Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ស្ថានភាព​ផ្លូវ​យ៉ាងនេះ​ តើ​មុខ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ទៀ​ បាញ់​ យក​ទៅ​ទុក​នៅឯណា​ ?

​ស្លាក​សញ្ញា​សម្គាល់​ និង​ឈ្មោះ​ផ្លូវលំ​មួយ​ខ្សែ​ឋិត​នៅ​ស្រុក​ពួក​ ខេត្តសៀមរាប​ ពិតជា​អស្ចារ្យ​ ហំ​ហាន​ណាស់​ គឺ​"​ផ្លូវ​ឯកឧត្តម​ ទៀ​ បាញ់​"​ ស្ថាបនា​កសាង​ឡើង​ដោយ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សព្វថ្ងៃ​ កាលពី​អំឡុង​ឆ្នាំ​១៩៩៥​ មាន​ចម្ងាយ​១.២០០​ម៉ែត្រ​ ឆ្ពោះទៅ​ទំនប់​មួយ​ឈ្មោះ​"​ទំនប់​ហ៊ុន​ សែន​"​ ប៉ុន្តែ​ស្ថានភាព​ផ្លូវលំ​នេះ​ជាក់ស្តែង​ គឺ​រលួយ​បែក​ភក់​ព័ទ្ធ​ជុំវិញ​ស្លាក​ឈ្មោះ​ ធ្វើ​ពី​ស៊ីម៉ងត៍​យ៉ាង​ហ៊ឺហា​ និង​យ៉ាង​រឹង​មាំ​ ។​

​ក្រុម​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​ពិពណ៌នា​ថា​ ស្លាក​ឈ្មោះ​ផ្លូវ​ហ៊ឺហា​ និង​រឹង​មាំ​ ហើយ​ឈ្មោះ​ផ្លូវ​ជា​ឈ្មោះ​របស់​មន្ត្រី​អ្នកមាន​លុយកាក់​ស្តុកស្តម្ភ​ និង​មាន​អំណាច​មហិមា​ តែ​ស្ថានភាព​ផ្លូវ​ជាក់ស្តែង​បែក​ភក់​ ដក់​ទឹក​អាច​ស្ទូងស្រូវ​បាន​ មិន​អាច​ធ្វើ​ឲ្យ​យានយន្ត​បើកបរ​បាន​ទៅ​វិញ​ ។​ ដូច្នេះ​ តើ​មុខ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ទៀ​ បាញ់​ យក​ទៅ​ទុក​នៅឯណា​ បើ​ស្ថានភាព​ផ្លូវ​ដាក់​ឈ្មោះ​ខ្លួនឯង​មហា​យ៉ាប់​យ៉ាងនេះ​ ?​

សូម​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ដែល​មានទ្រព្យ​សម្បត្តិ​មហាសាល​នោះ​ មេត្តា​មើលផ្លូវ​ដែល​ដាក់​ឈ្មោះ​ខ្លួនឯង​ភ្ជាប់​ទៅ​នឹង​ទំនប់​ដាក់​ឈ្មោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​សភាព​មហា​យ៉ាប់យ៉ឺន​បែប​នេះ​ផង​ ៕​

Tea-Banh-Raod5 Tea-Banh-RoadTea-Banh-Road-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item