Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប៉េ​អឹ​ម​តាម​ចាប់​ឧត្តមសេនីយ៍ទោ​យោធា​ម្នាក់​ក្នុង​ករណី​បាញ់ប្រហារ​កូនចៅ​ ខណៈ​មាន​អ្នក​រត់ការ​អន្តរាគមន៍​យ៉ាង​ក្តៅ​គគុក​

​ប្រភព​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ឧត្តមសេនីយ៍ទោ​យោធា​ម្នាក់​ជា​ថៅកែ​យានដ្ឋាន​ជួសជុល​រថយន្ត​ MSP​ ឋិត​នៅ​តាម​បណ្តោយ​ផ្លូវលំ​ក្នុងភូមិ​កន្ទោក​ខាងត្បូង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដែល​ដក​កាំភ្លើង​បាញ់ប្រហារ​ចំនួន​២​គ្រាប់​ទៅ​លើ​កូនចៅ​បុគ្គលិក​យានដ្ឋាន​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​១៧​ល្ងាច​ នា​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​មក​នោះ​ ត្រូវ​បាន​កងកម្លាំង​អាវុធហត្ថ​តាម​ប្រមាញ់​ចាប់ខ្លួន​ ខណៈ​ដែល​ករណី​នេះ​មាន​អ្នក​ចេញ​មុខ​រត់ការ​អន្តរាគមន៍​យ៉ាង​ក្តៅ​គគុក​ ដើម្បី​បិទ​បញ្ចប់​សំណុំរឿង​ ។​

​លោក​ឧត្តមសេនីយ៍ទោ​យោធា​ដែល​ត្រូវ​កងកម្លាំង​អាវុធហត្ថ​តាម​ប្រមាញ់​ចាប់ខ្លួន​ ព្រោះតែ​បាន​ដក​កាំភ្លើង​បាញ់ប្រហារ​ទៅ​លើ​កូនចៅ​ជា​បុគ្គលិក​យានដ្ឋាន​ឯកជន​របស់​ខ្លួន​នោះ​ មានឈ្មោះ​ មុំ​ សោភ័ណ​ នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០១៩៦១​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​ (​ផ្កាយ​២)​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ កាលពី​វេលា​ម៉ោង​១៧​ល្ងាច​ នា​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ លោក​ឧត្តមសេនីយ៍ទោ​យោធា​ មុំ​ សោភ័ណ​ បាន​ខឹងសម្បា​ចំពោះ​បុគ្គលិក​ដែល​សុំ​ដំឡើង​ប្រាក់ខែ​ និង​សុំ​ឈប់​សម្រាក​ពី​ការងារ​ ក៏​ដក​កាំភ្លើង​បាញ់ប្រហារ​ចំនួន​២​គ្រាប់​ទៅ​លើ​បុគ្គលិក​យានដ្ឋាន​ជួសជុល​រថយន្ត​ឯកជន​របស់​ខ្លួន​ម្នាក់​ឈ្មោះ​ សន​ រតនា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជា​អ្នកបើកបរ​រថយន្ត​នៅ​យានដ្ឋាន​ជួសជុល​រថយន្ត​ MSP​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ បណ្តាល​ឲ្យ​រង​របួស​បៀម​គ្រាប់​ជាប់​ភ្លៅ​ខាងស្តាំ​ចំនួន​១​គ្រាប់​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ខណៈ​ដែល​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​ទៅ​ចូលរួម​អន្តរាគមន៍​សួរនាំ​ឡើយ​ បូក​រួម​ទាំង​អ្នក​សារព័ត៌មាន​ក៏​មិន​ហ៊ាន​ថតរូប​ដែរ​ ដ្បិត​សុទ្ធតែ​ទាហាន​នៅ​ឈរ​ការពារ​ច្រូងច្រាង​ក្នុង​យានដ្ឋាន​នោះ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ សន​ រតនា​ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​ជា​ ឃុំ​ចំប៉ី​ ស្រុក​អង្គរ​ជ័យ​ ខេត្តកំពត​ និង​ស្នាក់​នៅ​កន្លែង​កើតហេតុ​នៃ​យានដ្ឋាន​ជួសជុល​រថយន្ត​របស់​លោក​ឧត្តមសេនីយ៍​យោធា​ មុំ​ សោភ័ណ​ នោះ​ បាន​រៀបរាប់​ថា​ ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​និង​កម្មករ​សុំ​ឈប់​សម្រាក​ពី​ការងារ​ជា​បន្តបន្ទាប់​ ដោយសារ​មិន​ព្រម​ដំឡើង​ប្រាក់ខែ​ជូន​ពួក​គេ​ ។​ ក្នុង​ស្ថានភាព​ដូច្នេះ​ ខ្លួន​ក៏​បាន​សុំ​ថៅកែ​ឈប់​សម្រាក​ពី​ការងារ​ដែរ​ ស្រាប់តែ​ថៅកែ​មួម៉ៅ​នឹង​បុគ្គលិក​ឈប់​ច្រើន​នាក់​ពេក​ផង​ កំពុង​ខាត​ឡុងចុង​ដោយសារ​សមត្ថកិច្ច​ទើបនឹង​ចាប់​រថយន្ត​ផង​ ក៏​បាន​ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​មក​លើ​ខ្លួន​ចំនួន​២​គ្រាប់​ បណ្តាល​ឲ្យ​រង​របួស​១​គ្រាប់​ចំ​ភ្លៅ​ខាងស្តាំ​បៀម​គ្រាប់​ជាប់​ ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​រង់ចាំ​តាមដាន​មើល​ទាំងអស់​គ្នា​ តើ​លោក​ឧត្តមសេនីយ៍ទោ​យោធា​ មុំ​ សោភ័ណ​ អាច​ប្រើប្រាស់​ទឹក​លុយ​ និង​អំណាច​អន្តរាគមន៍​ឲ្យ​មានការ​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ ក្នុង​អំពើ​បាញ់ប្រហារ​មនុស្ស​ជា​បុគ្គលិក​យានដ្ឋាន​ជួសជុល​រថយន្ត​ឯកជន​របស់​ខ្លួន​នេះ​ដែរ​ឬទេ​ ?​ ៕​

San-Ratna-1 San-Ratana


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item