Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​៥៥​នាក់​ខាតបង់​ប្រាក់​បំណាច់​ប្រមាណ​១,១​លាន​ដុល្លារ​ តែ​បាន​ចំណេញ​ដល់​ថវិកាជាតិ​

​ឯកឧត្តម​បណ្ឌិត​រដ្ឋ​ ជាម​ យៀ​ប​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​រដ្ឋសភា​នីតិកាល​ទី​៥​ បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ថា​ តាម​ច្បាប់​ អ្នកតំណាង​រាស្ត្រ​ទទួល​បាន​ប្រាក់​បំណាច់​ លុះត្រាតែ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នោះ​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ស្រប​តាម​មាត្រា​៨២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ ដូច្នេះ​ ប្រាក់​បំណាច់​របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​នាក់​ នឹង​ត្រូវ​ផ្តល់​ជូន​ចាប់ពី​ថ្ងៃ​ចូល​កាន់​តំណែង​ ។​

​យោង​តាម​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​បណ្ឌិត​រដ្ឋ​ ជាម​ យៀ​ប​ គឺ​រយៈពេល​១០​ខែ​កន្លង​ផុត​ទៅ​នេះ​ អ្នកតំណាង​រាស្ត្រ​គណ បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​នាក់​ មិន​ទទួល​បាន​ប្រាក់​បំណាច់​ទេ​ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​១,១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​បណ្ឌិត​រដ្ឋ​ ជាម​ យៀ​ប​ បាន​ឲ្យ​ដឹង​ថា​ ប្រាក់​បំណាច់​សមាជិក​សភា​មិន​ទាន់​ពេញ​សិទ្ធិ​ចំនួន​៥៥​នាក់​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​នឹង​ត្រូវ​បង្វែរ​ចូល​ថវិកាជាតិ​វិញ​ ។​ មាន​ន័យ​ថា​ អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដែល​នឹង​ត្រៀម​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នៅ​ពេល​ខាង​មុខ​ ខាតបង់​ប្រាក់​បំណាច់​សរុប​ប្រមាណ​១,១​លាន​ដុល្លារ​អា​មេ​រិ​ក​ ប៉ុន្តែ​បាន​ចំណេញ​ដល់​ថវិការដ្ឋ​ ៕​

Cheam-Yeab1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item