Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ជនសង្ស័យ​ម្នាក់​រត់​រួចខ្លួន​បាត់ស្រមោល​ពេល​ប៉ូលិស​បណ្តើរ​មក​តុលាការ​ហើយ​ធ្វេសប្រហែស​

​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល និង​ហួសចិត្ត​មួយ​បាន​កើតឡើង​នា​វេលា​ម៉ោង​១៦ រសៀល ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៤​នេះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បណ្តើរ​យកមក​ឲ្យ​តុលាការ​ដើម្បី​ធ្វើការ​ចោទប្រកាន់ និង​ចាត់ការ​តាមច្បាប់​នោះ បាន​រត់​គេចខ្លួនបាត់​ស្រមោល​ដោយ​សុវត្ថិភាព ខណៈដែល​មន្ត្រីនគរបាល​យុត្តិធម៌​កំពុង​បំពេញបែបបទ​ជាមួយ​មន្ត្រី​តុលាការ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹ​ថា ជនសង្ស័យ​ដែល​បាន​រត់​រួចខ្លួន​ដោយ​សុវត្ថិភាព​សឹង​មិនគួរ​ឲ្យ​ជឿ​នោះ មានឈ្មោះ ភឿន ប៊ុន​បញ្ញា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​រូបនេះ ត្រូវបាន​នគរបាល​យុត្តិធម៌​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ ពីបទ​ទទួលផល​ចោរកម្ម​ក្នុង​អំពើ​យក​ទោចក្រយានយន្ត​ពី​ចោរ​លក់​ឲ្យ​ទៅ​ប្អូន ហើយ​ត្រូវបាន​ម្ចាស់​ចក្រយានយន្ត​ឃើញ និង​ស្គាល់​ទោចក្រយានយន្ត​របស់ខ្លួន​ក៏​ប្តឹងទៅ​សមត្ថកិច្ច​នគរបាល​ឲ្យ​ឃាត់ខ្លួន​តែម្តង​។​

​ក្រោយពេល​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់​ភ្លាមៗ​គេ​ឃើញ​កងកម្លាំង​នគរបាល​ចម្រុះ​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ​ស្វះស្វែង​តាមរក​ចាប់ខ្លួន​ជនសង្ស័យ​មកវិញ ខណៈដែល​មជ្ឈដ្ឋាន​នានា​មិនសូវមាន​សង្ឃឹមថានឹង​អាច​ចាប់ខ្លួន​ជនសង្ស័យ​បាន​មកវិញ​នោះឡើយ​។​

​មជ្ឈដ្ឋាន​អ្នកច្បាប់ និង​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​និយាយ​គ្រប់ៗ​គ្នា​ថា សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ធ្វើការ​ធ្វេសប្រហែស ដែលជា​កំហុសឆ្គង​ដ៏​ធំ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​មានឱកាស​បាន​រត់គេច​ខ្លួន​រួច ឬក៏​អាចជា​ចេតនា​របស់​សមត្ថកិច្ច ដើម្បី​ឲ្យ​ជនសង្ស័យ​មានឱកាស​រត់​យករួចខ្លួន​ផង​ក៏​ថា​បាន​៕​

sawrrr


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item