Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ថ្នាក់ដឹកនាំ​កំពូល​របស់​បក្ស​ធំៗ​ទាំងពីរ​សម្រេច​ជួបប្រជុំគ្នា​នៅ​ថ្ងៃស្អែក ២២ កក្កដា​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​សម រង្ស៊ី  ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជួបប្រជុំ​ជាមួយគ្នា​នៅ​ថ្ងៃស្អែក​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​០៩​ព្រឹក​ខាងមុខ នៅ​វិមាន​ព្រឹទ្ធសភា​ដើម្បី​ពិភាក្សា​លម្អិត​រក​ដំណោះស្រាយ​នយោបាយ​រួម​ឈានទៅ​បញ្ចប់​សភាពការណ៍​តានតឹង​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ  ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​បច្ចុប្បន្ន ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៤​ម្សិលមិញ​នេះ បាន​បញ្ជាក់ថា «​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ​និង​ឯកភាព​ជាតិ​ដោយ​ឈរលើ​ការគោរព​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រទេសជាតិ​និង​ប្រជារាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯកភាពគ្នា​ដោះស្រាយ​បញ្ចប់​បញ្ហានយោបាយ​ដែល​កើតមាន​ក្រោយ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ រហូតដល់​បច្ចុប្បន្ននេះ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការព្រមព្រៀង​គ្នា​ជាគោលការណ៍​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៤ » ។​

មូលដ្ឋាន​នៃ​ការព្រមព្រៀង​គ្នា​ជាគោលការណ៍​រវាង​បុរស​ខ្លាំង​និង​ឯកឧត្តម សម រង្ស៊ី កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៤ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ​២០១៤​នោះ មិនមាន​នរណា​ដឹង​ច្បាស់លាស់​ទេ ប៉ុន្តែ​គ្រាន់​បានដឹងថា ពេលនោះ បុរស​ខ្លាំង​បាន​ជួប​សន្ទនា​គ្នា តាម​ទូរស័ព្ទ​ជាមួយ​ឯកឧត្តម សម រង្ស៊ី អស់​រយៈពេល​ជិត​១​ម៉ោង ។​
​
សមាសភាព​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​នឹងត្រូវ​ជួបប្រជុំ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃស្អែក​នោះ គឺមាន​ចំនួន​៨​នាក់ ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​,​ឯក​ឧ​តុ្ត​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង និង​ឯកឧត្តម សាយ ឈុំ អនុប្រធាន​ទី​១​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ក្រុម​ជំនួយការ​ចំនួន​៥​នាក់ រួមមាន​៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ឯកឧត្តម សោម សឿន រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​, ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​, ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ចំនួន​៨​នាក់​ដូចគ្នា ដឹកនាំ​ដោយ​ឯកឧត្តម សម រង្ស៊ី ,​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្តកំពង់ចាម និង​ឯកឧត្តម ប៉ុល ហំ​ម បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្តតាកែវ និង​មាន​ក្រុម​ជំនួយការ​ចំនួន​៥​នាក់ រួមមាន​៖ ឯកឧត្តម សុន ឆ័យ បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​រាជធានី​ភ្នំពេញ​, ឯកឧត្តម គួ​យ ប៊ុន​រឿន បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្តកំពង់ចាម​, ឯកឧត្តម យឹម សុវណ្ណ បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​រាជធានី​ភ្នំពេញ​, ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្តព្រៃវែង និង​ឯកឧត្តម អេង ឆៃអ៊ាង បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្តកណ្តាល​។​
​
មជ្ឈដ្ឋាន​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា បាន​លើកឡើងថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​នូវ​ជំហរ​ទោរទន់ នៅ​ចំពោះមុខ​គណបក្ស​ប្រជាជន​កម្ពុជា របស់​បុរស​ខ្លាំង គឺ​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្ងៃស្អែក​អាច​នឹង​បើកផ្លូវ​ឲ្យ​មានការ​ដោះលែង​បេក្ខជន​ក​តំណាងរាស្ត្រ​ជាប់ឆ្នោត​ជិត​១០​នាក់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​ក្រោមរូបភាព​សម្របសម្រួល​ខាង​នយោបាយ​តែម្តង​៕​

10541454_766778060032471_3414695195035224347_o10532906_766965840013693_5097735260067083168_o

10380846_766965830013694_2500901291659020640_o 


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item