Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឃាតកម្ម​ដ៏​ឃោរឃៅ​មួយ​គឺ​ប្តី​ជា​ប៉េ​អឹ​ម​ម្នាក់​បាញ់​សម្លាប់​ប្រពន្ធ​ រួច​ហើយ​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​នៅ​កណ្តាល​ផ្សារ​

​មាន​អំពើ​ឃាតកម្ម​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​នៅ​កណ្តាល​ផ្សារ​សូ​រិ​យា​ម៉​ល​ (​អតីត​ទីតាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​)​ ឋិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ នា​វេលា​ម៉ោង​១៦​និង​៥៥​នាទី​ល្ងាច​ ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ដោយ​បុរស​ម្នាក់​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ពាក់​ស័ក្តិ​៣​ បម្រើ​ការងារ​នៅ​សាលាក្តី​ខ្មែរក្រហម​ បាន​ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ាក​រ៉ូ​ឡូ​បាញ់​សម្លាប់​ប្រពន្ធ​ដែល​ទើបនឹង​រៀប​ការ​បាន​រយៈពេល​មួយ​ឆ្នាំ​ ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ និង​បន្ទាប់​មក​បាន​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ទាំង​២​នាក់​ប្តី​-​ប្រពន្ធ​តែ​ម្តង​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​បាន​ប្តី​បាញ់​សម្លាប់​នៅ​កណ្តាល​ផ្សារ​នោះ​ គឺ​មានឈ្មោះ​ ទក​ ផេង​ អាយុ​២២​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ពន្លក​ជ័យ​ ឃុំ​បន្ទាយ​ទោង​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ ។​ រីឯ​បុរស​ជា​ប្តី​ដែល​បាញ់​សម្លាប់​ប្រពន្ធ​យ៉ាង​ឃោរឃៅ​ និង​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​នោះ​មានឈ្មោះ​ សោម​ សាន្ត​ ហៅ​ឡិច​ វ​ណ្ណា​ ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ពាក់​ស័ក្តិ​៣​ បម្រើ​ការងារ​នៅ​សាលាក្តី​ខ្មែរក្រហម​ ។​

​បុរស​ម្នាក់​ដែល​ត្រូវជា​ប្អូន​របស់​បុរស​ចិត្តដាច់​សម្លាប់​ប្រពន្ធ​ដ៏​ឃោរឃៅ​នោះ​ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​ខ្លួន​បាន​ទទួល​ទូរស័ព្ទ​ពី​បងប្រុស​នា​វេលា​ម៉ោងជាង​០១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ខ្លួន​បានឮ​សូរ​សំឡេង​ឈ្លោះប្រកែក​គ្នា​រវាង​បងប្រុស​និង​បងស្រី​ដែល​ជា​ប្រពន្ធ​របស់​គាត់​ ខណៈ​ពេល​ដែល​បងប្រុស​ទូរស័ព្ទ​មក​នោះ​ គាត់​មិន​បាន​និយាយ​ស្តី​អ្វី​ទេ​ ។​

​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​នៃ​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ​នៅឡើយ​ទេ​ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ​យ៉ាង​សកម្ម​ ៕​

PM-24


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item