Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

រឿង​គួរ​ពិចារណា​នៅ​ពេល​ដែល​ CNN​ ច្រឡំ​ថា​ប្រាសាទអង្គរវត្ត​ជា​របស់​ថៃ​ រីឯ​ក្រុមហ៊ុន​បោះពុម្ព​សៀវភៅ​របស់​ជប៉ុន​មួយ​ច្រឡំ​ថា​ជា​របស់​វៀតណាម​

​ពិតជា​រឿងរ៉ាវ​មួយ​ដែល​គួរ​ឲ្យ​ពិចារណា​​ ទាក់ទង​នឹង​កម្មសិទ្ធិ​របស់​ប្រាសាទអង្គរវត្ត​ ដែល​ពិភពលោក​បាន​ទទួលស្គាល់​រួច​ហើយ​ និង​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ថា​ជា​របស់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​បែរជា​នៅ​មាន​ព្រឹត្តិការណ៍​នឹក​ស្មាន​មិន​ដល់​ និង​មិន​គួរ​ឲ្យ​ជឿ​នៅ​ពេល​ដែល​ទូរទស្សន៍​ CNN​ ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក​ បាន​ Post​ កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ នៅ​ក្នុង​ Page​ នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ច្រឡំ​ថា​ ប្រាសាទអង្គរវត្ត​ជា​របស់​ប្រទេស​ថៃ​ ខណៈ​ដែល​នា​ពេល​ថ្មីៗ​នេះ​ដែរ​ ក្រុមហ៊ុន​បោះពុម្ព​សៀវភៅ​ឯកជន​របស់​ជប៉ុន​មួយ​ដែល​បាន​បោះពុម្ព​ជា​សៀវភៅ​មគ្គុទេសក៍​វៀតណាម​ ក៏​បាន​បោះពុម្ព​ច្រឡំ​ដាក់​ប្រាសាទអង្គរវត្ត​នៅ​លើ​ក្រប​មុខ​របស់​សៀវភៅ​ សំដៅ​ថា​ជា​កម្មសិទ្ធិ​របស់​ប្រទេស​វៀតណាម​ផង​ដែរ​ ។​

​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ដែល​បាន​បោះពុម្ព​សៀវភៅ​មគ្គុទេសក៍​វៀតណាម​ តែ​បែរជា​ច្រឡំ​ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ នៅ​លើ​ក្រប​មុខ​សៀវភៅ​ ធ្វើ​ឲ្យ​អ្នក​អាន​គិត​ថា​ ប្រាសាទអង្គរវត្ត​ជា​កម្មសិទ្ធិ​របស់​ប្រទេស​វៀតណាម​នោះ​ មានឈ្មោះ​ថា​ Asuka​ Publishing​ Company​ ។​

​ពាក់ព័ន្ធ​នឹង​ការ​បោះពុម្ព​ច្រឡំ​ដោយ​ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ នៅ​លើ​ក្រប​មុខ​សៀវភៅ​មគ្គុទេសក៍​វៀតណាម​នោះ​ គឹ​លោក​ Eiichi​ Ishino​ ប្រធាន​ក្រុមហ៊ុន​បោះពុម្ព​សៀវភៅ​ Asuka​ Publishing​ Company​ បាន​ធ្វើការ​សុំ​ទោស​ចំពោះ​កំហុសឆ្គង​នេះ​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ដោយ​លោក​អះអាង​ថា​ កំហុសឆ្គង​នេះ​ដោយសារ​ខ្វះ​ការ​ត្រួតពិនិត្យ​ជា​មុន​ពេល​បោះពុម្ពផ្សាយ​ ហើយ​លោក​ក៏​បាន​ប្រកាស​ដែរ​ថា​ ក្រុមហ៊ុន​នឹង​បញ្ឈប់​ការ​លក់​សៀវភៅ​នេះ​រហូត​ដល់​ទាល់តែ​រចនា​ក្របសៀវភៅ​ថ្មី​បាន​ចប់​រួចរាល់​ ។​ ការ​ចេញ​មុខ​សុំ​ទោស​របស់​នាយក​ក្រុមហ៊ុន​ឯកជន​ជប៉ុន​នេះ​ គឺ​បន្ទាប់​ពី​ប្រជារាស្ត្រ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន​បាន​ប្រតិកម្ម​តវ៉ា​យ៉ាង​ខ្លាំងក្លា​ ទៅ​នឹង​កំហុសឆ្គង​នៃ​ការ​បោះពុម្ព​សៀវភៅ​ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​នៅ​លើ​ក្រប​មុខ​សៀវភៅ​មគ្គុទេសក៍​វៀតណាម​នោះ​រួច​មក​ ។​

​ថ្វី​ដ្បិតអ្វីៗ​បាន​បញ្ចប់​រួច​ទៅ​ហើយ​ ទាំង​ទូរទស្សន៍​ CNN​ ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក​ ទាំង​ក្រុមហ៊ុន​ឯកជន​របស់​ជប៉ុន​ឈ្មោះ​ Asuka​ Publishing​ Company​ បាន​សុំ​ទោស​ចំពោះ​កំហុសឆ្គង​របស់​ខ្លួន​ក្តី​ ក្នុង​ការ​ភ័ន្ត​ច្រឡំ​ទាក់ទង​នឹង​កម្មសិទ្ធិ​របស់​ប្រាសាទអង្គរវត្ត​កម្ពុជា​ថា​ ជា​របស់​ប្រទេស​ថៃ​ និង​របស់​ប្រទេស​វៀតណាម​ ប៉ុន្តែ​ករណី​នេះ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​នឹកគិត​ថា​ មិន​គួរ​មានការ​ភ័ន្ត​ច្រឡំ​ផ្ទួនៗ​គ្នា​បែប​នេះ​ឡើយ​ ទាក់ទង​នឹង​កម្មសិទ្ធិ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា​ ដ្បិត​ប្រាសាទបុរាណ​ដ៏​ល្បីឈ្មោះ​នេះ​បាន​ចុះ​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួច​ទៅ​ហើយ​ដែរ​ ៕​

Japan-bookCNN-Angkor-Wat-052


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item