មួយ​ចំនួន​ឋិត​ក្នុង​ក្របខ័ណ្ឌ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ត្រូវ​មាន​កាតព្វកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ ដ្បិត​ទទួល​ប្រាក់បៀវត្សរ៍​ពី​រដ្ឋ​ជា​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​ បែរជា​ទៅ​បម្រើ​ការងារ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ ឬ​ទៅ​កាង​ការពារ​ផលប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៅ​វិញ​ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​កង​យោធពលខេមរភូមិន្ទ​ ជា​ពិសេស​ស្ថាប័ន​កងរាជអាវុធហត្ថ​ និង​ខូចខាត​ដល់​ផលប្រយោជន៍​ជាតិ​យ៉ាងធ្ងន់ធ្ងរ​ ។​

​សូម​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ មេត្តា​ធ្វើការ​ពិចារណា​ទៅ​លើ​ករណី​ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ ឋិត​ក្នុង​ក្របខ័ណ្ឌ​កងកម្លាំង​របស់​ជាតិ​ បែរជា​មានការ​ពាក់ព័ន្ធ​នឹង​មុខរបរ​ផ្ទាល់ខ្លួន​ជាមួយ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​វេច​ខ្ចប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ផង​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​ស្ថាប័ន​កងរាជអាវុធហត្ថ​ទាំងមូល​ ៕​

Ly-Huor


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item